ដើម្បីជំរុញប្រជាជនបារាំង ឲ្យទៅចាក់វ៉ាក់សាំងបង្ការកូវីដ រដ្ឋាភិបាលបារាំងបានធ្នើសេចក្តីស្នើច្បាប់មួយ ទៅកាន់សភា ដើម្បីដាក់កំហិតឲ្យប្រជាជនម្នាក់ៗ មានកាតព្វកិច្ចបង្ហាញលិខិតបញ្ជាក់ថាបានចាក់វ៉ាក់សាំង មុននឹងអាចចូលទៅកាន់ទីតាំងមួយចំនួនបាន។ សេចក្តីស្នើច្បាប់នេះ ត្រូវបានរដ្ឋសភាបារាំងបោះឆ្នោត កាលពីវេលាទាបភ្លឺ ព្រឹកថ្ងៃសៅរ៍ទី១៥មករានេះ បន្ទាប់ពីមានការជជែកតវ៉ាគ្នា ស្តីបន្ទោសគ្នាយ៉ាងចម្រូងចម្រាសបំផុត។ តើច្បាប់ថ្មីនេះ បានចែងកំណត់ពីអ្វីខ្លះ ហើយតើហេតុអ្វី បានជាអ្នកនយោបាយ ក៏ដូចជាសង្គមបារាំង មានការខ្វែងគំនិតគ្នាខ្លាំងដូច្នេះ ?