នៅក្នុងប្រទេសរុស្ស៊ី ក្បួនបាតុកម្មត្រូវបានរៀបចំជាច្រើនកន្លែងនៅទូទាំងប្រទេសដើម្បីប្រឆាំងនឹងការសម្រេចរបស់ប្រធានាធិបតីលោកពូទីនក្នុងការកេណ្ឌទ័ពមួយភាគទៅជួយច្បាំងនៅលើសមរភូមិអ៊ុយក្រែន។ តាមតួលេខផ្តល់ដោយអង្គការក្រៅរដ្ឋាភិបាល មានមនុស្សជាង ១ ៣០០នាក់ត្រូវបានប៉ូលិសចាប់ខ្លួននៅក្នុងក្បួនបាតុកម្ម។ ទន្ទឹមនឹងចុះផ្លូវធ្វើបាតុកម្ម មានពលរដ្ឋរុស្ស៊ីមួយចំនួនបានព្យាយាមចាកចេញពីរុស្ស៊ីដើម្បីគេចពីការកេណ្ឌទ័ព។ ដោយឡែក ការប្រកាសកេណ្ឌទ័ពពីលោកទីនពេលនេះត្រូវបានក្រុមអ្នកជំនាញយល់ឃើញខុសៗគ្នា។