សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនបានឈានចូលដល់១៤៤ថ្ងៃ នៅថ្ងៃអាទិត្យទី ១៧កក្កដានេះ។ នៅជាង៥ខែនៃសង្រ្គាមឈ្លានពានអ៊ុយក្រែន រុស្ស៊ីមិនបានបង្ហាញសញ្ញា ចង់បញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន។ នៅថ្ងៃសៅរ៍ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍ ចេញបញ្ជាឲ្យកងទ័ពបង្កើនការវាយប្រហារកាន់តែខ្លាំងនៅអ៊ុយក្រែន។ នៅក្រោយរុស្ស៊ីបាញ់គ្រាប់មីស៊ីលចេញពីមជ្ឈមណ្ឌលនុយក្លេអ៊ែរ សំដៅសង្កាត់រស់នៅរបស់ប្រជាជនស៊ីវិល នៅភាគខាងត្បូងអ៊ុយក្រែន សហភាពអឺរ៉ុបកំពុងគិតពិចារណាបន្ថែមការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី។