លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃពុធម្សិលមិញថា លោកធ្វើអ្វី ដែលលោកអាចធ្វើបានទៅតាមលទ្ធភាព កាលៈទេសៈ និងដោយឆន្ទៈពិត មិនធ្វើតាមអ្នកណាគំរាមបង្ខំលោកឡើយ។ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា លោក សម រង្ស៊ី ដែលជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានសរសេរលើហ្វេសប៊ុករបស់លោកថា សេចក្តីថ្លែងការណ៍លោក កឹម សុខា ស្តីពីគណបក្សសង្គ្រោះជាតិ គឺជាលទ្ធផល នៃការគំរាមកំហែង ពីសំណាក់លោក ហ៊ុន សែន ដែលភ័យខ្លាចជាទីបំផុត ចំពោះឯកភាពនៃអ្នកប្រជាធិបតេយ្យខ្មែរ ហើយដែលចាប់យកលោក កឹម សុខា ធ្វើជាចំណាប់ខ្មាំងរបស់គាត់។ ការឆ្លងឆ្លើយគ្នាជាលើកដំបូងដោយផ្ទាល់ពីសំណាក់មេដឹកនាំបក្សប្រឆាំងទាំងពីរ បង្កើតជាសំណួរថា «សម រង្ស៊ី និងកឹម សុខា» លែងជាមនុស្សតែមួយកាន់តែច្បាស់ហើយ ឬជាយុទ្ធសាស្ត្រនយោបាយ?