ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រុស្ស៊ី​ចាប់បង្ខំប្រជាជន​អ៊ុយក្រែន​ឲ្យ​ចូលបម្រើទ័ពធ្វើសង្រ្គាម​ប្រឆាំង​មាតុភូមិរបស់ខ្លួន?


Listen Later

នៅក្នុង​សង្រ្គាម​អ៊ុយក្រែន កងទ័ព​រុស្ស៊ី​នៅបន្ត​រុលទៅមុខ ដោយវាយដណ្តើម​យក​ភូមិ​ដែនដីរបស់អ៊ុយក្រែន​កាន់តែ​ច្រើន ជាពិសេស​នៅក្នុង​តំបន់ទាំង​៤ភាគខាងកើតអ៊ុយក្រែនដែល​រុស្ស៊ី​បានរំលោភ​កាត់យក​ទៅ​ដាក់​ក្នុង​ផែនទី​របស់ខ្លួន។ ដោយ​វាយចូល​កាន់តែជ្រៅក្នុងទឹកដីអ៊ុយក្រែន រុស្ស៊ីមិនត្រឹម​ពង្រីកវិសាលភាពទឹកដី និងចំណេញបានធនធានធម្មជាតិរបស់អ៊ុយក្រែនតែប៉ុណ្ណោះទេ ប៉ុន្តែ រុស្ស៊ី​នៅចំណេញបានទាំងធនធានមនុស្ស។ នៅក្នុង​ទឹកដីអ៊ុយក្រែន​ដែល​រុស្ស៊ីបាន​កាត់យកមកគ្រប់គ្រង ប្រជាជនអ៊ុយក្រែន​ត្រូវ​​រុស្ស៊ី​​កេណ្ឌ​យកទៅ​ធ្វើទ័ពប្រយុទ្ធនឹង​កម្លាំងទ័ព​ជាតិអ៊ុយក្រែន​ក្នុង​សមរភូមិ។ បើតាម​អង្គការការពារ​សិទ្ធិមនុស្សអន្តរជាតិ និង​ស្នងការអ៊ុយក្រែនទទួលបន្ទុកផ្នែកសិទ្ធមនុស្ស ប្រជាជន​អ៊ុយក្រែនជាច្រើន​សែននាក់​ត្រូវ​រុស្ស៊ី​ចាប់បង្ខំ រើស​បញ្ចូល​ក្នុងជួរកងទ័ពដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អ៊ុយក្រែនដែលជាប្រទេសជាតិមាតុភូមិរបស់ខ្លួន។

នៅ​ខែ​តុលាឆ្នាំ ២០២២ ពោលគឺ​នៅ​១០ខែ​ក្រោយ​ចាប់ផ្តើម​សង្រ្គាម​ឈ្លានពានអ៊ុយក្រែន ប្រធានាធិបតី​រុស្ស៊ី លោកពូទីនបាន​ចុះហត្ថលេខាលើច្បាប់ដាក់​បញ្ចូលតំបន់ទាំង៤​នៅភាគខាងកើត​របស់​អ៊ុយក្រែន ទៅក្នុង​ដែនដី​របស់រុស្ស៊ី នោះបើទោះបីជា​កងទ័ពរុស្ស៊ី​នៅមិនទាន់​វាយចូលគ្រប់គ្រង​តំបន់ទាំង៤​បានទាំងស្រុង​ក៏ដោយ។

ភ្លាមៗ ដោយ​មិនបង្អែបង្អង់យូរ ម៉ូស្គូចាប់ផ្តើម​នយោបាយ​ប្រែក្លាយ​តំបន់​អ៊ុយក្រែនទាំង៤​ទៅជាតំបន់រុស្ស៊ី ពោល​គឺ​លុបចោលអ្វីៗទាំងអស់ដែល​ជាអត្តសញ្ញាណ​របស់អ៊ុយក្រែន ដូចជា​ផ្តល់​លិខិតឆ្លងដែនរុស្ស៊ី និង​បង្ខំឲ្យ​ប្រជាជនអ៊ុយក្រែននិយាយភាសា​រុស្ស៊ីជាដើម។ ដោយ​ចាប់បង្ខំឲ្យ​ប្រជាជន​អ៊ុយក្រែន​កាន់លិខិតឆ្លងដែនរុស្ស៊ី ​ម៉ូស្គូមាន​លេសចាប់រើស​បញ្ចូល​ប្រជាជន​អ៊ុយក្រែន​ដែលរស់នៅក្នុង​តំបន់ត្រួតត្រា​របស់រុស្ស៊ី ទៅក្នុង​ជួរកងទ័ព។ គោលដៅចំបង​របស់​រុស្ស៊ី គឺ​ប្រែក្លាយ​ប្រជាជន​អ៊ុយក្រែន​ឲ្យទៅទាហាន​ដែល​រុស្ស៊ី​យកទៅប្រើ​ដើម្បីពាំងគ្រាប់កាំភ្លើង​នៅសមរភូមិ។ គេ​អាច​និយាយបានថា នៅក្នុង​តំបន់​ត្រួតត្រា​របស់​រុស្ស៊ី ប្រជាជន​អ៊ុយក្រែន​ត្រូវ​រុស្ស៊ី​ចាប់បង្ខំឲ្យចូលបម្រើទ័ពរុស្ស៊ី ដើម្បីប្រយុទ្ធប្រឆាំង​នឹង​អ៊ុយក្រែនដែលជា​ប្រទេស​ជាតិមាតុភូមិរបស់ខ្លួន។

បើតាមអត្ថបទ​ស៊ើបអង្កេត​របស់​កាសែត​បារាំង​ Le Monde នៅក្នុង​តំបន់អ៊ុយក្រែន ដែល​រុស្ស៊ីត្រួតត្រា បុរស​អ៊ុយក្រែន​អាយុ​ពី​១៨ទៅ​៦០ឆ្នាំ ត្រូវជាប់ក្នុង​កាតព្វកិច្ច​យោធា​រុស្ស៊ី និងត្រូវបញ្ជូនឲ្យ​ទៅបាញ់​សម្លាប់ប្រជាជនឯង នៅក្នុង​សមរភូមិអ៊ុយក្រែន។ កាសែត Le Monde ហ៊ាន​អះអាង​ដូច្នេះ ដោយ​ផ្អែកលើ​ព័ត៌មាន​ទទួលបាន​ពី​មណ្ឌល​ឃុំឈ្លើយសឹក​មួយកន្លែងក្នុង​ទឹកដី​អ៊ុយក្រែន។

នៅទីនោះគេ​រកឃើញថា ក្នុងចំណោម​ឈ្លើយសឹក​រុស្ស៊ី​៤នាក់ ដែល​កងទ័ពអ៊ុយក្រែនបានចាប់ខ្លួននៅក្នុង​សមរភូមិ មាន​១នាក់​ជាជនជាតិអ៊ុយក្រែន មកពីតំបន់​ដែលស្ថិតក្រោម​ការត្រួតត្រារបស់កងទ័ពរុស្ស៊ី។ អ្នកទោស​ម្នាក់​បាននិយាយ​​ប្រាប់​ទាហាន​អ៊ុយក្រែនថា រូបគេ​គ្មាន​បំណងមក​ប្រយុទ្ធធ្វើសង្រ្គាម​សម្លាប់​ប្រជាជន​ឯងនោះទេ។ រូបគេ​ធ្លាប់រង់ចាំ​ឲ្យ​កងទ័ពអ៊ុយក្រែន​ទៅរំដោះ​ទីក្រុងតំបន់​ខាងកើតដែរ ប៉ុន្តែ មិនឃើញសោះ។ នៅក្រោម​ការគ្រប់គ្រង​របស់រុស្ស៊ី ដែលគំរាមកំហែងដល់អាយុជីវិត ក្នុងករណីមិន​ចូលបម្រើទ័ព ឈ្លើយសឹក​​ខាងលើ​សារភាពថា រូបគេក៏ដូចជា​ប្រជាជន​អ៊ុយក្រែន​ផ្សេងទៀត​ដែលរស់នៅក្នុងតំបន់​រុស្ស៊ីត្រួត្រា ​គ្មានជម្រើសអ្វីទាំងអស់។

លោក​Dmytro Lubinets ស្នងការ​អ៊ុយក្រែនទទួលបន្ទុក​សិទ្ធិមនុស្ស​ដែល​ឧស្សាហ៍ទៅ​សួរសុខទុក្ខ​នៅ​មណ្ឌល​ដាក់​ឈ្លើយសឹក​រុស្ស៊ី​ និយាយ​ថា ២៥%​នៃ​ទាហាន​រុស្ស៊ី​រាប់រយនាក់​ដែលជាប់ក្នុង​ឃុំ​របស់​អ៊ុយក្រែន គឺជា​ប្រជាជន​អ៊ុយក្រែនដែលរស់នៅក្នុងតំបន់ក្រោម​រុស្ស៊ីត្រួតត្រា។

តើ​ប្រជាជន​អ៊ុយក្រែនដែល​ពាក់ឯកសណ្ឋានទាហាន​រុស្ស៊ី និង​ប្រយុទ្ធតទល់នឹង​កងទ័ពអ៊ុយក្រែនក្នុងសមរភូម ជាជនរងគ្រោះ ឬ​ជា​សត្រូវរបស់​អ៊ុយក្រែន?

ចំពោះ​កងទ័ពអ៊ុយក្រែន រាល់អ្នកដែលកាន់អាវុធ​ បាញ់សម្លាប់​ទាហាន​អ៊ុយក្រែននៅក្នុងសមរភូមិ ត្រូវចាត់ទុកជា​សត្រូវ​ដែល​អ៊ុយក្រែនមិនអាច​អត់ឱនឲ្យបាន មិនថា ពួកគេ​ទាំងនោះជាជនជាតិអ៊ុយក្រែនដែល​រុស្ស៊ី​ចាប់បង្ខំ​ឲ្យ​ចូល​បម្រើទ័ព​។ ប៉ុន្តែ នៅក្នុងក្រសែភ្នែក​របស់​ស្នងការ​អ៊ុយក្រែន ទទួលបន្ទុកសិទ្ធិមនុស្ស លោក Dmytro Lubinets ភាគច្រើននៃទាហាន​ដែលរុស្ស៊ី​រើសបញ្ចូលមកពី​តំបន់​ត្រួតត្រា​ សុទ្ធសឹងជា​ជនរងគ្រោះ ដែលត្រូវ​រុស្ស៊ីចាប់បង្ខំ​ឲ្យ​ទទួលសញ្ជាតិ​រុស្ស៊ី ដើម្បី​​ចូលបម្រើទ័ព​​។

​ដឹងច្បាស់​ពី​ស្ថានភាព​លំបាក​របស់ប្រជាជនខ្លួនដែលរស់នៅក្នុង​តំបន់​រុស្ស៊ីត្រួតត្រា អាជ្ញាធរ​អ៊ុយក្រែនផ្ទាល់ព្យាយាម​ស្វែងរកការពិត​ដើម្បីជៀសវាង​ដាក់ទោសធ្ងន់​លើជនជាតិខ្លួន ដែលត្រូវ​រុស្ស៊ី​ចាប់បង្ខំឲ្យចូលបម្រើទ័ព។ គេ​មើលទៅលើ​ការប្រព្រឹត្តជាក់ស្តែង។ ក្នុងករណីដែល​ទាហាន​រុស្ស៊ី​ដើមកំណើត​អ៊ុយក្រែន ត្រូវ​គេ​ស៊ើបអង្កេត​ទៅ​ឃើញថា មិនបាន​សម្លាប់​ទាហាន​អ៊ុយក្រែនសោះ​នៅក្នុងសមរភូមិ ទាហានរូបនោះអាច​រួចខ្លួន។ ប៉ុន្តែ ចំពោះ​ស្នងការអ៊ុយក្រែន​ទទួលបន្ទុកសិទ្ធមនុស្ស ការសម្រេច​របស់​តុលាការយោធា​អ៊ុយក្រែន​ជាញឹកញយ​ធ្វើឡើង​ដោយ​មាន​នយោបាយ​ចូលមក​ពាក់ព័ន្ធ។ ឧទាហរណ៍ នៅ​ពាក់កណ្តាលឆ្នាំ​២០២២ បុរស​អ៊ុយក្រែន​ម្នាក់ដែលជា​គ្រូបង្រៀន​នៅ​តំបន់​ដុនបាសត្រូវ​បាន​រុស្ស៊ី​ចាប់បង្ខំឲ្យ​ចូលធ្វើជាទាហាន​និងបញ្ជូនទៅសមរភូមិប្រយុទ្ធទល់​នឹង​កងទ័ពអ៊ុយក្រែន។ បុរស​ខាងលើ​មិនបាន​សម្លាប់ បង្កគ្រោះថ្នាក់ដល់ទាហាន​​អ៊ុយក្រែនសូម្បី១នាក់ ប៉ុន្តែ តុលាការយោធា​អ៊ុយក្រែន បានកាត់ក្តី​ឲ្យ​បុរសខាងលើ​ជាប់ពន្ធនាគារ​១៣ឆ្នាំពីបទក្បត់ជាតិ។

ការសម្រេច​យ៉ាងដូច្នេះ ធ្វើឡើង​នៅក្នុងកាលៈទេសៈមួយដែល​ទាហាន​អ៊ុយក្រែនកាលណោះ​មាន​ចំនួន​ស្លាប់​ច្រើន​នៅក្នុង​សមរភូមិ​វាយប្រហារ​របស់​រុស្ស៊ី។

កាត់ទោស​ជនជាតិ​ខ្លួនឯងដែលត្រូវ​រុស្ស៊ីចាប់បង្ខំ និងប្រើជាឧបករណ៍​ឲ្យមក​ប្រយុទ្ធប្រឆាំង​នឹង​ជាតិសាសន៍ គឺជា​រឿងអ៊ុយក្រែន​ចង់ជៀសវាងបំផុត។ ដើម្បី​កុំ​ឲ្យ​ជនជាតិអ៊ុយក្រែនពាក់ឯកសណ្ឋានទាហាន​រុស្ស៊ី​ផុងជ្រៅក្នុង​សង្រ្គាម ភ្នាក់ងារស៊ើបការណ៍សម្ងាត់​អ៊ុយក្រែន បាន​ព្យាយាម​បញ្ចុះបញ្ចូល តាមសារ បណ្តាញទាក់ទង​ឲ្យពួកគេទាំងនោះ រត់ចោលជួរកងទ័ពរុស្ស៊ីដើម្បីចុះចូលជាមួយអ៊ុយក្រែន។ គិតចាប់តាំងពី​ដើមសង្រ្គាម​នៅ​ឆ្នាំ​២០២២ ទាហាន​រុស្ស៊ី​ប្រមាណ​៤០០នាក់​បានចុះចូល​ជាមួយ​អ៊ុយក្រែន ​បន្ទាប់ពីពួកគេ​បានលឺ​កម្មវិធី​របស់អ៊ុយក្រែន “ខ្ញុំ​ចង់រស់”។

ប៉ុន្តែ ការអំពាវនាវ​របស់អ៊ុយក្រែន​ឲ្យ​ប្រជាជន​របស់ខ្លួន​នៅតំបន់រុស្ស៊ីត្រួតត្រា​ តស៊ូ និង​ព្យាយាម​រកលេស​កុំ​ឲ្យ​រុស្ស៊ី​ចាប់បញ្ចូលក្នុងជួរកងទ័ព ប្រៀបបាន​នឹង​តំណក់ទឹក​ផ្តិលទឹកធំមួយ ព្រោះថា កង់​របស់​រុស្ស៊ី​ដើម្បីប្រែក្លាយប្រជាជនអ៊ុយក្រែននៅក្នុង​តំបន់ត្រួតត្រាឲ្យទៅជា​ទាហានរុស្ស៊ី​ បាន​វិល​ទៅមុខ​ក្នុង​ល្បឿនមួយ​ដ៏លឿន និងច្បាស់លាស់។ បើតាមតួលេខរបស់​អង្គការ​សហប្រជាជាតិ រុស្ស៊ី​រើសទ័ព​ជាង​៣ម៉ឺននាក់ក្នុងចំណោមប្រជាជន​អ៊ុយក្រែន នៅ​តំបន់​គ្រីមេ​ដែល​រុស្ស៊ីកាត់យកទៅធ្វើជាទឹកដី​របស់ខ្លួន​នៅ​ឆ្នាំ ២០១៤។ ប្រធាន​វិទ្យាស្ថាន​ដើម្បី​សិក្សា​យុទ្ធសាស្រ្ត​និង​សន្តិសន្តិសុខ លោក​Pavlo Lysianskyi  អះអាងថា ពី​ឆ្នាំ ២០២២ ដល់ឆ្នាំ​២០២៥នេះ មនុស្ស​ជាង​២សែននាក់​រស់នៅតំបន់​ដូនែតស្ក៍ និង​លូហ្កង់ ដែលរុស្ស៊ី​បានកាត់យក​ទៅបញ្ចូលក្នុងផែនទីរបស់ខ្លួន ត្រូវ​បាន​រើសបញ្ចូល​ក្នុងជួរកងទ័ពរុស្ស៊ី។

​រហូតមកដល់ពេលនេះ គេ​គ្មានតួលេខ​ពិតប្រាកដ​នៃ​ចំនួនជនជាតិ​អ៊ុយក្រែន​ដែលត្រូវ​រុស្ស៊ី​ចាប់បង្ខំ​ឲ្យ​ចូលបម្រើកងទ័ព។ ប៉ុន្តែ វិទ្យាស្ថាន​ខាងលើ​បាន​វាយតម្លៃថា ប្រមាណ​២០%​នៃកងទ័ព​រុស្ស៊ី ជា​ប្រជាជន​អ៊ុយក្រែន ដែល​រុស្ស៊ី​បានចាប់បង្ខំរើសចេញពីតំបន់​ក្រោមការត្រួតត្រា។

ចុះទឹកក្រពើ ឡើងលើខ្លា

ចំនួននេះ​នឹង​កើនឡើង​កាន់តែ​នាពេលអនាគត ពីព្រោះថា ទៅតាម​​មហិច្ឆតា​របស់​លោកពូទីន ​តំបន់ទាំងបួន​របស់អ៊ុយក្រែន​ដែល​ធ្លាក់ក្រោមការ​ត្រួតត្រារបស់រុស្ស៊ី​ជាគោលដៅ​សម្រិតសម្រាំងអនាគត​កម្លាំងទ័ព​រុស្ស៊ី។ ដោយ​សំដៅជា​ពិសេស​ក្រុមកុមារអ៊ុយក្រែន​ដែល​លោកពូទីន ចង់​បណ្តុះបណ្តាល​ បំពាក់បំប៉ន​ ពង្វក់មនោគមវិជ្ជា​ដើម្បីក្លាយជា​កងទ័ពមុតស្រួច​របស់រុស្ស៊ីទៅថ្ងៃអនាគត ក្រេមឡាំង​បាន​បង្កើត​បណ្តាញ​មណ្ឌលអប់រំជាង​២០០កន្លែង នៅទូទាំងរុស្ស៊ី និង​នៅទឹកដី​អ៊ុយក្រែនដែល​រុស្ស៊ីកាន់កាប់។

ក្មេងៗ​អ៊ុយក្រែន​ត្រូវ​​គេ​ពង្វក់ឲ្យភ្លេច​ជាតិសាសន៍កំណើតអ៊ុយក្រែន ដោយ​លឺតែ​ពាក្យឃោសនា លើកតម្កើង​វីរភាព​របស់​កងទ័ពរុស្ស៊ី និង​កោតសរសើរ​ស្នាដៃរបស់​លោកពូទីន​នៅក្នុង​ការបើកប្រតិបត្តិការពិសេស​នៅទឹកដីអ៊ុយក្រែន។

គេ​វាយតម្លៃថា នៅក្នុង​ទឹកដី​អ៊ុយក្រែនដែលរុស្ស៊ី​កំពុង​កាន់កាប់ មានកុមាររស់នៅប្រមាណ ១លាន៦សែននាក់។ ប្រជាជន​នៅទីនោះដឹងច្បាស់ថា នៅពេល​កុមារ​ទាំងនោះ​ឈាន​ដល់​អាយុ​១៨ឆ្នាំ ពួកគេ​នឹង​ត្រូវ​បង្ខំ​ឲ្យ​ចូលបម្រើ​ក្នុងជួរកងទ័ពរុស្ស៊ី ដោយ​មិនអាច​ប្រកែកបាន។ ជំនួយការរបស់ប្រធានាធិបតីអ៊ុយក្រែន ទទួលបន្ទុកលើ​ការជួយសង្រ្គោះកុមាររងគ្រោះដោយ​សង្រ្គាម​បាន​ទាញសញ្ញាអាសន្ន ព្រោះថា បើ​គេ​ស្រាវជ្រាវ​ឲ្យ​ស៊ីជម្រៅបន្តិច គេ​ឃើញថា រុស្ស៊ី​របស់​លោកពូទីន​កំពុងបណ្តុះបណ្តាល​កុមារ​រុស្ស៊ី​១លាន​​ឲ្យត្រៀមខ្លួន​ធ្វើជាទាហាន​នៅថ្ងៃអនាគត។ ពួកគេ​ស្ថិតក្នុងចំណោមកុមារ​រុស្ស៊ី​៤លាននាក់​ដែលត្រូវ​បាន​របបម៉ូស្គូ​រើស​យ៉ាងសម្រិតសម្រាំង​នៅក្នុង​ក្របខ័ណ្ឌ​នៃការបង្កើត​ចលនា​យោធា​ស្នេហារជាតិ។ ដូច្នេះ បើរាប់បញ្ចូល​ទាំង​កុមារ​ក្នុង​តំបន់​អ៊ុយក្រែន​ដែល​រុស្ស៊ី​ត្រួតត្រា រុស្ស៊ី​នឹង​មាន​កងទ័ពសរុប ​ប្រមាណ​៥លាននាក់​ នៅប៉ុន្មានឆ្នាំខាងមុខ។ អ្វីដែលពិសេស គឺ​ពួកគេ​ចេញមកពីជំនាន់តែមួយ ជំនាន់ដែល​រុស្ស៊ីផ្តើមសង្រ្គាមឈ្លានពានអ៊ុយក្រែន។

ប្រធានខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន​ថ្កោលទោស​នយោបាយ​របស់​មេដឹកនាំរុស្ស៊ីថា​ មានចេតនា​បំផ្លាញ​មនុស្សជំនាន់ថ្មីរបស់អ៊ុយក្រែន។ រុស្ស៊ី​បាន​ពង្វក់​ លាងខួរក្បាលឲ្យកុមារអ៊ុយក្រែន​ងាកបែរ​មក​ប្រឆាំង​នឹង​ប្រទេស​កំណើត​របស់​ពួកគេ។ មិនមែនប្រឆាំង​តែ​អ៊ុយក្រែនមួយទេ។ នៅតាម​សាលារៀន​ក្នុង​តំបន់អ៊ុយក្រែនដែល​រុស្ស៊ីត្រួតត្រា កុមារ​អ៊ុយក្រែនបានទទួល​មនោគមវិជ្ជា​ដែល​បាន​ចាត់ទុក​អ៊ុយក្រែន និងអូតង់ថា ​ជាសត្រូវ​ដែលពួកគេ​ត្រូវ​រៀនរិះរកជារៀងរាល់ថ្ងៃ យុទ្ធសាស្រ្ត​ដើម្បី​វាយប្រហារ។ ​ទៅថ្ងៃខាងមុខ កុមារអ៊ុយក្រែន និង​កុមាររុស្ស៊ីមិនត្រឹមប្រយុទ្ធធ្វើសង្រ្គាមប្រឆាំង​អ៊ុយក្រែន ប៉ុន្តែ ពួកគេ​នឹង​ប្រឆាំង​លោកខាងលិចដែលជាគោលដៅផ្ទាំងស៊ីបមួយដែរ ជាពិសេស​អឺរ៉ុប៕

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
Learn Chinese | ChineseClass101.com by ChineseClass101.com

Learn Chinese | ChineseClass101.com

148 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners