សន្និសីទអន្តរជាតិស្តីពីសន្តិសុខដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅក្រុងម៉ុយនិច ប្រទេសអាល្លឺម៉ង់ ត្រូវចាប់បើក ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យទី ២០កុម្ភៈ ក្នុងបរិបទនៃភាពតឹងតឹងយ៉ាងខ្លាំងរវាងក្រុមប្រទេសលោកខាងលិចជាមួយរុស្ស៊ី ក្នុងវិបត្តិអ៊ុយក្រែន។ ប្រមុខដឹកនាំធំៗនៅលើពិភពលោក មានអាទិ៍ លោកស្រីអនុប្រធានាធិបតីអាមេរិក អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានអង្គការអង្គការអូតង់ សហភាពអឺរ៉ុប ... បានមកជួបប្រជុំគ្នានៅក្នុងសន្និសីទនេះទាំងអស់គ្នា លើកលែងតែរុស្ស៊ីមួយគត់ដែលអវត្តមាន។