ថ្មីៗនេះ ចិនបានបង្ហាញវត្តមានកាន់តែច្បាស់ ដើម្បីចង់ចូលខ្លួនដោះស្រាយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។ បន្ទាប់ពីត្រូវបានក្រុមប្រទេសលោកខាងលិច ចោទថាមានទំនោរគាំទ្ររុស្ស៊ី នៅទីបំផុតទៅ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានសន្ទនាតាមទូរស័ព្ទជាលើកទី១ ជាមួយលោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី កាលពីថ្ងៃទី២៦មេសាកន្លងទៅ។ ការសន្ទនាដែលថ្នាក់ដឹកនាំទាំងពីរ អះអាងថាបានផ្តោតទៅលើការពង្រឹងទំនាក់ទំនងទ្វេរភាគី និងជាពិសេសនោះ គឺការប្រឹងប្រែងឈានទៅរៀបចំការចរចាសន្តិភាព។ តើចិន ពិតជាអាចជួយនាំសន្តិភាពមកឲ្យអ៊ុយក្រែនដែរឬទេ? ហើយអ្វីទៅជាហេតុផល ដែលញ៉ាំងឲ្យចិន ចូលខ្លួនមកអន្តរាគមន៍ដោះស្រាយវិបត្តិនេះ ក្នុងពេលនេះ?