នៅក្នុងប្រទេសរុស្ស៊ី ក្រសួងការពារជាតិបានប្រកាសក្នុងថ្ងៃពុធ ទី១១ មករាពីការដោះដូរមេបញ្ជាការប្រតិបត្តិការយោធានៅអ៊ុយក្រែន។ លោកស៊ែរហ្កី ស៊ូរ៉ូវីគីនដែលទើបជ្រើសតាំងឲ្យកាន់តំណែងមួយនេះក្នុងតុលា ឆ្នាំ ២០២២ ត្រូវបានវិមានក្រឹមឡាំងដកចេញ និងដាក់ជំនួសដោយឧត្តមសេនីយវ៉ាឡេរី ហ្កេរ៉ាស៊ីម៉ូវ។ ការដោះដូរមេបញ្ជាការប្រតិបត្តិការយោធានៅអ៊ុយក្រែនពេលនេះបានធ្វើឡើង ខណៈដែលសង្រ្គាមរុស្ស៊ីឈ្លានពានឈានចូលជិត ១ឆ្នាំ និងចំពេលដែលកងទ័ពរុស្ស៊ីហាក់កំពុងចាញ់ច្រាបកងទ័ពអ៊ុយក្រែននៅលើសមរភូមិកាន់តែខ្លាំង។