នៅសហរដ្ឋអាមេរិក នៅជិត២ខែក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ សភាចាប់ផ្តើមនីតិកាលថ្មី នៅថ្ងៃអង្គារទី ៣មករា ជាមួយការចូលគ្រប់គ្រងរបស់គណបក្សសាធារណដ្ឋនៅសភាអ្នកតំណាងរាស្រ្ត ឬរដ្ឋសភា។ នៅពេលរដ្ឋសភាធ្លាក់ក្នុងដៃរបស់គណបក្សប្រឆាំង រដ្ឋបាលរបស់លោកចូ បៃដិននៅមានសង្ឃឹមខ្លះ ព្រោះថា ព្រឹទ្ធសភានៅបន្តស្ថិតក្រោមការកាន់កាប់របស់គណបក្សប្រជាធិបតេយ្យរបស់លោក។ មានអំណាចគ្រប់គ្រងរដ្ឋសភា តើបក្សសាធារណរដ្ឋដែលជាបក្សប្រឆាំងនឹងទៅបង្កឧបសគ្គអ្វីខ្លះ ដល់រដ្ឋបាលលោកចូ បៃដិន?