ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កំពុងតែត្រៀម បោះឆ្នោតលើគម្រោងសេចក្តីសម្រេចចិត្តចំនួន២ ដែលមានខ្លឹមសារថ្កោលទោស ចិន និង រុស្ស៊ី ស្តីអំពីការរំលោភសិទ្ធិមនុស្ស។ ក្រុមប្រទេសលោកខាងលិច ដែលជាអ្នកផ្តួចផ្តើមគំនិតធ្វើគម្រោងសេចក្តីសម្រេចចិត្តនេះ បានស្ទាក់ស្ទើរជាច្រើនខែមកហើយ ព្រោះខ្លាចក្រែងថា មិនអាចទទួលបានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ ពីសំណាក់ប្រទេសសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។ តែយ៉ាងណា អង្គការសិទ្ធិមនុស្សធំៗ បានដាក់សំពាធ ដើម្បីឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្ស ត្រូវតែប្រើវិធានការច្បាប់អន្តរជាតិ ឈានទៅថ្កោលទោសរុស្ស៊ី និងចិន។