Sign up to save your podcasts
Or
ដោយអះអាងជាឯកតោភាគីថា អ៊ីរ៉ង់មានសមត្ថភាពជិតអាចផលិតអាវុធនុយក្លេអ៊ែរដែលគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ៊ីស្រាអែល ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលបានបញ្ជាឲ្យបើកការវាយប្រហារទៅលើអ៊ីរ៉ង់ ដោយសំដៅលើទីតាំងកម្មវិធីនុយក្លេអ៊ែរ និងមូលដ្ឋានយោធាសំខាន់ៗរបស់អ៊ីរ៉ង់។ ទោះអ៊ីរ៉ង់បាញ់ស្រោចមីស៊ីលវាយបកសងសឹកមកវិញ ក៏នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូនៅតែពើងទ្រូង និងសន្យាកាលពីថ្ងៃអាទិត្យទី ១៥មិថុនាថា នឹងដាក់ទោសធ្ងន់ធ្ងរលើអ៊ីរ៉ង់ បើសិនមីស៊ីលរបស់អ៊ីរ៉ង់សម្លាប់ជីវិតប្រជាជនស៊ីវិលអ៊ីស្រាអែល។ ហេតុអ្វីអ៊ីស្រាអែលសម្រេចចិត្តចាប់ផ្តើមធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់នៅពេលនេះ?
នៅយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រទី ១៣មិថុនា អ៊ីស្រាអែលបានបញ្ជូនយន្តហោះចម្បាំងជាង២០០គ្រឿងទៅវាយប្រហារលើមូលដ្ឋានទ័ពអាកាស និងទីតាំងនុយក្លេអ៊ែរជាច្រើនកន្លែងនៅទូទាំងប្រទេសអ៊ីរ៉ង់ នៅក្រោមហេតុផលការពារខ្លួន ព្រោះថា អ៊ីរ៉ង់ជិតបានសម្រេចគោលដៅក្នុងការផលិតអាវុធនុយក្លេអ៊ែរ ដែលគំរាមកំហែងអាយុជីវិតរបស់អ៊ីស្រាអែល។
អ៊ីស្រាអែលនៅអះអាងថា ខ្លួនមានភស្តុតាងដែលបង្ហាញថា អ៊ីរ៉ង់មានសមត្ថភាពជិតអាចផលិតអាវុធនុយក្លេអ៊ែរ យ៉ាងយូរនៅប៉ុន្មានខែខាងមុខ។ ប៉ុន្តែ នេះគ្រាន់តែជាការលើកឡើងជាឯកតោភាគី របស់អ៊ីស្រាអែល។ អ៊ីរ៉ង់វិញបានបដិសេធទាត់ចោលការចោទប្រកាន់ រហូតតមក។ ចំណែក ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិAIEA ក៏បានបញ្ជាក់ដែរថា អ៊ីរ៉ង់សព្វថ្ងៃអាចចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមត្រឹម៦០% ពោលគឺមិនគ្រប់គ្រាន់ដើម្បីអាចផលិតអាវុធនុយក្លេអ៊ែរនៅឡើយទេ។
ការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរក្នុងទឹកដីអ៊ីរ៉ង់ គ្រាន់តែជាលេសមួយប៉ុណ្ណោះរបស់អ៊ីស្រាអែលដើម្បីបង្កាត់ភ្លើងសង្រ្គាមជាមួយអ៊ីរ៉ង់។ ជាក់ស្តែង រោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលមួយចំនួនស្ថិតនៅក្រោមដីក្នុងជម្រៅដ៏សែនជ្រៅដល់ទៅ ៨០០ម៉ែត្រ មិនត្រូវបំផ្លាញខូចខាតធំដុំដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។ បើសិនទីតាំងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់មិនមែនជាគោលដៅបំផ្លាញរបស់ខ្លួន តើអ៊ីស្រាអែលមានហេតុផលអ្វីដែលត្រូវប្រកាសធ្វើសង្រ្គាមនឹងអ៊ីរ៉ង់ ដែលជាប្រទេសដ៏ធំមានឥទ្ធិពលជាងគេនៅក្នុងតំបន់ នៅពេលនេះ?
មហិច្ឆតាចង់បានរបស់អ៊ីស្រាអែលបានស្តែងចេញយ៉ាងច្បាស់នៅក្នុងសាររបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល កាលពីថ្ងៃសុក្រ។ ក្រៅតែពីអួតសរសើរប្រតិបត្តិការដ៏ជោគជ័យរបស់កងទ័ពជើងអាកាសរបស់អ៊ីស្រាអែល ប្រមុខដឹកនាំរដ្ឋាភិបាលអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូបាននិយាយថា លោកសង្ឃឹម ថា ការបន្តប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅទឹកដីអ៊ីរ៉ង់នឹងជួយបើកផ្លូវឲ្យប្រជាជនអ៊ីរ៉ង់ឈានទៅសម្រេចក្តីប្រាថ្នារបស់ពួកគេ នោះគឺការទាមទារសិទ្ធិសេរីភាព។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលចង់ឲ្យមានការផ្លាស់ប្តូររបបដឹកនាំនៅអ៊ីរ៉ង់ ព្រោះថា ចាប់តាំងពីកកើតឡើងដោយសារបដិវត្តអ៊ីស្លាម របបដឹកនាំអ៊ីស្លាមបានគំរាមជាប់ជានិច្ចថា នឹងបំផ្លាញ លុបអ៊ីស្រាអែលចេញពីផែនទីពិភពលោក។ ពាក្យគំរាមនេះបានដក់ជាប់ក្នុងការចងចាំរបស់ប្រជាជនអ៊ីស្រាអែល។
ដូច្នេះ ចំពោះប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល នេះជាវេលាដ៏ប្រពៃដែលអ៊ីស្រាអែលត្រូវតែបើកការវាយប្រហារ ដើម្បីឈានទៅផ្តួលរំលំអំណាចរបស់របបដឹកនាំអ៊ីស្លាមនៅអ៊ីរ៉ង់។ ម្យ៉ាងនេះក៏អាចជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តរបស់អ៊ីស្រាអែលដែរ។ អ្វីៗចាប់ផ្តើមជាមួយសង្រ្គាមហ្កាហ្សា នៅពេលអ៊ីស្រាអែលចាប់វាយប្រហារលើក្រុមហាម៉ាសប៉ាឡេស្ទីនដែលទទួលជំនួយយោធាពីអ៊ីរ៉ង់។ បន្ទាប់ពីបំបាក់កម្លាំងហាម៉ាសឲ្យរាបដល់ដី ដូចអគារបាក់រលំដោយសារតែការសង្រ្គាមវាយប្រហារជាង១ឆ្នាំ អ៊ីស្រាអែលនៅខែកញ្ញាឆ្នាំ ២០២៤ ចាប់ងាកទៅវាយប្រហារចលនាហេសបូឡាដែលជាកូនចៅម្នាក់ទៀតរបស់ឲ្យអ៊ីរ៉ង់ នៅលីបង់។ មានបច្ចេកវិទ្យានិងសមត្ថភាពខ្លាំងពូកែខាងផ្នែកចារកម្ម អ៊ីស្រាអែលបានដៅសម្លាប់គ្មានសល់មេបញ្ជាការ និងថ្នាក់ដឹកនាំនយោបាយរបស់ក្រុមហេសបូឡាលីបង់។ សព្វថ្ងៃនេះ ចលនាហេសបូឡាដែលអ៊ីរ៉ង់លួចចិញ្ចឹម ផ្តល់ជំនួយយោធានិងហិរញ្ញវត្ថុ ត្រូវចុះទ្រោមគ្មានសមត្ថភាពយោធាដើម្បីបាញ់រ៉ូក្កែតគំរាមអ៊ីស្រាអែល។
ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើហេសបូឡាលីបង់ បានធ្វើឲ្យរណសិរ្សប្រឆាំងអ៊ីស្រាអែលដែលអ៊ីរ៉ង់ចាប់បណ្តុះដាក់នៅប្រទេសជុំវិញអ៊ីស្រាអែល ចាប់ចុះខ្សោយជាបន្តបន្ទាប់។ កងកម្លាំងប្រដាប់អាវុធនៅអ៊ីរ៉ាក់ដែលធ្លាប់ប្រកាសស្ម័គ្រគាំទ្រអ៊ីរ៉ង់បានប្រកាសទម្លាក់អាវុធ។ នៅស៊ីរីឯណោះវិញ ការចុះខ្សោយកម្លាំងរបស់ចលនាហេសបូឡាលីបង់បានធ្វើឲ្យកងទ័ពស៊ីរីរបស់របបបាស្ហាអាល់អាសាដបាត់បង់ជំនួយ គ្មានកម្លាំងប្រយុទ្ធតទល់នឹងក្រុមប្រឆាំង។ ការដួលរលំរបបបាស្ហាអាល់អាសាដនៅស៊ីរីដែលជាសម្ព័ន្ធមិត្ត ជាដំណឹងអាក្រក់មួយទៀត ព្រោះថា អ៊ីរ៉ង់នឹងលែងមានសិទ្ធិប្រើទឹកដីស៊ីរីដើម្បីអាចវាយប្រហារទៅលើអ៊ីស្រាអែល។
ក្រៅតែពីបំបាក់ធ្មុងរបស់អ៊ីរ៉ង់ តាមរយៈការវាយប្រហារកូនចៅរបស់អ៊ីរ៉ង់ម្តងមួយៗ ឲ្យរាបដល់ដី ដូចជាសម្លាប់មេដឹកនាំរបស់ចលនាហាម៉ាស ហេសបូឡានៅលីបង់ អ៊ីស្រាអែលបានបំបាក់សមត្ថភាពប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ដល់ទៅ២លើក។ ជាក់ស្តែង នៅពេលអ៊ីរ៉ង់សងសឹកនឹងអ៊ីស្រាអែលដែលបាញ់មីស៊ីលបំផ្លាញស្ថានទូតអ៊ីរ៉ង់នៅ ស៊ីរី អ៊ីស្រាអែលបានវាយបកវិញ ដោយបញ្ជូនយន្តហោះទៅទម្លាក់គ្រាប់បំផ្លាញមូលដ្ឋានទ័ពអាកាសរបស់អ៊ីរ៉ង់ និងទីតាំងស្តុកមីស៊ីលជាច្រើនកន្លែងរបស់អ៊ីរ៉ង់។
ឆ្លៀតដែលអ៊ីរ៉ង់ចុះខ្សោយកម្លាំងជាពិសេសផ្នែកការវាយប្រហារតាមផ្លូវអាកាស អ៊ីស្រាអែលបានបញ្ជូនយន្តហោះចម្បាំងទៅទម្លាក់គ្រាប់លើមូលដ្ឋានយោធា និងសម្លាប់បានមេបញ្ជាការគ្រាក់ៗរបស់អ៊ីរ៉ង់ជាច្រើននាក់ ដែលនៅក្នុងនោះមានផងដែរ មេទ័ពរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ អ៊ីស្រាអែលវាយបំបាក់ឆ្មាំបដិវត្តន៍ដែលជាសសរទ្រូងការពាររបបអ៊ីស្លាម។ ទោះត្រូវរងមីស៊ីលរបស់អ៊ីរ៉ង់រាប់រយដើម អ៊ីស្រាអែលដែលគ្របការពារដំបូលប្រព័ន្ធខែលមីស៊ីល និងមានសព្វាវុធអាមេរិកស្តុកទុកក្នុងដៃយ៉ាងក្រាសក្រែល មិនរាថយក្នុងការបន្តធ្វើសង្រ្គាម រហូតធ្វើឲ្យរបបដឹកនាំអ៊ីស្លាមចុះទន់ខ្សោយ លែងអាចមានកម្លាំងបង្រ្កាបប្រជាជនអ៊ីរ៉ង់ដែលចង់ក្រោកឈរទាមទារឲ្យផ្លាស់ប្តូររបបផ្តាច់ការ៕
5
11 ratings

104 Listeners
9 Listeners
0 Listeners
0 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
8 Listeners
5 Listeners
0 Listeners
12 Listeners
0 Listeners
5 Listeners
0 Listeners