ប្រធានាធិបតីអាមេរិកលោកចូ បៃដិនបានបិទបញ្ចប់ទស្សនកិច្ចរយៈពេល ៤ថ្ងៃនៅក្នុងប្រទេសអ៊ីស្រាអែល ដែនដីប៉ាឡេស្ទីន និងប្រទេសអារ៉ាប៊ីសាអូឌីត។ លទ្ធផលជារួមត្រូវបានគេមើលឃើញថា មានតិចតួចស្តួចស្តើងណាស់។ ស្តួចស្តើង ព្រោះទី១ លោកបៃដិនហាក់មិនបានគិតគូរពីក្តីបារម្ភរបស់ប៉ាឡេស្ទីន និងទី២ លោកបៃដិនហាក់នៅមិនទាន់អាចចាប់អ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីតឲ្យភ្ជាប់ទំនាក់ទំនងការទូតរវាងគ្នាបាននៅឡើយទេ។ តើមានបញ្ហាអ្វីខ្លះដែលបានធ្វើឲ្យអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីតមិនទាន់អាចមានទំនាក់ទំនងប្រក្រតីរវាងគ្នាបាន និងថា តើប្រទេសទាំងពីរនេះអាចភ្ជាប់ការទូតរវាងគ្នានៅថ្ងៃណាមួយដែរ ឬទេ?។