ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រុស្ស៊ីចំអកផ្គើន ទៅនឹងទណ្ឌកម្មប្រេងឆៅ ពីសំណាក់ប្រទេសមហាអំណាច G7 ?


Listen Later

អំណឹះតទៅ រុស្ស៊ីនាំចេញប្រេងឆៅរបស់ខ្លួន​ ក្នុងតម្លៃខ្ពស់ឆ្ងាយ លើសពីកម្រិតតម្លៃអតិបរមា ដែលកំណត់ដោយ ក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ ឬ ហៅកាត់ថា G7។ ពោលគឺ ក្រុមប្រទេស G7 បានកំណត់តម្លៃអតិបរមា ត្រឹមតែ ៦០ ដុល្លារ ប៉ុណ្ណោះ ក្នុងមួយធុងបារីល។ តើនេះសឲ្យឃើញថា ទណ្ឌកម្មបស្ចិមប្រទេស ទៅលើរុស្ស៊ី ពុំមានប្រសិទ្ធភាពដូចការព្រាងទុកឬ ? 

គេដឹងថា រុស្ស៊ីបានប្រញាប់ប្រញាល់ ស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗនៅអាស៊ី ជាពិសេស គឺ នៅ ចិន និង ឥណ្ឌា ដែលសុទ្ធសឹងជាប្រទេស បដិសេធមិនគោរពតាម របបទណ្ឌកម្មខាងលើ។ រុស្ស៊ី ទទួលបានផលចំណេញយ៉ាងកាក់កប ដ្បិតប្រេងឆៅរុស្ស៊ីដែលលក់ចេញទៅក្រៅ គឺរួចពន្ធច្រើន បើធៀបនិងតម្លៃផ្លូវការ។ បច្ចុប្បន្ននេះ រុស្ស៊ី កំពុងលក់ប្រេងឆៅរបស់ខ្លួន ក្នុងតម្លៃខ្ពស់ជាងឆ្ងាយពី តម្លៃដែលកម្រិតត្រឹម ៦០ ដុល្លារដូចបញ្ជាក់ពីខាងលើ និង ពុំចាំបាច់មានធានារ៉ាប់រង ពីបណ្តាក្រុមហ៊ុននៃបស្ចិមប្រទេស។  ដ្បិតថា ការតំណត់តម្លៃអតិបរមានេះ គឺ ត្រូវគេអនុវត្តចំពោះតែ នាវារុស្ស៊ីដឹកប្រេង ដែលត្រូវមានធានារ៉ាប់រង។ តាមកាសែតអង់គ្លេស Financial Times  ៣ភាគ៤ នៃ ប្រេងឆៅដែលនាំចេញដោយបណ្តាក្រុមហ៊ុនរុស្ស៊ី ក្នុងខែសីហា ត្រូវបានដឹកតាមនាវា ដែលគ្មានការធានារ៉ាប់រងទេ។ លើសពីនេះទៀត ម៉ូស្គូ ទទួលបានផលចំណេញច្រើន ពីសំណាក់បណ្តាប្រទេសជាឈ្មួញកណ្តាលមួយចំនួនមាន តួកគី និង អេមៀរ៉ាតអារ៉ាបរួម ដែលសុទ្ធសឹងជាមិត្តរបស់រុស្ស៊ី និង ជាទីដែលប្រេងឆៅរុស្ស៊ីត្រូវឆ្លងកាត់។

ចាប់ពី ពាក់កណ្តាលឆ្នាំ ២០២៣ នេះមក ម៉ូស្គូ ទទួលផលចំណេញបានពេញទំហឹង ពីស្ថានភាពពាណិជ្ជកម្មមួយ ដែលគេឲ្យឈ្មោះថា មេឃស្រឡះ នៅតាមទីផ្សារប្រេង

ដូចអារ៉ាប៊ីសាអ៊ូឌីតដែរ រុស្ស៊ីបន្តរួមចំណែកធ្វើឲ្យប្រេងឡើងថ្លៃ ដោយប្រើវិធីកាត់បន្ថយបរិមាណទំនិញដែលត្រូវនាំចេញ ក្នុងក្របខណ្ឌនៃ អង្គការ OPEP+ ។ មួយវិញទៀត ការលស់ពន្ធដែលអនុវត្តចំពោះ បែបបទនេះនៃប្រេងឆៅ បានរួញខើចទៅ។ អស់ប៉ុន្មានខែ ប្រេងឆៅរុស្ស៊ី ម៉ាក Oural ត្រូវបាននាំចេញដោយមានការធ្វើសម្បទានឲ្យវិញ រហូតដល់ ៤០ ដុល្លារ បើធៀបទៅនឹងតម្លៃនៅទីផ្សារ។ ការលស់ពន្ធនេះ បានធ្លាក់ដល់ ១២ ដុល្លារ ក្រោយមានការចេញ ផ្សាយ ពេលថ្មីៗ ដោយសាលាសេដ្ឋកិច្ចក្រុងគៀវ។ តាមប្រភពដដែល រវាង ខែ កក្កដា និង ខែ សីហា តម្លៃ ប្រេងឆៅរុស្ស៊ីដែលនាំចេញ បានហក់ឡើងពី ៥៥ ដុល្លារ ដល់ ៧៣ ដុល្លារ ក្នុង មួយ បារីល។

ចំណូលបន្ថែម បានមកពីការនាំចេញប្រេង បន្តដើរតួជាកត្តាសំខាន់ នៃកំណើនសេដ្ឋកិច្ចរុស្ស៊ី  

កំណើនសេដ្ឋកិច្ចនេះ ស្ថិតក្នុងកម្រិតប្រហែល ១,៥% នេះបើផ្អែលតាមអង្គការ មូលនិធិរូបិយវត្ថុអន្តរជាតិ FMI ។ ការណ៍នេះ គឺជាដំណឹងល្អសម្រាប់ វិស័យហិរញ្ញវត្ថុសាធារណៈ​ក្នុងប្រទេសរុស្ស៊ី។ លោក វ៉្លាឌីមៀរ ពូទីន គ្រោងបង្កើនថវិកាសម្រាប់វិស័យការពារជាតិរហូតដល់ ៧០%  ក្នុងឆ្នាំ ២០២៤។  ធនាគារ BERD ជា ធនាគារអឺរ៉ុបបង្កើតឡើងសម្រាប់ផ្តល់ជំនួយដល់ បណ្តាអតីតសាធារណរដ្ឋសូវៀត យល់ស្របនឹងការទស្សន៍ទាយនៃកំណើនសេដ្ឋកិច្ចរុស្ស៊ី ពីសំណាក់ FMI ។ ប៉ុន្តែ ធនាគារដដែលនេះ ក៏សំដែងការខកចិត្ត ដោយបន្លឺក្នុងសេចក្តីថ្លែងការណ៍មួយថា៖ យើងសង្ឃឹមថា ទណ្ឌកម្មទាំងអម្បាល់ម៉ាន មុខជានឹងមានប្រសិទ្ធិភាពខ្លាំងជាងនេះ !។ តែដើម្បីឲ្យទណ្ឌកម្មលើរុស្ស៊ីមានប្រសិទ្ធិភាពជាងនេះ អ៊ុយក្រែន ចង់ឃើញការរឹតគំនាបកាន់តែខ្លាំងលើរុស្ស៊ី ដោយបន្ទាបតម្លៃប្រេងឆៅ នាំចេញរបស់រុស្ស៊ី  ឲ្យធ្លាក់ក្រោម ៦០ ដុល្លារក្នុងមួយធុងបារីល និង ដោយចាត់វិធានការចាំបាច់ផ្សេងៗទៀត។ ឧទាហរណ៍ ការហាមមិនឲ្យនាំចេញ ត្បូងពេជ្រពីរុស្ស៊ី គឺជាប្រធានបទមួយ ដែលកំពុងស្ថិតក្នុងការពិភាក្សា នៃក្រុមប្រទេស G7។ វិធានការមួយទៀត គឺប្រទេសសមាជិកអឺរ៉ុប ត្រូវព្យាយាមគោរពតាមបម្រាមមួយ ដែលហាមឃាត់មិនឲ្យមានការនាំចេញនៃ គ្រឿងផ្សំនានា ដែលគេប្រើក្នុងវិស័យឧស្សាហកម្មយោធា ហើយដែលត្រូវឆ្លងកាត់តាមបណ្តាប្រទេសទី ៣ ។ នេះក៏ព្រោះតែ គេសង្កេតឃើញថា ការនាំចូលរបស់រុស្ស៊ីនៃ គ្រឿងផ្សំផ្សេងៗដ៏មានតម្លៃ តួយ៉ាង Semi-conducteurs បានកើនឡើងដល់កម្រិតមួយ ស្មើនឹងអំឡុងពេល មុនផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។  

អ៊ុយក្រែន អំពាវនាវឲ្យអឺរ៉ុប ឈប់នាំចូល ឧស្ម័នធម្មជាតិរុស្ស៊ីដែលបង្ហាប់ជាទឹក ហៅថា GNL

អឺរ៉ុបដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី តាមរយៈផលិតផល ប្រេងឆៅ និង ធ្យូងថ្ម។ ប៉ុន្តែ អឺរ៉ុបពុំរាប់បញ្ចូល ឧស្ម័ន ទេ ពោលគឺធ្វើដូច្នេះ ដើម្បីបញ្ចៀសដំណើរខ្វះខាត ក្នុងបណ្តាប្រទេសអឺរ៉ុបមួយចំនួន ដែលត្រូវការធនធានថាមពលនេះ ដោយខានពុំបាន។ ទន្ទឹមនឹងគ្នានេះ គិតតាំងពីពេល ដែលគេកាត់ផ្តាច់បណ្តាញបំពង់បង្ហូរឧស្ម័នរុស្ស៊ីទៅអឺរ៉ុប ប្រទេសទាំង ២៧ ក្នុងសហភាពអឺរ៉ុប បានរកធនធានធម្មជាតិផ្សេងមកជំនួស តួយ៉ាងការបង្កើនការនាំចូល នៃឧស្ម័នធម្មជាតិបង្ហាប់ជាទឹក ហៅថា GNL ពី សហរដ្ឋអាមេរិក ជាឧទាហរណ៍ ។ ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយនោះ គឺផ្ទុយពីការរំពឹងទុក ប្រទេសខ្លះទៀតនៃសហគមអឺរ៉ុប បែរជានាំចូល ឧស្ម័ន GNL ក្នុងបរិមាណក្រាស់ក្រែលតែម្តងពី រុស្ស៊ី ដោយមានស្ថិតិអឺរ៉ុបជា តឹក តាងស្រាប់។ ជាក់ស្តែង ក្នុងឆ្នាំ២០២៣នេះ ប្រទេស បែលហ្ស៊ិក និង អេស្ប៉ាញ បាននាំចូលឧស្ម័ន GNL ផ្ទាល់ពីរុស្ស៊ី។ ក្រុង ម៉ាឌ្រីត ដែលបច្ចុ​ប្បន្ន ជាប្រធានផ្លាស់វេននៃ សហភាពអឺរ៉ុប គ្រោងបញ្ឈប់ការនាំចូលនេះ ដ្បិតថាជាទង្វើមួយ ផ្ទុយនឹងវិធានការនៃទណ្ឌកម្មអឺរ៉ុប ដែលមានគោលដៅរឹតបន្តឹងប្រាក់ចំណូល របស់រុស្ស៊ី ។ មិនតែប៉ុណ្ណោះ ការទិញពីរុស្ស៊ី គឺដាក់អឺរ៉ុបឲ្យស្ថិតក្នុងដែនអំណាច នៃវិមានក្រេមឡាំង។  ប៉ុន្តែ ចង់ឬមិនចង់ ក្នុងឆ្នាំនេះ អឺរ៉ុប នៅតែនាំចូលដល់ទៅ ១៦% នៃឧស្ម័ន GNL ដែលមានប្រភពទៅពី រុស្ស៊ី៕

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
Learn Chinese | ChineseClass101.com by ChineseClass101.com

Learn Chinese | ChineseClass101.com

148 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners