តាំងពីថ្ងៃចន្ទ ទី១០តុលា មហាសន្និបាតអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីជជែកពី ការកាត់យកទឹកដីអ៊ុយក្រែន ចំនួន ៤បន្ថែមទៀតពីសំណាក់រុស្ស៊ី។ មហាសន្និបាតអង្គការសហប្រជាជាតិរៀបចំកិច្ចប្រជុំវិសាមញ្ញ នៅសប្តាហ៍នេះ បន្ទាប់ពី ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បរាជ័យ មិនអាចបោះឆ្នោត ចេញសេចក្តីសម្រេចថ្កោលទោស រុស្ស៊ី ចំពោះការកាត់យកទឹកដីអ៊ុយក្រែន កាលពីដើមខែតុលា។ ម្យ៉ាងវាធ្វើឡើងនៅចំថ្ងៃដែលរុស្ស៊ីបានបាញ់មីស៊ីលយ៉ាងសន្ធប់ទៅលើទីក្រុងធំៗរបស់អ៊ុយក្រែន ដោយបានសម្លាប់ប្រជាជនស៊ីវិលយ៉ាងតិច ១១នាក់និងរបួសជិត ១០០នាក់។