នៅក្នុងជំនួបប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិនិងការបរទេស នៅថ្ងៃចន្ទទី ២១មីនា២០២២ សហភាពអឺរ៉ុបបានអនុម័ត “ទិសដៅយុទ្ធសាស្ត្រអឺរ៉ុប” ដែលជាត្រីវិស័យការពារជាតិ និងដែលអឺរ៉ុបបានសិក្សារៀបចំអស់រយៈពេលពីរឆ្នាំមកហើយ។ ក្នុងបរិបទនៃសង្គ្រាមនៅអ៊ុយក្រែន រដ្ឋមន្ត្រីអឺរ៉ុប បានផ្តើមរៀបចំទណ្ឌកម្មថ្មីសម្រាប់ដាក់លើរុស្ស៊ីបន្ថែមទៀត ប៉ុន្តែអឺរ៉ុបបានសម្រេចជាសំខាន់ ការបង្កើនកងកម្លាំងអន្តរាគមន៍ពិសេស និងបង្កើនចំណាយយោធា ដើម្បីឱ្យសហភាពអឺរ៉ុបអាចមានសមត្ថភាពចេញធ្វើអន្តរាគមន៍ដោយឯកឯងបាននៅឆ្នាំ២០២៥។