Sign up to save your podcasts
Or
មនុស្សយើងម្នាក់ៗមានផ្ទុកជាតិរ៉ែដែកក្នុងខ្លួនតិចតួចបំផុត គឺប្រមាណតែ ៤ក្រាម។ ប៉ុន្តែ ជាតិដែកជាសារធាតុចិញ្ចឹម ដែលសរីរាង្គកាយមិនអាចខ្វះបានទេ និងក៏មិនត្រូវឱ្យមានច្រើនជ្រុលឡើយ។ បើខ្វះជាតិដែក មនុស្សអាចនឹងមានអាការៈខ្វះឈាម ស្លេកស្លាំង អស់កម្លាំង ធីងធោង។ តែបើមានជាតិដែកច្រើនជ្រុល វាក៏អាចបង្កឱ្យមានបញ្ហាអស់កម្លាំង ឈឺចុកចាប់នៅសន្លាក់ ឬអាចធ្វើឱ្យខូចដល់ថ្លើម និងតម្រងនោមទៀត។ តើរ៉ែដែកមានតួនាទី និងសារៈសំខាន់យ៉ាងខ្លះសម្រាប់សុខភាពសរីរាង្គកាយ?
សារធាតុខ្លះមានចំនួនតិចតួច ស្ទើរគ្មានទម្ងន់សោះក្នុងសរីរាង្គមនុស្ស ប៉ុន្តែមានតួនាទីគន្លឹះ និងមិនអាចខ្វះបានទេសម្រាប់ទ្រទ្រង់ឱ្យមានសុខភាពល្អ។ នោះគឺសារធាតុរ៉ែ។ សារជាតិរ៉ែមានជាច្រើនមុខណាស់ តែនៅថ្ងៃនេះ កម្មវិធីសុខភាពសូមលើកមកនិយាយតែអំពីសារធាតុរ៉ែដែកមួយទេ។ ជាតិដែកដ៏ចាំបាច់ ត្រូវមានកំរិតរង្វាស់ដ៏ត្រឹមត្រូវបំផុត មិនឱ្យត្រូវឱ្យលើសឬខ្វះបានឡើយ។
សរីរាង្គកាយមនុស្សធំពេញវ័យម្នាក់ៗមានផ្ទុក៣,៥ទៅ៥មីល្លីក្រាមក្នុងមួយគីឡូក្រាម ឬសរុបទៅ ត្រូវជាប្រមាណតែ៤ក្រាមប៉ុណ្ណោះ។ តិចតួចមែន ប៉ុន្តែបើខ្វះបន្តិច មនុស្សអាចនឹងមានអាការៈអស់កម្លាំង ធីងធោង ខ្វះឈាម ស្លេកស្លាំង ហើយបើមានច្រើនជ្រុល វាក៏អាចបង្កឱ្យមានបញ្ហាអស់កម្លាំង ឈឺចុកចាប់នៅសន្លាក់ និងចុងក្រោយអាចធ្វើឱ្យខូចដល់ថ្លើម និងតម្រងនោមទៀត។
តើសារធាតុរ៉ែដែកមានតួនាទីក្នុងសរីរាង្គកាយមនុស្សយ៉ាងណាខ្លះ?
ដែកជាសារធាតុរ៉ែដ៏ចាំបាច់ដែលមានតួនាទីដំបូងគេគឺផលិតគ្រាប់ឈាមក្រហម Globule rouge សម្រាប់ពាំនាំអុកស៊ីហ្សែនទៅចិញ្ចឹមកោសិកានានារបស់សរីរាង្គកាយ។ ហេតុដូច្នេះហើយបានជាផលវិបាកទីមួយនៃការខ្វះជាតិដែក នឹងធ្វើឱ្យមានកង្វះគ្រាប់ឈាមក្រហម ឬហៅថាជំងឺស្លេកស្លាំង ខ្វះឈាមក្រហម។ ដូច្នេះខ្វះជាតិដែកអាចជាដើមហេតុមួយនៃជំងឺខ្វះគ្រាប់ឈាមក្រហម។ តួនាទីធំចម្បងជាអ្នកផលិតគ្រាប់ឈាមក្រហមមែនហើយ តែសារធាតុរ៉ែដែកក៏ជាអ្នកចូលរួមចំណែកទ្រទ្រង់ការលូតលាស់របស់សរីរាង្គផ្សេងៗទៀតដូចជា សាច់ដុំ ខួរក្បាល ឬបេះដូង ។ល។ និង។ល។ ព្រមទាំងបញ្ញាញាណរបស់ក្មេង។
ស្ត្រីនិងបុរសត្រូវការជាតិដែកមិនដូចគ្នា។ អាស្រ័យទៅតាមវ័យ ស្ត្រីអាចត្រូវការជាតិដែកច្រើនជាងបុរស ដូចជានៅពេលចាប់ពេញវ័យ (ចូលវ័យក្រមុំ) ស្ត្រីមានធ្លាក់រដូវ បាត់បង់ឈាមជារៀងរាល់ខែ។ ដើម្បីអាចបំពេញនូវការបាត់បង់គ្រាប់ឈាមក្រហម Globule Rouge ស្ត្រីត្រូវបង្កើនកំរិតជាតិដែកឱ្យខ្ពស់។ រយៈពេលមានផ្ទៃពោះ ក៏ជាពេលវេលាដែលស្ត្រីកាន់តែត្រូវការរ៉ែដែកច្រើន លើសធម្មតាដែរ ដោយសរីរាង្គកាយត្រូវការផលិតគ្រាប់ឈាមក្រហមសម្រាប់យកទៅចិញ្ចឹមម្តាយអ្នកពរពោះក៏ដូចជាទារកក្នុងផ្ទៃ។
ជាតិដែកសំខាន់ខ្លាំងសម្រាប់ដំណើរការរបស់សរីរាង្គ តែត្រូវឱ្យមានរង្វាស់ដូសយ៉ាងត្រឹមត្រូវ មិនច្រើនពេក និងមិនតិចពេក។ ការវិភាគឈាម ជាមធ្យោបាយដ៏សាមញ្ញដើម្បីវាស់បរិមាណជាតិដែក ដែលមាននៅក្នុងចរន្តឈាម (ជាប្រូតេអ៊ីនដឹកជញ្ជូនជាតិដែកទៅឱ្យសរីរាង្គឬហៅជាភាសាបច្ចេកទេសថាTransferrine) និងជាតិដែកជាសារធាតុបម្រុង (Ferratine)។
ការខ្វះជាតិដែកផ្តល់ផលវិបាកនិងរោគសញ្ញាដូចម្តេចខ្លះ?
កង្វះជាតិដែក ជាកង្វះអាហារូបត្ថម្ភដែលគេជួបប្រទេសជាញឹកញាប់ជាងគេ។ ប៉ុន្តែកង្វះសារធាតុមួយមុខនេះ ច្រើនតែកើតឡើងដោយស្ងាត់ៗ ពុំមានរោគសញ្ញាអ្វីជាជាក់លាក់ទេ នៅពេលដំបូង។ សូមស្តាប់ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Laurent Frenzel គ្រូពេទ្យឯកទេសឈាមនិងសន្លាក់ និងជាអ្នកទទួលខុសត្រូវមជ្ឈមណ្ឌលឈាមនៅមន្ទីរពេទ្យNecker Enfants malades ក្រុងប៉ារីសប្រទេសបារាំង រៀបរាប់អំពីរោគសញ្ញាខ្លះ ដែលដាស់ស្មារតីយើងឱ្យចាប់អារម្មណ៍ដល់បញ្ហាខ្វះជាតិដែក។
លោក វេជ្ជបណ្ឌិត Laurent Frenzel៖ “គ្មានសញ្ញារោគច្បាស់លាស់បញ្ជាក់អំពីអាការៈខ្វះជាតិដែកទេ តែអាចជាការបាត់បង់រសជាតិ លែងឆ្ងាញ់អាហារ ឬ ជាការជ្រុះសក់ ដែលជាផលវិបាកបង្កឡើងការខ្វះជាតិដែក។ ផលវិបាកដ៏ចម្បងមួយទៀតនៃការខ្វះជាតិដែកនោះគឺការធ្លាក់ចុះនៃបរិមាណគ្រាប់ឈាមក្រហម ពោលគឺការលេចឡើងនូវជំងឺខ្វះគ្រាប់ឈាមក្រហម។ គឺនៅពេលចាប់មានជំងឺខ្វះគ្រាប់ឈាមក្រហម ទើបរោគសញ្ញានឹងស្តែងចេញឡើង ដូចជាស្លេកស្លាំង អស់កម្លាំងខ្លាំង ឆាប់ហត់។ តែទម្រាំឃើញរោគសញ្ញាទាំងអស់នេះ មានន័យថាវេលាបានកន្លងទៅអស់យូរក្រែលទៅហើយ។ សរីរាង្គកាយទំនងខ្វះជាតិដែកតាំងពីជាច្រើនសប្តាហ៍ ឬតាំងពីរាប់ខែមកហើយ ទើបបានដល់ថ្នាក់មានអាការៈជំងឺខ្វះគ្រាប់ឈាម។ ទាល់តែខ្វះជាតិដែកយូរថ្ងៃខែ បានបរិមាណគ្រាប់ឈាមក្រហមចាប់ធ្លាក់ចុះ ហើយស្តែងជាជំងឺខ្វះគ្រាប់ឈាមបន្តិចម្តងៗ និងធ្ងន់ឡើងៗបើគ្មានការព្យាបាលឬការពាំនាំជាតិដែកមកបំពេញកង្វះខាតទេ។”
នៅពេលចាប់មានអាការៈខ្វះជាតិដែកហើយ ការបំពេញវិញអាចត្រូវការពេលវេលាយូរដែរ។ គេមិនអាចប្រមូលជាតិដែកចូលស្តុកក្នុងសម្រាប់ទំនុកបម្រុងដល់សរីរាង្គកាយវិញបាន ដូចប្រមូលទិញវត្ថុមកស្តុកក្នុងឃ្លាំងបានឡើយ។ ការបំពេញកង្វះជាតិដែកឱ្យសរីរាង្គកាយ អាចប្រើពេលដល់ទៅរាប់ខែ។ យ៉ាងហោចណាស់ក៏បីបួនខែដែរក្រោយពីការចាប់ផ្តើមលេបថ្នាំ ព្យាបាលជំងឺខ្វះជាតិដែក។ គិតគូរឡើងវិញដល់របបអាហារ ជាមធ្យោបាយដ៏ប្រពៃបំផុត សម្រាប់ផ្តល់លំនឹងជាតិដែកឱ្យសរីរាង្គកាយវិញ។
លោក វេជ្ជបណ្ឌិត Laurent Frenzel៖ “អាហារសម្បូរជាតិដែកជាងគេ និងដែលសរីរាង្គក្រពះពោះវៀន ងាយស្រូបយកបំផុត គឺសាច់សត្វ សាច់ក្រហម សាច់គោ សាច់ចៀម សាច់ជ្រូក និងត្រី។ បន្លែបៃតង បន្លែគ្រប់មុខ ក៏មានផ្ទុកជាតិដែកច្រើនដែរ តែពិបាកស្រូបយក ហើយត្រូវបរិភោគក្នុងបរិមាណដ៏ច្រើន។ សាច់ជាប្រភពផ្គត់ផ្គង់ជាតិដែកដ៏ចម្បងគេ។ ក្នុងករណីភាគច្រើន ការគិតគូរមើលរបបអាហារឡើងវិញឱ្យបានត្រឹមត្រូវ អាចនឹងគ្រប់គ្រាន់សម្រាប់ផ្តល់លំនឹង ឬដំឡើងជាតិដែកហើយ។ ប៉ុន្តែករណីខ្លះ ត្រូវលេបថ្នាំ ឬប្រើថ្នាំបំប៉ន ដើម្បីជួយពាំនាំជាតិដែក។ ដូច្នេះគេចាំបាច់ត្រូវតែទៅធ្វើតេស្តវិភាគឈាមដើម្បីបានដឹង អំពីកំរិតនិងបរិមាណខ្វះខាតជាតិដែកឱ្យបានប្រាកដនិងជាក់លាក់ ដើម្បីសម្របវិធីព្យាបាលការខ្វះជាតិដែក។ ឥលូវនេះយើងមានថ្នាំព្យាបាល ថ្នាំបំប៉នបន្ថែមប្រកបដោយប្រសិទ្ធខ្ពស់ គ្រាន់តែវាអាចផ្តល់ផលរំខានតិចតូចដូចជាធ្វើឱ្យក្តៀន ឬលាមកឡើងខ្មៅ។ នេះជាប្រការធម្មតារបស់ជាតិដែកទេ។”
តើការសម្បូរជាតិដែកជ្រុលបង្កផលវិបាកយ៉ាងណាខ្លះ?
កង្វះជាតិដែក អាចជំរុញឱ្យមនុស្សធ្លាក់ខ្លួនមានជំងឺខ្វះគ្រាប់ឈាម។ បើតាមអង្គការសុខភាពពិភពលោក ជំងឺខ្វះគ្រាប់ឈាមក្រហមជាបញ្ហាសុខភាពសាធារណៈដ៏ធំមួយ ព្រោះវាមានកើតលើ៤០%នៃទារកនិងកុមារអាយុពីខែដល់៥ឆ្នាំ និង៣០%នៃស្ត្រីកំពុងពេញវ័យបន្តពូជ នៅលើពិភពលោក។ ប៉ុន្តែទន្ទឹមគ្នានេះ ការលើសជាតិដែក ក៏មិនល្អសម្រាប់សុខភាពឡើយ ហើយថែមទាំងអាចបង្កឱ្យមានជំងឺធ្ងន់ធ្ងរជាច្រើនផ្សេងទៀត។ តើជាជំងឺអ្វីខ្លះទៅ?
លោកវេជ្ជបណ្ឌិត Laurent Frenzel៖ “មានរ៉ែដែកច្រើនជ្រុលឬហៅជាភាសាបច្ចេកទេសថា Hemochlomatose ជាជំងឺមានច្រើនប្រភេទ។ ខ្លះជាជំងឺបង្កឡើងដោយហ្សែន (តពូជ) ដែលឃើញមានកើតឡើងច្រើននៅតំបន់អឺរ៉ុបខាងជើង។ ជំងឺអេម៉ូក្លូម៉ាតូស្សខ្លះទៀត បណ្តាលមកពីការបញ្ចូលឈាមញយដងពេក។ ការបញ្ចូលឈាមពាំនាំជាតិដែកមកជាមួយច្រើនណាស់។ ហើយក៏អាចបង្កឱ្យមានផលវិបាកច្រើនទៅតាមនោះដែរ។ ផលវិបាកនៃការដែលមានជាតិដែកច្រើនជ្រុលក្នុងសរីរាង្គកាយ គឺវាអាចប៉ះពាល់ដល់សរីរាង្គមួយចំនួនដូចជា និងជាពិសេស សរីរាង្គបេះដូង និងថ្លើម។ ថ្លើមអាចនឹងដំណើរការខុសប្រក្រតី ដោយអាចក្រិន ឬមានជំងឺមហារីកថ្លើមផងក្នុងករណីធ្ងន់ធ្ងរមែនទែន។ ឯផលវិបាកចំពោះសរីរាង្គបេះដូងវិញ ការលើសជាតិដែករ៉ាំរ៉ៃ យូរទៅអាចនឹងធ្វើមានបញ្ហាខ្សោយបេះដូង។ ខូចលំពែងធ្វើឱ្យមានជំងឺទឹកនោមផ្អែម។ អ៊ីចឹងហើយបានជាគ្រូពេទ្យណែនាំឱ្យមនុស្សគ្រប់រូប គួរទៅពិនិត្យឈាមយ៉ាងហោចណាស់ក៏ម្តងក្នុងជីវិត ដើម្បីដឹងអំពីកំរិតជាតិដែករបស់ខ្លួន ថាលើសឬខ្វះ។ បើលទ្ធផលនៃការវិភាគឈាមបង្ហាញថាកំរិតជាតិដែកបម្រុងFerritine ខ្ពស់ ឬច្រើនជ្រុលហើយ ត្រូវតែស្វែងរកមូលហេតុឱ្យស៊ីជម្រៅទៀត ថាបណ្តាលមកពី អ្វី។”
ដើម្បីបញ្ចុះជាតិកំរិតFerritine (ជាតិដែកបម្រុង)ដែលឡើងខ្ពស់ខ្លាំង ដោយហេតុតែមានឈាមមានជាតិដែកខ្ពស់ គ្រូពេទ្យអាចព្យាបាលដោយបូមឈាមចេញខ្លះ តែបើបណ្តាលមកពីមូលហេតុផ្សេង គេត្រូវព្យាបាលជំងឺជាដើមហេតុនោះ។
យ៉ាងណាក៏ដោយ សូមកុំធ្វេសប្រហែស ព្រោះដូចបានជម្រាបពីខាងដើម រ៉ែដែកជាអាហារូបត្ថម្ភ ដែលមានតួនាទីសំខាន់ច្រើនយ៉ាង ដោយមិនអាចខ្វះ និងលើសបានទេ។ ខ្វះក៏នាំឱ្យឈឺ លើសក៏ឈឺ។ លើសឬខ្វះ ច្រើនតែកើតឡើងដោយស្ងាត់ តែបើមានរោគសញ្ញា គឺអាចជារោគសញ្ញាដូចគ្នា ដូចជា អស់កម្លាំង ឈឺចុកចាប់នៅតាមសន្លាក់-នៅពោះ ឬវិលមុខជាដើម។

14 Listeners
106 Listeners
3 Listeners
9 Listeners
1 Listeners
1 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
9 Listeners
4 Listeners
0 Listeners
0 Listeners
11 Listeners
1 Listeners
0 Listeners
1 Listeners
30 Listeners