លោកអង់តូនីញ៉ូ ហ្គូទែរស៍ បានទៅដល់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ទី២៨មេសា។ នៅវេលាយប់ កងទ័ពរុស្ស៊ីបានបាញ់មីស៊ីល ចំនួន៥គ្រាប់មកលើទីក្រុងកៀវ បង្កឲ្យមានការព្រួយបារម្ភបំផុត ពីសុវត្ថិភាពរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ។ គួរកត់សំគាល់ថា អស់រយៈពេលប្រមាណ២សប្តាហ៍មកហើយ ដែលរុស្ស៊ីបានបានផ្អាកលែងបាញ់មីស៊ីល មកកាន់ទីក្រុងកៀវ។ ការបាញ់មីស៊ីល ក្នុងខណៈពេលដែលលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ កំពុងស្ថិតនៅទីក្រុងកៀវនេះ ត្រូវបានគេមើលឃើញថា វាជាទង្វើផ្គើន ដោយគ្មានការគោរពរបស់រុស្ស៊ី មកលើអង្គការសហប្រជាជាតិ ដែលជាស្ថាប័នអន្តរជាតិកំពូលឡើយ។