ស្ថានីយ៍អគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីចា (Zaporijjia) ស្ថិតនៅភាគខាងត្បូងអ៊ុយក្រែន ដែលជារោងចក្រថាមពលនុយក្លេអ៊ែរ ដ៏ធំជាងគេបង្អស់នៅអឺរ៉ុបនោះ បានរងនូវការវាយប្រហារ បាញ់ប្លោងផ្ទួនៗគ្នា កាលពីថ្ងៃសុក្រ និងយប់ថ្ងៃសៅរ៍ម្សិលមិញនេះ។ អ៊ុយក្រែន និងរុស្ស៊ី ចោទគ្នាទៅវិញទៅមក ថាជាអ្នកបាញ់ប្លោងគ្រាប់ ប៉ះពាល់ដល់ស្ថានីយ៍នេះ។ ដោយឡែក ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ កំពុងតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ទាក់ទិននឹងគ្រោះថ្នាក់នុយក្លេអ៊ែរនៅស្ថានីយ៍នេះ ដែលវាអាចជាហានិភ័យ គំរាមទ្វីបអឺរ៉ុបទាំងមូលតែម្តង។