អង្គការសហប្រតិបត្តិការក្រុងសៀងហៃបានបើកជំនួបកំពូលលើកទី២៣ នៅថ្ងៃអង្គារនេះ ដោយមានឥណ្ឌាធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងកិច្ចប្រជុំកំពូល តាមវីដេអូ មេដឹកនាំរបស់ប្រទេសសមាជិកអង្គការសហប្រតិបត្តិការក្រុងសៀងហៃ ដែលមានដូចជាលោកនាយករដ្ឋមន្រ្តីឥណ្ឌា ប្រធានាធិបតីចិន ប្រធានាធិបតីរុស្ស៊ី និងថ្នាក់ដឹកនាំរបស់ប្រទេសអាស៊ីកណ្តាល ត្រូវពិភាក្សាសំខាន់ពីបញ្ហាសន្តិសុខ ការដោះដូរពាណិជ្ជកម្ម និងការជំរុញបង្កើនឥទ្ធិពលរបស់អង្គការសហប្រតិបត្តិការក្រុងសៀងហៃ តាមរយៈការដាក់បញ្ចូលអ៊ីរ៉ង់ជាសមាជិកទី៩។ ដោយមានអ៊ីរ៉ង់ជាសមាជិកមួយបន្ថែមទៀត តើអង្គការសហប្រតិបត្តិការក្រុងសៀងហៃនឹងមានទម្ងន់នយោបាយ ការទូត និងសេដ្ឋកិច្ចកាន់តែខ្លាំងជាងមុន?