កងទ័ពរុស្ស៊ី ដែលបានដកថយពីខាងជើងអ៊ុយក្រែន ដើម្បីប្រមូលកម្លាំងមកវាយប្រហារនៅភាគខាងកើត និងខាងត្បូងនោះ ពេលនេះ បានចាប់ផ្តើមបើកការវាយប្រហារហើយ នៅតំបន់ដុនបាស ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន។ នេះបើផ្អែកតាមការប្រកាសឲ្យដឹង ពីលោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី ។ តែយ៉ាងណា លោកហ្សេឡេនស្គី បានអះអាងថា កងទ័ពអ៊ុយក្រែន នឹងបន្តតស៊ូការពារបូរណភាពដែនដី មិនថាចោរឈ្លានពានរុស្ស៊ី មានគ្នាច្រើនប៉ុណ្ណានោះឡើយ។ ជាមួយគ្នានេះដែរ យោងតាមប្រភពពីក្រសួងការពារជាតិអាមេរិក អាវុធដែលអាមេរិកបានសន្យាជួយអ៊ុយក្រែន ពេលនេះមួយផ្នែកបានទៅដល់អ៊ុយក្រែនហើយ នៅថ្ងៃអង្គារនេះ។