ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី កំពុងតែត្រូវបានគេដាក់សង្កតបន្ថែមយ៉ាងធ្ងន់ ដើម្បីវាយផ្កាប់ឆ្នាំងបាយ របស់របបលោកពូទីន។ កាលពីយប់ថ្ងៃអង្គារម្សិលមិញ លោកចូ បៃដិន បានប្រកាសហាមឃាត់ ការនាំចូលទំនិញថាមពល របស់រុស្ស៊ី មានប្រេង ហ្កាស និងធ្យូងថ្មជាដើម។ ប៉ុន្មាននាទីក្រោយមក រដ្ឋាភិបាលអង់គ្លេសក៏បានប្រកាសដូចគ្នា ថានឹងឈប់ទិញប្រេងរបស់រុស្ស៊ី។ ដោយឡែក សហភាពអឺរ៉ុប ដែលរំពឹងខ្លាំងនឹងប្រភពថាមពលនាំចូលពីរុស្ស៊ីនោះ បានប្រកាសថានឹងប្រឹងប្រែងកាត់បន្ថយ ការនាំចូល ដើម្បីធ្វើយ៉ាងណា វាយសំពងលើប្រភពចំណូលរបស់រុស្ស៊ី។ តែទន្ទឹមគ្នានេះ ការធ្វើពហិការទល់នឹង ប្រេង និងហ្កាស របស់រុស្ស៊ីនេះ កំពុងតែធ្វើឲ្យតម្លៃថាមពលឡើងថ្លៃខ្លាំងណាស់ ហើយដែលប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពប្រជាជនទូទៅ។