នៅក្នុងសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនដែលបានឈានចូលជិត ៦ខែនាថ្ងៃព្រហស្បតិ៍ ទី៨ កញ្ញានេះ សហភាពអឺរ៉ុបហាក់មិនបានបន្ធូរដៃដើម្បីសង្កត់ ក រុស្ស៊ីទេ។ អ្វីដែលសហភាពអឺរ៉ុបកំពុងគិតគូរពេលនេះ គឺកំណត់តម្លៃថាមពល ពិសេសតម្លៃប្រេង និងឧស្ម័នដែលអឺរ៉ុបទិញពីរុស្ស៊ី។ តែប្រធានាធិបតីរុស្ស៊ីលោកពូទីនបានព្រមានរួចហើយថា បើសហភាពអឺរ៉ុបហ៊ានចាត់វិធានការមួយនេះ លោកនឹងបិទរ៉ូប៊ីណេប្រេង និងឧស្ម័ន រួមទាំងថាមពលផ្សេងទៀតដែលរុស្ស៊ីបានលក់ទៅឲ្យសហភាពអឺរ៉ុប។