ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ្វីទៅជា​រចនាសម្ព័ន្ធ និង​តួនាទីរបស់កង​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់?


Listen Later

ជា​ប្រទេស​តូច និង​មាន​ចំនួន​យោធា​តិច​ជាង​អ៊ីរ៉ង់ អ៊ីស្រាអែល​បានអះអាង​ថា ការវាយប្រហារ​អ៊ីរ៉ង់​តាំងពីព្រឹកថ្ងៃសុក្រ ទី ១៣ មិថុនា​បាន​ផ្តាច់​សង្ខារ​ថ្នាក់ដឹកនាំកំពូលៗ​នៃ​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ជាង២០នាក់។ កងឆ្មាំបដិវត្តន៍​ជា​កងកម្លាំងប្រដាប់អាវុធ​ដ៏​មាន​ឥទ្ធិពល អំណាច​ខ្លាំង និងស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ប្រមុខដឹកនាំ​សាសនា លោក​អាលី ខាមេណី។ នៅ​ពេល​ថ្នាក់ដឹកនាំកំពូលៗ​ដែល​មាន​តាំង​ពី​ប្រមុខ​កងទ័ព ប្រធានសេនាធិការដ្ឋាន ឬ​ប្រធាន​ក្រុមចារកិច្ច​ត្រូវ​បាន​អ៊ីស្រាអែល​បាញ់​សម្លាប់​ជាង​៥ថ្ងៃ​មក​នេះ តើ​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​នឹង​មាន​ជោគវាសនា​យ៉ាងណា និង​ថា តើ​កងទ័ពឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​មាន​រចនាសម្ព័ន្ធ​យ៉ាង​ដូចម្តេចខ្លះ?

នៅអ៊ីរ៉ង់ កងទ័ពឆ្មាំបដិវត្តន៍ជាអង្គភាពទ័ពដាច់ដោយឡែកពីកងទ័ពជាតិ។ បន្ទាប់ពីធ្វើបដិវត្តន៍ផ្តួលរំលំរបបរាជានិយមស្ហាហ៍ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនៅឆ្នាំ ១៩៧៩ របបអ៊ីស្លាមអ៊ីរ៉ង់បានបង្កើតកងឆ្មាំបដិវត្តន៍នេះឡើងដើម្បីការពារអំណាចរបស់ថ្នាក់ដឹកនាំសាសនា ការពារមនោគមវិជ្ជា និងការពារបដិវត្តន៍ដ៏ក្មេងខ្ចី ព្រោះថា គេមិនទុក​ចិត្ត និងមិនទាន់ជឿជាក់លើភក្តីភាពរបស់កងទ័ពជាតិដែលបន្សល់ទុកពីរបបរាជានិយម។ កងឆ្មាំបដិវត្តន៍ស្ថិតក្រោមអំណាចបញ្ជាផ្ទាល់របស់ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់ លោក អាលី ខាមេណី។ ថ្នាក់ដឹកនាំរបស់កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់សុទ្ធសឹងជាអ្នកជឿងប់លើបដិវត្តន៍​អ៊ីរ៉ង់ និង​ជា​អតីតទាហាន​ដែលបានចូលរួម​ប្រយុទ្ធ​ក្នុង​សង្គ្រាមអ៊ីរ៉ាក់ អ៊ីរ៉ង់​ពី​ឆ្នាំ ១៩៨១ដល់ឆ្នាំ ១៩៨៩។

ដោយសារ​តែថ្នាក់ដឹកនាំរបស់កងឆ្មាំបដិវត្តន៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាទីប្រឹក្សា និង​ជា​មនុស្សជំនិតរបស់ប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់​ទើប​កងឆ្មាំបដិវត្តន៍នេះមានឥទ្ធិពលខ្លាំងណាស់ក្នុងប្រទេស ទាំងក្នុងវិស័យនយោបាយ និង​សេដ្ឋកិច្ច ពោលគឺមានអំណាចជាងកងទ័ពជាតិទៅទៀត។ តាមរដ្ឋធម្មនុញ្ញថ្មីដែលថ្នាក់ដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់បានបង្កើតឡើងនៅក្រោយបដិវត្តន៍ឆ្នាំ១៩៧៩ កងទ័ពជាតិមានតួនាទីការពារព្រំដែន និងរក្សាសណ្តាប់ធ្នាប់ផ្ទៃក្នុង។ ចំណែកកងឆ្មាំបដិវត្តន៍ការពាររបបអ៊ីស្លាមអ៊ីរ៉ង់។ គេបានប្រដូច កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ទៅនឹងការបង្កើតរដ្ឋនៅក្នុងរដ្ឋ។ គេអាចនិយាយបានថា បន្ថែមពីលើកងទ័ពជាតិ អ៊ីរ៉ង់នៅមានកងកម្លាំងឆ្មាំបដិវត្តន៍បន្ថែមទៀត ចន្លោះ​ពី១២០ ០០០ ទៅ ១៩០ ០០០នាក់។ នេះបើតាមការប៉ាន់ស្មានរបស់វិទ្យាស្ថានអន្តរជាតិដើម្បីសិក្សាយុទ្ធសាស្រ្ត។

រហូត​មក​ទល់​ពេល​នេះ កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់តែងតែធ្វើហួសព្រំដែន និងចេះតែលូកដៃពង្រីកដែនអំណាចរបស់ខ្លួន ដូចជាបង្កើតប៉ូលិស​សីលធម៌ ក្រុមចារកម្ម និង​កម្លាំងតស៊ូ Basij ដែល​ជា​ទាហាន​ប៉ារ៉ា​ទទួល​បន្ទុក​បង្ក្រាប​អ្នកប្រឆាំង​ក្នុង​ប្រទេស។ ដូច​កងទ័ពជាតិ​ដែរ កងឆ្មាំបដិវត្តន៍​បាន​អភិវឌ្ឍន៍​បង្កើត​ដាច់​ដោយឡែក​នូវ​អង្គភាព​ចំណុះ​ផ្ទាល់ខ្លួន​ចំនួន ៤ គឺ​កងឆ្មាំបដិវត្តន៍ជើងគោក ជើងទឹក ជើងអាកាស និងកម្លាំងពិសេស Qud Forceដែលមានបេសកកម្មនៅទឹកដីបរទេស។ អង្គភាពទាំងអស់នេះស្ថិតក្រោមការបញ្ជាគ្រប់គ្រងរបស់អគ្គមេបញ្ជាការហ៊ូសេន សាឡាមី និងមន្រ្តីជាន់ខ្ពស់ប៉ុន្មាននាក់​ដែល​ជា​អ្នកផ្តល់​ប្រឹក្សាផ្ទាល់ទៅ​អាយ៉ាតូឡា អាលី ខាមេណី អគ្គមគ្គុទ្ទេសក៍​សាសនា​អ៊ីរ៉ង់។

កងឆ្មាំបដិវត្តន៍ជើងទឹកមានបេសកកម្មធានាសន្តិសុខឲ្យកប៉ាល់ដឹកប្រេងរបស់អ៊ីរ៉ង់នៅឈូងសមុទ្រពែរ្ស និង​ល្បាតច្រកសមុទ្រ Hormuz ដែល​ជា​ច្រកឆ្លងកាត់របស់កប៉ាល់ដឹកទំនិញអន្តរជាតិពីឈូងសមុទ្រទៅមហាសមុទ្រឥណ្ឌា។ ក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់ធ្លាប់ចាប់ស្ទាក់ទូកចម្បាំងរបស់អាមេរិកនៅឆ្នាំ២០១៦ និងចាប់ជំរិតកប៉ាល់ដឹកទំនិញអង់គ្លេសនៅឈូងសមុទ្រពែរ្សកាលពីឆ្នាំ២០១៩។ មានឈ្មោះជាកងឆ្មាំបដិវត្តន៍ជើងអាកាស តែ​អង្គភាព​នេះ​មិនផ្តោតលើការប្រយុទ្ធដោយប្រើយន្តហោះចម្បាំង​ទេ។ ដើម្បី​ប៉ះប៉ូវ​ដល់កងទ័ពជើងអាកាស​ដែល​ខ្សោយ និង​មិនសូវមានយន្តហោះចម្បាំង កងឆ្មាំបដិវត្តន៍ជើងអាកាសផ្តោតលើការអភិវឌ្ឍ​កម្មវិធី​ផលិតដ្រូន និង​មីស៊ីលបាលីស្ទិក។

អាមេរិកធ្លាប់វាយតម្លៃថា អ៊ីរ៉ង់ជាប្រទេសដែលមានប្រព័ន្ធមីស៊ីលបាលីស្ទិកច្រើនជាងគេ​រហូត​រាប់ពាន់ដើម​នៅក្នុងស្តុក​របស់ខ្លួន។ នៅឆ្នាំ២០២២ មេទ័ពរបស់អ៊ីរ៉ង់ គឺ Mohammed Bagheri ដែលមានអំណាចគ្រប់គ្រងកងទ័ពជាតិ កម្លាំងសន្តិសុខ និង​កងឆ្មាំបដិវត្តន៍បានអះអាងថា អ៊ីរ៉ង់មានអាវុធគ្រប់គ្រាន់ដើម្បីការពារខ្លួន និងអាចក្លាយជាប្រទេសនាំចេញអាវុធដ៏ច្រើនមួយ បើសិនគ្មានទណ្ឌកម្ម។ អ៊ុយក្រែន និងលោកខាងលិចធ្លាប់ចោទថា អ៊ីរ៉ង់បានបញ្ជូនដ្រូនទៅឲ្យរុស្ស៊ីប្រើក្នុងសមរភូមិសង្រ្គាម​អ៊ុយក្រែន។ នៅក្នុងចំណោមអង្គភាពទាំងអស់របស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ Qud Force ជាកម្លាំងស្នូល និងជាអង្គភាពល្អដាច់គេក្នុងកងទ័ពអ៊ីរ៉ង់ទាំងមូល។ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រើអង្គភាពឆ្នើមជាងគេនេះដើម្បីពង្រីកឥទ្ធិពលយោធារបស់អ៊ីរ៉ង់នៅទឹកដីបរទេស។

ដឹកនាំដោយឧត្តមសេនីយ៍ទោ Qassem Suleimani កម្លាំង Qud Force មាន​តួនាទីបណ្តុះបណ្តាល ផ្តល់ថវិកា និង​សព្វាវុធ​ដល់​កម្លាំង​ប្រដាប់អាវុធ​នៅ​បណ្តាប្រទេសដែលកំពុងជួបអស្ថិរភាព។ ជារួម Qud Force បានធ្វើប្រតិបត្តិការនៅតាមប្រទេសជាច្រើនដែលកំពុងមានសង្គ្រាម។ នៅស៊ីរី កម្លាំងពិសេសនេះគាំទ្ររដ្ឋាភិបាលក្រុងដាម៉ាស​ដើម្បី​បន្តអំណាច ហើយ​នៅយេម៉ែន កម្លាំងពិសេស​ដដែល​នេះ​ជួយ​ក្រុម​ឧទ្ទាមហ៊ូទី​ដែលប្រយុទ្ធជាមួយកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ នៅក្នុងអាណត្តិទី១ របស់ខ្លួន ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ត្រាំ​បានបញ្ជា​ឲ្យ​បាញ់​សម្លាប់ Qassem Suleimani មេទ័ព​របស់​កម្លាំង Qud Force ក្នុង​ហេតុផល​ថា គឺ​ជា​អ្នកគំរាមកំហែងមូលដ្ឋានទ័ពអាមេរិកនៅដើមបូព៌ា។

នៅក្នុងអំណាចគ្រប់គ្រងអ៊ីរ៉ង់ជិតកន្លះសតវត្សរ៍ របបអ៊ីស្លាមអ៊ីរ៉ង់បានបុកគ្រឹះ ពង្រឹង​កងទ័ពឆ្មាំបដិវត្តន៍​ដែល​ជា​របង​ការពារខ្លួន​យ៉ាង​រឹងមាំ។ នៅក្នុងជួរកងទ័ពឆ្មាំបដិវត្តន៍ ក្រៅពីប្រធានអង្គភាព នៅមានអនុប្រធានជាច្រើននាក់ដែលអាចជំនួសការងាររបស់មេធំ។ប្រមុខដឹកនាំសាសនាអ៊ីស្លាម​អ៊ីរ៉ង់​មិនខ្វះមនុស្ស​ចូល​ជំនួស​ការងាររបស់មេមេទ័ពដែលអាមេរិក ឬអ៊ីស្រាអែលបាញ់សម្លាប់​រហូត​មក​ទេ។ ក្នុង​ករណី​សង្រ្គាមលើកនេះ អាយ៉ាតូឡា អាលី ខាមេណីបានធ្វើតាមទម្លាប់ដោយបានជ្រើសតាំងមនុស្សថ្មីចូលជំនួសមេទ័ពរបស់កងឆ្មាំបដិវត្តន៍ដែលស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅចុងសប្តាហ៍មុន។ តែបញ្ហានៅត្រង់ថា នៅក្នុងសង្រ្គាមវាយសង្រ្គុបលើកនេះ អ៊ីស្រាអែលបានដៅសម្លាប់សឹងគ្មានសល់មេទ័ពសំខាន់ៗរបស់កងឆ្មាំបដិវត្តន៍។

អ៊ីស្រាអែលអះអាងថា ខ្លួនបានដៅសម្លាប់បានមេកងឆ្មាំបដិវត្តន៍គ្រាក់ៗចំនួន ២០នាក់ ក្នុងនោះ មានតាំងពី​អគ្គមេបញ្ជាការកងទ័ពឆ្មាំបដិវត្តន៍ នាយសេនាធិការ​កងទ័ព មេទ័ពទទួលបន្ទុកកម្មវិធីមីស៊ីល និង​មេចារកម្ម។ តែ​ទោះ​ជា​អាយ៉ាតូឡា​អាច​រក​មនុស្ស​មក​ជំនួស​បន្ត​ការងារ​ភ្លាមៗ​ក៏​ដោយ​ក៏​ការបាត់បង់មេទ័ពធំៗ​ជាង២០នាក់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល​កំពុង​ធ្វើ​ឲ្យ​កម្លាំង​ឆ្មាំបដិវត្តន៍​ចុះ​ទន់​ខ្សោយ​កម្លាំង៕

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

104 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

ពហុព័ត៌មាន-RFA Khmer by RFA

ពហុព័ត៌មាន-RFA Khmer

5 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

12 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

តោះនិយាយ - Podcast by TeamTosLeng

តោះនិយាយ - Podcast

0 Listeners