Sign up to save your podcasts
Or

ថ្ងៃអង្គារទី ១៧ តុលា អ្នកតំណាងរាស្ត្ររុស្ស៊ីបានអនុម័ត ក្នុងសម័យប្រជុំពិភាក្សាលើកទី១ កម្មវត្ថុឆ្ពោះទៅលុបចោល ការផ្តល់សច្ចាប័នដោយរុស្ស៊ី លើសន្ធិសញ្ញាដែលហាមប្រាមទាំងស្រុង ការសាក ល្បងនុយក្លេអ៊ែរ ហៅកាត់ថា TICEN។ ជាការដកខ្លួនចេញជាថ្មី ពីគន្លងកម្មវិធីមិនរីកសាយភាយអាវុធប្រល័យលោក ក្នុងផ្ទៃនៃជម្លោះនៅអ៊ុយក្រែន និង ក្នុងផ្ទៃនៃវិបត្តិជាមួយបស្ចិមលោក។
ការពិភាក្សានេះ ប្រព្រឹត្តទៅសឹងភ្លាមភ្លែត ក្រោយពីលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន បញ្ជូនសារទៅសភាឌូម៉ាថា តើប្រទេសរុស្ស៊ី គប្បីសាកល្បងឡើងវិញឬទេ អាវុធនុយក្លេអ៊ែររបស់ខ្លួន។ ជាលទ្ធផលនៃការបោះឆ្នោត ក្នុងសភាឌូម៉ា ដែលជាសភាជាន់ក្រោមនៃសភារុស្ស៊ី គ្រប់តែពួកអ្នកតំណាង រាស្ត្រ ទាំង ៤១២ នាក់ ដែលវត្តមានក្នុងសម័យប្រជុំនោះបានបញ្ចេញសម្លេងគាំទ្រជាឯកច្ឆ័ន្ទដល់ ការលុបចោលទៅការផ្តល់សច្ចាប័ន កាលឆ្នាំ ២០០០ ដល់ អត្ថបទសន្ធិសញ្ញាដោយក្រុងម៉ូស្គូ។
ការលុបចោលនេះ បំបះឲ្យកើតឡើងជា បរិយាកាសភ័យខ្លាចចំពោះ ការងើបឡើងវិញនៃ ការសាក ល្បងនុយក្លេអ៊ែរ និង ចំពោះ ការរត់ប្រណាំងបំពាក់សព្វាវុធជាថ្មី ។ រុស្ស៊ី តាំងពី សហភាពសូវៀត រលំរលាយទៅ មិនដែលធ្វើការសាកល្បងបែបនេះទេ ។ ការសាកល្បងលើកចុងក្រោយធ្វើដោយសហភាពសូវៀត គឺ កាលក្នុងឆ្នាំ ១៩៩០ ចំណែក សហរដ្ឋអាមេរិក គឺ កាលក្នុងឆ្នាំ ១៩៩២។
លោក ពូទីន បានប្រកាស នៅដើមខែតុលាថា រុស្ស៊ីអាច លុបចោលការផ្តល់សច្ចាប័នលើ សន្ធិសញ្ញា ហៅកាត់ថា TICEN ជាចម្លើយតបនឹងសហរដ្ឋអាមេរិក ដែលមិនព្រមផ្តល់សច្ចាប័នលើឯកសារនេះ ឡើយ។
“ ខ្ញុំនៅមិនទាន់ត្រៀមនិយាយឡើយ តើរុស្ស៊ី ត្រូវឬមិនត្រូវ ធ្វើការសាកល្បងឡើងវិញ “ - លោក ពូទីន បន្តមកទៀត ទាំងអួតអាងអំពីការអភិវឌ្ឍន៍មីស៊ីលថ្មីៗ មានកម្លាំងសែនខ្លាំងក្លា ដែលអាចពាំនាំក្បាលគ្រាប់នុយក្លេអ៊ែរ សម្បូរបែប។
តាំងពីសង្គ្រាមឆាបឆេះ នៅអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ ២០២២ លោក ពូទីន ឧស្សាហ៍និយាយប៉ះលើ ការប្រើជា យថាហេតុ អាវុធនុយក្លេអ៊ែរ។
សន្ធិសញ្ញាហាមប្រាមទាំងស្រុង ការសាកល្បងអាវុធនុយក្លេអ៊ែរ ពោលគឺ នៅលើដី ក្នុងអាកាស និង ក្នុងទឹក ហៅកាត់ថា TICEN ត្រូវបានបើកចំហ សម្រាប់ទទួលការចុះហត្ថលេខា គឺក្នុងឆ្នាំ ១៩៩៦ ប៉ុន្តែ វាមិនបាន ចូលជាធរមានសោះឡើយ ពីព្រោះវាមិនបានទទួលការផ្តល់សច្ចប័ន ដោយចំនួនប្រទេសដែល ត្រូវការ ជាចាំបាច់ ពីក្នុងចំណោម៤៤ ប្រទេសដែលមាននៅលើដែនដីខ្លួន គឺ ទីតាំងនុយក្លេអ៊ែរនានា ពេលដែល សន្ធិសញ្ញានេះបានប្រសូត្រមក។
ការផ្តល់សច្ចាប័ន ជាទង្វើដែលសឲ្យឃើញថា រដ្ឋនោះឯងយល់ព្រមភ្ជាប់ខ្លួន ទៅនឹងកាតព្វកិច្ចចែងដោយ សន្ធិសញ្ញានោះ។
រុស្ស៊ី បារាំង និង អង់គ្លេស បានផ្តល់សច្ចាប័ន ប៉ុន្តែ សហរដ្ឋអាមេរិក ចិន អ៊ីរ៉ង់ អេហ្ស៊ីប អ៊ីស្រាអែល គ្រាន់តែបានចុះ ហត្ថលេខា ប៉ុន្តែមិនបានផ្តល់សច្ចាប័នទេ ។ ចំណែក ឥណ្ឌា ប៉ាគីស្ថាន កូរ៉េខាងជើង មិនបានចុះហត្ថលេខា ក៏ដូចជាមិនបានផ្តល់សច្ចាប័នឡើយ។
ស្មើគ្នាខាងយុទ្ធសាស្ត្រ
នៅថ្ងៃអង្គារទី១៧តុលា មុនដល់ការបោះឆ្នោតនៃពួកអ្នកតំណាងរាស្ត្រ ប្រធានសភាឌូម៉ា លោក Viatcheslav Volodine បានថ្លែងថា ត្រូវតែលុបចោល ការផ្តល់សច្ចាប័ននោះដោយក្រុងម៉ូស្គូ កាលពី ២៣ ឆ្នាំមុន ដើម្បី ការពារប្រជាពលរដ្ឋរុស្ស៊ី និង ទ្រទ្រង់ ឲ្យស្មើគ្នា យុទ្ធសាស្ត្រនៅក្នុងលោក។ គាត់សង្កត់ធ្ងន់ដូចតទៅ ៖ ក្រុង វ៉ាស៊ីនតោន ត្រូវតែយល់ជារៀងរហូតទៅថា អនុត្តរភាព សហរដ្ឋអាមេរិក មិនដែលនាំមកនូវអ្វីដែលល្អសោះឡើយ ។ លោក Volodine ថែមទាំងលំអិតថា ៖ ការលុបចោលការផ្តល់សច្ចប័នលើសន្ធិសញ្ញានេះ គឺ បណ្តាលមកពី សង្គ្រាមដែល តាម យោបល់គាត់បញ្ឆេះឡើង ដោយ ក្រុង វ៉ាស៊ីនតោន និង ព្រុចសែល ទល់នឹងរុស្ស៊ី។ ម៉្លោះហើយ បានជា គំរាមបច្ចុប្បន្ន តម្រូវឲ្យរុស្ស៊ី រកដំណោះស្រាយថ្មី។
តាំងពី ពេលចាប់ផ្តើមប្រតិបត្តិការវាយសម្រុកទៅលើអ៊ុយក្រែន លោក វ៉្លាឌីមៀរ ពូទីន បានចាក់ នឹងកាំបិត ជាច្រើនលើកទៅលើរបបមិនសាយភាយអាវុធនុយក្លេអ៊ែរ។
ពេញមួយរដូវក្តៅកន្លងទៅ លោកពូទីន បាន ចាប់ផ្តើម ពង្រាយអាវុធនុយក្លេអ៊ែរតាកទិក នៅបេឡារុស ប្រទេសដែលជំនិតបំផុតនឹងរុស្ស៊ី និងដែលបម្រើជាស្ពាន សម្រាប់ប្រតិបត្តិការវាយលុករុស្ស៊ី នៅអ៊ុយក្រែន។
កាលពីខែកុម្ភៈ រុស្ស៊ីបានផ្អាកទៅហើយ សមាជិកភាពខ្លួន ក្នុងសន្ធិសញ្ញាស្តីអំពី ការរំសាយសព្វាវុធ នុយក្លេអ៊ែរ ហៅថា New Start ចុះជាមួយ សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១០ ដែលជាកិច្ចព្រមព្រៀងទ្វេភាគីចុងក្រោយ រវាង រុស្ស៊ី និង សហរដ្ឋអាមេរិក ។ លោក ពូទីន ថែមទាំង ចោទបស្ចិមលោកថា ចេះតែខំបន់ឲ្យក្រុងម៉ូស្គូ ធ្លាក់ក្នុង បរាជ័យយុទ្ធសាស្ត្រ នៅ អ៊ុយក្រែន តែម្តង។
សេចក្តីសម្រេចរបស់រុស្ស៊ី លុបចោល ការផ្តល់សច្ចាប័នលើ សន្ធិសញ្ញា TICEN ត្រូវបានបរិហារជាឯកច្ឆ័ន្ទ ដោយ រាល់មហាអំណាចខាងលិច ។ ប្រធានាធិបតីអាមេរិកាំង លោក ចូ បៃដិន មើលឃើញ សេចក្តីសម្រេចនេះ ថាជា “ កំហុសធ្ងន់ធ្ងរ"។
រុស្ស៊ីដែលបន្តកេរ្ត៍ ពីមហាអំណាចសូវៀត រួមជាមួយ សហរដ្ឋអាមេរិក ក្តាប់ក្នុងដៃខ្លួន ដល់ទៅ ៩០% នៃរាល់តែអាវុធ នុយក្លេអ៊ែរ ដែលសព្វថ្ងៃ មាននៅក្នុងលោក ៕
By RFI ខេមរភាសា / Khmer5
11 ratings

148 Listeners

14 Listeners

0 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners