Sign up to save your podcasts
Or
ទីផ្សារគ្រឿងញៀនមានសកម្មភាពខ្លាំង និងមានភាពចម្រុះយ៉ាងសម្បូរបែប ព្រមទាំងរីករាលដាលទូទាំងពិភពលោក យ៉ាងខ្លាំងក្លា។ នៅចំពោះមុខការហាមឃាត់ ក្រុមជួញដូរគ្រឿងញៀន រកល្បិចថ្មី ផលិតផលថ្មី និងផ្លូវពង្វាងថ្មី។ ចរាចរណ៍គ្រឿងញៀន បានកើនឡើងយ៉ាងខ្លាំងមិនធ្លាប់មានទេ នៅឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ឆ្នាំ២០២៥ របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនព្រមទាំងឧក្រិដ្ឋកម្ម ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់និងជួញដូរគ្រឿងញៀនខុសច្បាប់ ថ្ងៃទី២៦មិថុនា។
បើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន (ONUDUC) ការប្រើប្រាស់គ្រឿងញៀន អាភៀន កញ្ឆា ឬហៅខ្លីថា “ម្សៅស” មានសកម្មភាពខ្លាំងក្រៃនៅឆ្នាំ២០២៣។ ការផលិតកូកាអ៊ីនបានបំបែកឯតទគ្គកម្មថ្មី ដោយមានកំណើន៣៤%លើសឆ្នាំមុន និងកើនបីដងលើសឆ្នាំ២០១០។
គ្រឿងញៀនសំយោគគំរាមសុខភាពសាធារណៈ
ក្រៅពីអាភៀន កញ្ឆា កូកាអ៊ីន ហេរ៉ូអ៊ីន ដែលជាគ្រឿងញៀនបែបបូរាណ ទីផ្សារគ្រឿងញៀនសំយោគ ផលិតក្នុងមន្ទីរពិសោធន៍ ដោយប្រើតែសារធាតុគីមី ក៏កំពុងរីកដុះដាលខ្លាំង គួរជាទីព្រួយបារម្ភសម្រាប់សុខភាពសាធារណៈ។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដដែល។ នៅឆ្នាំ២០២៥ ទីភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងឧក្រិដ្ឋកម្ម បានរាប់ឃើញមានសារធាតុញៀនសំយោគថ្មីចំនួន ១១០០មុខ កំពុងធ្វើចរាចរណ៍នៅលើពិភពលោក។ សារធាតុញៀនសំយោគនេះ ផ្តល់ផលចំណេញខ្លាំងដល់ក្រុមជួញដូរហើយងាកលាក់ ងាយគេចពីសំណាញ់ហាមឃាត់របស់អាជ្ញាធរណាស់។ គ្រឿងញៀនសំយោគប្រភេទនេះ មានឥទ្ធិពលខ្លាំងគ្រឿងញៀនសំយោគផលិតចេញរុក្ខជាតិអាភៀន ឬកញ្ឆាឆ្ងាយណាស់។ គឺដល់ទៅជាង៥០០ដងលើសMorphine។ ជាងនេះទៅទៀត ក្រុមឧក្រិដ្ឋកម្មគ្រឿងញៀន តែងតែប្តូរផ្លាស់សមាសធាតុផ្សំជារឿយៗ ជាហេតុធ្វើឱ្យគ្រឿងញៀនសំយោគកាន់តែមានហានិភ័យ និងគ្រោះថ្នាក់ ដែលមិនអាចស្មានបាន។ “សន្ទុះដ៏ខ្លាំងក្លានៃឧស្សាហកម្មគ្រឿងញៀនសំយោគខុសច្បាប់ គឺជាការគំរាមកំហែងសុខភាពសាធារណៈដ៏ចម្បងនៅលើពិភពលោក ដោយអាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ ក្នុងទម្រង់ជាមហន្តរាយសម្រាប់មនុស្សជាតិតែម្តងផង។ នេះបើប្រសាសន៍របស់នាយកស្ថាប័នគ្រប់គ្រងគ្រឿងញៀនរបស់អង្គការសហប្រជាជាតិ។
គ្មានរូបភាពល្អ អាភៀន គ្រឿងញៀន កំពុងវាយលុកចូលក្នុងគ្រប់ស្រទាប់សង្គម ទាំងនៅទីក្រុងធំ ទីក្រុងតូច សង្កាត់ក្រីក្រ មធ្យម អ្នកមាន និងទីជនបទ។ របាយការណ៍ឆ្នាំ២០២៥ បានបញ្ជាក់អំពី និន្នាការនៃការរីករាលដាលគ្រឿងញៀន ក្នុងគ្រប់ស្រទាប់វណ្ណៈនៃសង្គមផង និងក្នុងរង្វង់អ្នកប្រើប្រាស់ជាក្មេងផង ពោលគឺទាំងក្មេងជំទង់ និស្សិត មនុស្សពេញវ័យ អ្នកធ្វើការ អ្នកមានអាជីព។ គ្រឿងញៀន កូកាអ៊ីន អំហ្វេតាមីន មេតំហ្វេតាមីន ... បានក្លាយជាវត្ថុសម្រាប់បង្កើនកម្លាំង បង្កើនបរិយាកាស អារម្មណ៍ល្អ ដំណេក ដែលអមដោយផលវិបាកចំពោះសុខភាពដែលគេពុំទាន់ធ្វើការវាយតម្លៃបាន។
ពីគ្រឿងញៀនសំយោគទៅសង្គ្រាមពាណិជ្ជកម្ម
គ្រឿងញៀនសំយោគពពួកFentanyl ដែលខ្លាំងជាងពពួកហេរ៉ូអ៊ីនដល់ទៅ៥០ដង និងដែលបានសម្លាប់ពលរដ្ឋអាមេរិកអស់៧៥០០០នាក់ នៅឆ្នាំ២០២៣ និងជិត៥ម៉ឺននាក់នៅឆ្នាំ២០២៤ ក្លាយជាប្រភពនាំឱ្យមានសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងបណ្តាប្រទេសមួយចំនួនធំនៅលើពិភពលោក។ រដ្ឋាបាលលោកដូណាល់ត្រាំបានចោទចិន ម៉ិកស៊ិក និងកាណាដា ថាបានរៀបចំ ឬបណ្តោយឱ្យមានលំហូរគ្រឿងញៀនសំយោគចូលទៅក្នុងទឹកដីអាមេរិក ទើបបានលេសដាក់ទណ្ឌកម្ម តាមរយៈការដំឡើងពន្ធនាំចូល ដើម្បីបង្ខំឱ្យចិន កាណាដា ម៉ិកស៊ិក ប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។ ប៉ុន្តែ បើតាមការអង្កេតរបស់ទស្សនាវដ្តីជប៉ុន Nikkei Asia បណ្តាញជូញដូរគ្រឿងញៀនសំយោគ Fantanyl ដែលអាមេរិកចោទចិននោះ មានម្នាក់មានក្រុមហ៊ុននៅNagoyaប្រទេសជប៉ុន។ បណ្តាញចិនបានប្រើក្រុងឧស្សាហកម្មជប៉ុន ជាមជ្ឈមណ្ឌលសម្ងាត់សម្រាប់ចាត់ចែងដឹកជញ្ជូនផលិតផលគីមីនិងលុយ ជាមួយបណ្តាញម៉ិកស៊ិកមុននឹងយកគ្រឿងញៀនសំយោគទៅចែកចាយក្នុងទឹកដីអាមេរិក។ ពេលនេះ គេសង្ស័យថា Nagoya ជាស្នូលនៃបណ្តាញផ្គង់ផ្គង់គ្រឿងញៀនសំយោគFantanyl ពិភពលោក។
ប្រសិនបើជាព័ត៌មានពិត តើរដ្ឋបាលលោកត្រាំនឹងរករឿងដាក់សម្ពាធលើជប៉ុន ដូចធ្វើជាមួយចិននិងកាណាដាដែរឬយ៉ាងណា? ជប៉ុនជាសម្ព័ន្ធមិត្តរបស់អាមេរិក ក៏អាចនឹងរងផលវិបាកដូចចិនដែរឬទេ? គេបានដឹងនិងឃើញរួចមកហើយ ថា ពាណិជ្ជកម្មគ្រឿងញៀនសំយោគប៉ះពាល់ខ្លាំងណាស់ដល់ទំនាក់ទំនងចិននិងអាមេរិក។ ស្ថានភាពបានប្រសើរឡើង មួយផ្នែកដោយសារចិន បានប្រកាសបញ្ចូលសារធាតុសម្រាប់ផលិតគ្រឿងញៀនសំយោគទៅក្នុងបញ្ជីសមាសធាតុគីមីរងការត្រួតពិនិត្យតឹងតែងខ្លាំងចាប់ពីថ្ងៃទី២០កក្កដាទៅ។
សង្គ្រាមស៊ីវិលបំប៉នជំនួញគ្រឿងញៀន ?
ផលិតផលអាភៀន កំពុងងាកទៅផ្តុំកាន់តែខ្លាំងឡើងៗនៅ កូឡុំប៊ី ដែលពង្រីកដែនដីដាំដុះអាភៀនជាលំដាប់ ក្នុងខណៈដែលប្រទេសអ្នកដាំអាភៀន ជិតខាងក្នុងទ្វីបអាមេរិឡាទីន បូលីវី និងប៉េរ៉ូ ចាប់មានផលិតផលគ្រឿងញៀនថេរ។ ប៉ុន្តែគឺភូមា ដែលបានក្លាយជាប្រទេសផលិតអាភៀនធំជាងគេបង្អស់នៅលើពិភពលោក នៅឆ្នាំ២០២៣ ដោយវ៉ារឈ្នះអាហ្វហ្កានីស្ថាន ព្រោះរដ្ឋាភិបាលតាលីបង់បានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការដាំអាភៀន។ នេះបើតាមទីភ្នាក់ងារអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។ មានប្រវត្តិ ជាប្រទេសដាំអាភៀន និងផលិតគ្រឿងញៀនមេតំហ្វេតាមីនស្រាប់តាំងពីសតវត្សរ៍ទី១៩មក រដ្ឋាភិបាលភូមាប្រឈមនឹងចលនាប៉ះបោរឧទ្ទាមជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៤៨មក និងបន្តមានសង្គ្រាមស៊ីវិលជារហូតមក មិនមែនត្រឹមតាំងពីឆ្នាំ២០២១មកទេ។ ប៉ុន្តែ អស្ថិរភាពនយោបាយ វិបត្តិអតិផរណាទូទាំងប្រទេស វិបត្តិសង្គម កង្វះស្បៀងអាហារ បានសម្រួលការលូតលាស់ផលិតកម្មនិងការជួញដូរគ្រឿងញៀន អាភៀន ហេរ៉ូអ៊ីននិងមេតំហ្វេតាមីន កាន់តែខ្លាំង។ សម្រាប់អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយអាភៀន ភូមាមិនមែនមានសន្តិភាពក្នុងទូទាំងប្រទេសទេ។ ក្នុងអំឡុងពេលដ៏វែងអន្លាយនៃជម្លោះជាតិពន្ធុនិងជម្លោះដែនដី គេសង្កេតឃើញមានសន្ទុះរួមគ្នានៃសេដ្ឋកិច្ចសង្គ្រាមនិងសេដ្ឋកិច្ចគ្រឿងញៀន។ សេដ្ឋកិច្ចគ្រឿងញៀនមិនមែនចិញ្ចឹមតែក្រុមឧទ្ទាម ក្រុមប្រឆាំងរដ្ឋាភិបាលទេ រដ្ឋាភិបាលភូមាក៏ទទួលផលខ្លះដែរ៕
5
11 ratings

14 Listeners
45 Listeners
104 Listeners
4 Listeners
9 Listeners
0 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
0 Listeners
8 Listeners
3 Listeners
0 Listeners
0 Listeners
0 Listeners
0 Listeners