Sign up to save your podcasts
Or
ដើម្បីជួយក្រពះ សម្រួលប្រព័ន្ធរំលាយអាហារ ពង្រឹងសុខភាពធ្មេញ ត្រូវទំពារអាហារឱ្យម៉ដ្ឋល្អ នៅពេលបរិភោគ។ ប៉ុន្តែពេលនេះគេបានដឹងទៀតថា ការទំពារអាហារអាចប៉ះពាល់ដល់គុណភាពដំណេក។ ទំពារអាហារបានម៉ដ្ឋល្អនឹងជួយឱ្យសំរាន្តលក់ស្រួល។ តើសកម្មភាពទាំងពីរនេះមានទំនាក់ទំនងនឹងគ្នាយ៉ាងដូចម្តេច?
ទំពារជាសកម្មភាពដំបូងនិងជាដំណាក់កាលដ៏សំខាន់ខ្លាំងណាស់នៃការរំលាយអាហារ។ ប៉ុន្តែមនុស្សទូទៅច្រើនតែធ្វេសប្រហែស និងមើលរំលងកាយវិការដ៏សាមញ្ញ និងដ៏មានប្រយោជន៍បំផុតមួយនេះ។ សង្គមបច្ចុប្បន្នតម្រូវឱ្យមនុស្សចង់តែធ្វើអ្វីឱ្យបានលឿន ឱ្យបានឆាប់ សូម្បីតែពេលបរិភោគបាយ ក៏ចង់ហូបលឿនៗ ឆ្អិនស្រាប់ៗនូវម្ហូបងាយៗ ទន់ ផុយ ដើម្បីកុំឱ្យពិបាកទំពារយូរ ឬ កិនក្រឡុកអាហារជាស្មូតទី ដើម្បីលើកផឹក-បឺតចូលបានលឿនទាំងកែវៗ ឬខាំគ្រលៀសលេបនូវបន្លែផ្លែឈើខ្ចីស្រួយ មិនខ្វល់អង្គុយបរិភោគឱ្យបានត្រឹមត្រូវ ទំពារឱ្យបានម៉ដ្ឋល្អមុននឹងបញ្ជូនទៅក្រពះទេ។
តាមការពិត ការទំពារអាហារ មានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពជាទូទៅ ដូចជាអាចជួយបញ្ចុះទម្ងន់ ជួយក្រពះ ពោះវៀន និងជួយសម្រួលដំណេកឱ្យលក់ស្កប់ស្កល់ល្អទៀត។
ទំពារនិងប្រព័ន្ធរំលាយអាហារ
ទំពារ ជាការកាត់ បំបែក និងកិនកម្ទេចអាហារ ឱ្យប្តូរផ្លាស់ទម្រង់ទៅជាធាតុល្អិត មុននឹងលេបបញ្ជូនចូលទៅក្នុងក្រពះ។ ការលេបអាហារចូលទាំងដុំ និងយ៉ាងលឿន ជាការបង្ខំសរីរាង្គក្រពះឱ្យប្រឹងផលិតបញ្ចេញនូវវត្ថុរាវ Suc Gastrique ជាជាតិជូរខ្លាំង ដើម្បីជួយបង្ហើយការងារកិនបំបែកអាហារ។ តែវត្ថុរាវជាតិជូរនេះអាចដុតឱ្យរលាកភ្នាសរបស់ក្រពះ និងបង្កើនគ្រោះមានអាការៈភើច្រាល ដែលរាលដាលជាញឹកញយទៅបំផ្លាញកាចាធ្មេញនិងរលាកបំពង់ក។ ដូច្នេះប្រសិនបើអ្នកមានជំងឺបញ្ហាក្រពះ រលាកក្រពះ ក្រពះខ្សោយពិបាកកិនរំលាយអាហារ ឬហើមពោះទល់ខ្យល់ សូមចំណាយពេលបរិភោគបាយឱ្យបានគ្រប់គ្រាន់ ដោយទំពារអាហារឱ្យបានត្រឹមត្រូវមុនលេប។
មិនតែប៉ុណ្ណោះ ទំពារជាយន្តការមួយដែលនឹងទៅភ្ញោចក្រពេញទឹកមាត់ ឱ្យបញ្ចេញទឹកមាត់ មកជួយបន្ទន់និងរំលាយអាហារ។ ទឹកមាត់មានផ្ទុកសារធាតុម្យ៉ាងដែលអាចជួយរំលាយបំបែកអាហារប្រភេទអាមីដុង ក្លុយស៊ីតនិងម្សៅ។ បើជាតិអាមីដុងមិនត្រូវបានកិនបំបែកបំប្លែងគ្រប់គ្រាន់នៅក្នុងមាត់ទេ នៅពេលធ្លាក់ចូលទៅដល់ក្នុងក្រពះ ក្រពះមិនអាចស្រូបយកជាតិអាមីដុងទៅចិញ្ចឹមសរីរាង្គកាយផ្សេងៗបានដោយពេញលេញឡើយ។ ហើយបើជាតិអាមីដុងនៅសល់ច្រើន នឹងធ្លាក់ទៅក្នុងពោះវៀនធំ រួចបង្កបង្កើតឱ្យមានខ្យល់និងហើមពោះ។ ដើម្បីបញ្ចៀសនិងការពារកុំឱ្យមានបញ្ហាទល់ខ្យល់ទល់ពោះវៀន ហើមពោះ សូមគិតគូរបរិភោគអាហារយឺតៗ ដោយគោរពយន្តការរំលាយអាហារដែលចាប់ផ្តើមដំបូងដោយការទំពារក្នុងមាត់។
ទំពារ ជាការអភិវឌ្ឍរសជាតិអាហារ និងដំណាក់កាលកិនច្របាច់អាហារឱ្យបញ្ចេញជីវជាតិនិងអាហារូបត្ថម្ភ។ ទំពារកាន់តែយូរ យើងនឹងបានដឹងរសជាតិពិតនៃអាហារកាន់តែច្បាស់ ថាមានឱជារសយ៉ាងណា។ លោកអ្នកជ្រាបទេ ក្នុងប្រព័ន្ធបំពង់អាហារផ្នែកខាងលើ របស់មនុស្ស ដែលរួមមានមាត់ បំពង់អាហារ និងក្រពះ សុទ្ធតែមានផ្ទុកញាណបញ្ជូនព័ត៌មានទៅខួរក្បាល ថាក្នុងអាហារមានធាតុអ្វីខ្លះ។ អ៊ីចឹងហើយបានជានៅពេលយើងចំណាយពេលវេលាគ្រប់គ្រាន់ សម្រាប់បរិភោគបាយ ខួរក្បាលអាចរាប់ អាចដឹងអំពីបរិមាណនៃកាឡូរីនិងផ្តល់សញ្ញាថាឆ្អែត ត្រូវឈប់ទទួលទាន ទៅប្រាប់ខួរក្បាល។ ទទួលទានអាហារដោយប្រញេបប្រញាប់ លេបត្របាក់គ្រឹបៗ អង្គុយមិនជាប់នៅតុបាយ ខួរក្បាលមិនអាចដឹងយើងថាកំពុងធ្វើអ្វីទេ។ ខួរក្បាលនឹងទទួលព័ត៌មានខុស ហើយបញ្ចេញអារម្មណ៍ចង់តែបរិភោគច្រើនទៀត ទាំងខ្លួនប្រាណមិនត្រូវការផង។ តើអ្នកធ្លាប់ទេ បរិភោគអាហាររួច តែមានអារម្មណ៍ថាពោះទទេ និងហាក់នៅឃ្លាន ដដែលនោះ?! នេះទំនងបណ្តាលមកពីអ្នកបរិភោគអាហារលឿនពេក ភ្លេចទំពារ។
ដើម្បីពង្រឹងសុខភាពធ្មេញនិងអញ្ចាញ សូមជ្រើសរើសទទួលអាហារណាដែលត្រូវការទំពារយូរ ព្រោះវានឹងជួយឱ្យបរិភោគដោយយឺតៗ។ វេជ្ជបណ្ឌិតជំនាញអាហារូបត្ថម្ភ Arnaud Cocaul អ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា “របបទំពារ” Régime mastication បានណែនាំឱ្យចាប់ផ្តើមទទួលទានបន្លែផ្លែឈើឆៅមុន។ ពេលវេលានៃការទំពារក្នុងមាត់ឱ្យម៉ដ្ឋល្អ ដើម្បីងាយរំលាយពេលទៅដល់ក្រពះ យើងច្បាស់ជាចាប់ឆ្អែត លែងសូវឃ្លានខ្លាំង ហើយក៏បរិភោគអាហារផ្សេងៗទៀត ជាបាយ ជាសាច់ប្រកបដោយថាមពលខ្លាំងយ៉ាងយឺតៗ ជាក់ជាមិនខាន។
ការទំពារយូរ អាចជាការពារកុំឱ្យមានរោគដង្កូវស៊ីធ្មេញ ព្រោះនៅពេលទំពារយូរ ការផលិតទឹកមាត់ក៏ចេញច្រើន ដែលមានលាងជម្រះនិងកម្ចាត់កំណកនៅលើធ្មេញ ព្រមទាំងការពារកាចាធ្មេញពីជាតិអាស៊ីតបន្សល់ដោយចំណីអាហារបានទៀត។ សកម្មភាពទំពារក៏ជាអ្នកភ្ញោចបំប៉នអញ្ចាញ និងសាច់ដុំថ្គាម ដែលមិនអាចខ្វះបានសម្រាប់ភាពរឹងមាំនិងដុះលូតលាស់នៃធ្មេញ។ មានសម្មតិកម្មខ្លះយល់ថា អាហាររបស់ក្មេងសម័យថ្មីមានសភាពទន់ ផុយខ្លាំង ទើបក្មេងច្រើនមានធ្មេញដុះមិនសូវត្រង់ជួរល្អ ត្រូវគាប ព្រោះឆ្អឹងមុខមិនសូវបានភ្ញោចបំប៉នគ្រប់គ្រាន់។
ទំពារមានពាក់ព័ន្ធនឹងគុណភាពដំណេក?
ការទំពារ មានទំនាក់ទំនងជាមួយការគេងលក់ស្កប់ស្កល់ ស្តាប់ទៅហាក់ដូចជាចម្លែកបន្តិច ប៉ុន្តែ ការទំពារអាហារឱ្យបានម៉ដ្ឋល្អ នៅពេលទទួលទានពិតជាជះឥទ្ធិពលដល់ដំណេក យ៉ាងប្រាកដ។ សូមសាកល្បងចុះ ! សាកល្បងទទួលទានអាហារលឿនៗឱ្យបានឆ្អែតរួចចូលសម្រានមើល៎ លោកអ្នកច្បាស់ជាមិនអាចគេងលក់ស្កប់ស្កល់បានឡើយ។ ទារកដែលបៅឆ្អែតខ្លាំង ក៏មិនព្រមគេងដែរ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទទួលទានបាយ ដោយទំពារឱ្យបានម៉ដ្ឋល្អ នោះអាហារនឹងបែកជាកម្ទេចតូចៗ លេបទៅមិនស្លាក់ ហើយជួយសម្រួលការងារក្រពះ ពោលគឺជួយសម្រួលយន្តការរំលាយអាហារបានច្រើនណាស់។ បើការរំលាយអាហារប្រព្រឹត្តទៅបានដោយប្រសើរ និងបានលឿន ជាពិសេសនៅពេលល្ងាច នោះយើងប្រាកដជានឹងសំរាន្តបានលក់ស្រួល។
ជាយន្តការប្រទាក់គ្នា។ នៅពេលទំពារអាហារត្រឹមត្រូវ យើងនឹងបរិភោគដោយយឺតៗ។ អារម្មណ៍រីករាយបានទទួលរសជាតិអាហារ ឆ្អែតពេញពោះ នឹងលេចឡើងនៅរវាង២០នាទីក្រោយពេលចាប់ផ្តើមបរិភោគ។ ដូច្នេះយើងបរិភោគតិច និងមិនសូវធ្ងន់ពោះ ហើយមិនសូវប្រឈមនឹងហានិភ័យឡើងគីឡូទេ។ បើមិនសូវធាត់ មិនឡើងទម្ងន់ មានន័យថាយើងក៏មិនសូវប្រឈមនឹងគ្រោះដេកស្រម៉ុកដែរ។ ការស្រម៉ុករំខានដំណេកណាស់ និងតែងតែធ្វើឱ្យយើងភ្ញាក់ដោយមិនខ្លួនជាច្រើនដងនៅពេលយប់ ទៅរំខានវគ្គដំណេកសន្សំកម្លាំង។ លក់អស់មួយយប់តែហាក់គ្មានកម្លាំងកំហែងដដែល។
ការស្រម៉ុកក៏អាចបណ្តាលមកពី សាច់ដុំនៃប្រព័ន្ធផ្លូវដង្ហើម ចាប់រលានៅពេលមនុស្សលង់ក្នុងដំណេក ដោយយារធ្លាក់ ហើយអាចខ្ទប់ផ្លូវដង្ហើម។ ប៉ុន្តែបើសាច់ដុំរឹងមាំល្អនោះគេច្បាស់ជាអាចការពារមិនឱ្យមានករណីស្រម៉ុកបាន។ ករណីនេះ ការទំពារអាចមានអន្តរកម្មដោយផ្ទាល់តែម្តង។ នៅពេលបានទំពារ សាច់ដុំផ្គាម អណ្តាត និងក្រអូមមាត់ មានចលនានិងធ្វើសកម្មភាពច្រើន ដែលអាចជួយការពារសាច់ដុំឱ្យនៅមាំមួនល្អ និងចូលរួមចំណែកការពារមិនឱ្យដេកស្រម៉ុកបាន។
ក្មេងក៏ដូចគ្នា ! ក្មេងគួរតែប្រឹងទំពារអាហារឱ្យបានច្រើន។ បើតាមវេជ្ជបណ្ឌិតជំនាញចិត្តសាស្ត្រនិងដំណេក Dr Loris-Alexandre Mazelin ការទំពារនឹងជួយសម្រួលការលូតលាស់នៃឆ្អឹងថ្កាម ដែលនឹងទៅជួយឱ្យក្មេងបានគេងលក់ស្រួលព្រោះអាចដកដង្ហើមតាមច្រមុះ ជាជាងដកដង្ហើមតាមមាត់។ សម្រាប់លោកវេជ្ជបណ្ឌិត ឪពុកម្តាយគួរតែចាប់ផ្តើមផ្តល់ដុំអាហារ ដុំផ្លែឈើ ឱ្យកូនអាយុចាប់ពីប្រមាណ១០ខែឡើង មានធ្មេញពីរបី រៀនខាំទំពារ ដើម្បីបំប៉ន ភ្ញោច និងពង្រឹងថ្កាម។
បញ្ហានាពេលបច្ចុប្បន្ន គឺមនុស្សធំក៏ដូចក្មេង ចូលចិត្តទទួលទានតែអាហារផុយ ទន់ ឬ អាហារឧស្សាហកម្ម ដែលច្រើនតែផុយ រលួយ ដូចគេទំពារឱ្យខ្លះរួច និងមិនតម្រូវឱ្យប្រឹងទំពារទេ។ តែមានរបបអាហារចម្រុះ មានចំណីទន់ ចំណីរឹង ស្រួយ សម្រាប់ទំពារខ្លាំង ទើបប្រសើរសម្រាប់សុខភាពមាត់ធ្មេញ សម្រាប់ដំណេក និងសម្រាប់សុខភាពជាទូទៅ៕

14 Listeners
106 Listeners
3 Listeners
9 Listeners
1 Listeners
1 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
9 Listeners
4 Listeners
0 Listeners
0 Listeners
0 Listeners
1 Listeners
0 Listeners
4 Listeners