ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សង្គ្រាមអ៊ីស្រាអែល-ហេសបូឡា​៖ ​​កង​ទ័ពអង្គការ​សហប្រជាជាតិ​​នៅលីបង់មាន​ភារកិច្ចអ្វី?


Listen Later

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ បាន​ថ្លែង​ដោយ​ចំឈ្មោះ​ជា​លើក​ទីមួយ ឱ្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក អង់តូនីញ៉ូ ហ្គូទែរក៍​ គិត​គូរ​ដក​កងទ័ព​មួក​ខៀវ​ ចេញ​ជា​បន្ទាន់ ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​។ តាំងពី​ថ្ងៃព្រហស្បតិ៍​ទី​១០​តុលា​មក គ្រាប់​បាញ់​ផ្លោង​របស់​អ៊ីស្រាអែល​បាន​ធ្វើ​ឱ្យ​ទាហាន​មួក​ខៀវ​អង្គការ​សហប្រជាជាតិ​យ៉ាង​ហោច​៥​នាក់​​​​រង​របួស។ តើ​កងកម្លាំង​ទ័ព​មួក​ខៀវនៅលីបង់​​នេះ​ជា​នរណា? មាន​តួនាទីយ៉ាង​ណា បាន​ជា​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​ដែរ?

តាំងពី​​ថ្ងៃព្រហស្បតិ៍​ទី​១០​តុលាមក និង​ក្នុង​រយៈ​ពេល​តែ​៤៨​ម៉ោង​ កងកម្លាំង​បណ្តោះ​អាសន្ន​អង្គការ​សហប្រជាជាតិ​ប្រចាំ​លីបង់ ហៅកាត់​ថា Finul បានរង​របួស​ជាបន្ត​​បន្ទាប់ ក្នុង​ចំនួន​យ៉ាង​ហោច​៥នាក់គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ទី​១៣​តុលា ដោយ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល។

ការ​វាយប្រហារ​ប៉ះដល់​ក្រុម​Finul បាន​បង្ក​បង្កើតឱ្យ​មាន​ប្រតិកម្ម​ជា​ច្រើន​ប្រឆាំង​នឹងអ៊ីស្រាអែល។ ​ជាង​៤០​ប្រទេស មាន​អាទិ៍ បារាំង​អង់គ្លេស ឥណ្ឌា ចិន​ កាតា តួកគី ឬ​ឥណ្ឌូណេស៊ី ព្រមទាំង​សម្តេច​ប៉ាប បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ ផ្តល់​ការ​គាំទ្រ​ទាំង​ស្រុង​ដល់​កងកម្លាំងបណ្តោះ​អាសន្ន​អង្គការ​សហប្រជាជាតិ​នៅ​លីបង់​Finul និង​បាន​ជំរុញ​ឱ្យ​មានការ​ការពារ​សុវត្ថិភាព​ក្រុមមួក​ខៀវ​។

​​អ៊ីស្រាអែលថា​​សោក​ស្តាយ​​ដែល​ទាហានFinulរង​របួស ប៉ុន្តែ​មិន​បញ្ឈប់​ការ​ផ្លោង​​វាយប្រហារ​យ៉ាង​ប្រសាច​លើ​លីបង់ទេ​ និងបាន​បើក​យុទ្ធនាការ​ប្រយុទ្ធ​ជើង​គោក​​តតាំងជាមួយ​​​ចលនា​ហេសបូឡា នៅ​តាមតំបន់​ជិត​​ព្រំដែន​លីបង់-អ៊ីស្រាអែល​។ ក្នុង​​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ ​លោក​​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​បាន​អំពាវនាវ​ចំៗ ជា​ភាសា​អង់គ្លេស​ នៅ​ថ្ងៃអាទិត្យ​ទី ១៣​តុលា ឱ្យ​​​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​សម្រេច​ដក​ក្រុម​Finul ចេញ​ពី​ភាគ​ខាង​ត្បូង​លីបង់ ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​ភ្លាម​និង​ជា​បន្ទាន់។ សម្រាប់លោក បេនយ៉ាមីន នេតាន់យ៉ាហ៊ូ ដើម្បី​សុវត្ថិភាព Finul​ត្រូវ​តែ​ចេញ​ពី​តំបន់​គ្រោះ​ថ្នាក់។

កាលពី​ថ្ងៃ​សុក្រ​​Finul បាន​ចោទ​ប្រកាន់​យោធា​អ៊ីស្រាអែល​ថា​បាន​បាញ់​តម្រង់​ និង​ដោយ​ចេតនា​តែ​ម្តង​លើ​ទី​តាំង​របស់​តំណាង​អង្គការ​សហប្រជាជាតិ។​ ហេតុ​អ្វី​បាន​ជាអ៊ីស្រាអែល​ក៏​ដៅ​វាយប្រហារ​​កង​កម្លាំង​បណ្តោះ​អាសន្ន​អង្គការ​សហប្រជាជាតិ​ដែរ? តើ​កងកម្លាំង​នេះ​ជា​នរណា?​មាន​តួនាទី​អ្វីខ្លះនៅលីបង់?

​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៧៨ និង​មាន​ទីស្នាក់ការ​នៅក្រុង​​Naqoura ភាគ​ខាង​ត្បូង​លីបង់ កងកម្លាំង​បណ្តោះ​អាសន្ន​ប្រចាំ​លីបង់ Finul មាន​សមាសភាព​ជា​កង​ទ័ព​មួក​ខៀវ​ សម្រាប់​ជួយ​តាមដាន​​ការ​ដក​កងទ័ព​អ៊ីស្រាអែល​ចេញពី​ភាគ​ខាង​ត្បូង​លីបង់  និង​រក្សា​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ ហើយ​ជួយ​រដ្ឋាភិបាល​លីបង់​ឱ្យ​មាន​អំណាច​គ្រប់​គ្រង់​ប្រទេស​ពេញ​លេញ។  ដោយស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​ចេះ​តែ​វិវឌ្ឍ បេសកកម្ម​​របស់​Finul ត្រូវ​បាន​កែប្រែ នៅឆ្នាំ​១៩៨២​ម្តង និង​នៅ​ឆ្នាំ​២០០០ម្តង។ ​តាំងពី​ឆ្នាំ​២០០៦​មក ​Finul មាន​ភារៈ​ត្រួត​ពិនិត្យ​ការ​បញ្ចប់​អំពើ​ហិង្សានៅ​តំបន់​ភាគ​ខាង​ត្បូង​លីបង់​និង​ជួយ​សម្រួល​បេសកកម្ម​មនុស្សធម៌​ឱ្យ​បាន​ទៅ​ដល់​ប្រជាជន​ស៊ីវិល ព្រមទាំង​ការ​សម្រួលការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ ឱ្យ​ប្រព្រឹត្ត​ទៅ​សុវត្ថិភាព។ តែ​សម្រាប់អ្នក​វិភាគ​ នេះ​ជា​បេសកកម្ម​ដែល​មិន​អាច​ទៅ​រួច។

គិត​មក​ទល់​ខែ​មេសា​២០២៤ Finul មាន​សមាជិក​១០៥៤១​នាក់ ក្នុង​នោះ​៩៥៣២នាក់​ជា​ទាហាន​ ២០៧​នាក់​ជា​នាយ​សេនាធិការ ៥៥៣​ជា​ជនស៊ីវិលក្នុង​ស្រុក និង​២៤៩នាក់​ជា​ជន​ស៊ីវិល​មក​ពី​ប្រទេស​ផ្សេង។ ក្រុម​មួក​ខៀវនៅ​លីបង់​ មាន​ទីតាំង​​ឈរ​ជើង​តំបន់​ទ្រនាប់ តាម​បណ្តោយ​ព្រំដែនមិន​ផ្លូវ​ការ​របស់​​លីបង់​-អ៊ីស្រាអែល ប្រវែង​១២០គីឡូម៉ែត្រ​ គូស​ដោយ​អង្គការ​សហប្រជាជាតិ​កាលពី​ឆ្នាំ​២០០០។ Finul មាន​កាតព្វកិច្ច​ត្រួត​ពិនិត្យ​ការ​អនុវត្ត​​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​ចែង​អនុញ្ញាត​ឱ្យ​តែ​ទាហាន​លីបង់ និង​ទាហាន​មួកខៀវប៉ុណ្ណោះ អាច​ពង្រាយ​វត្តមាន នៅក្នុង​តំបន់​ដែល​ងំ​ដោយអំពើ​ហិង្សា​​ប្រយុទ្ធ​តតាំង​គ្នា​ជា​ញឹក​ញយ​រវាង​កងទ័ព​រដ្ឋាភិបាលលីបង់​​និង​ចលនា​​ប្រដាប់​អាវុធ​ស្និទ្ធ​នឹង​អ៊ីរ៉ង់ ហេសបូឡា និង​​រវាង​ហេសបូឡា​ជាមួយ​​អ៊ីស្រាអែល។

តែ Finul មា​ន​សិទ្ធិ​ត្រឹម​ការពារ​ខ្លួនទល់​នឹង​ការ​វាយប្រហារ​ដោយ​ដៅ​ចំខ្លួន​​​តែ​ប៉ុណ្ណោះ។​ ដូច​ជា​បណ្តា​សមាជិក​មួកខៀវ​អង្គការ​សហប្រជាជាតិ​ផ្សេង​ទៀត​ដែរ កងកម្លាំង​បណ្តោះអាសន្ន​ប្រចាំ​លីបង់​ មិនមែន​ជា​កង​ពល​យោធា​ប្រដាប់​អាវុធឬ ទ័ព​ប្រយុទ្ធ​ទេ។ ក្រុមមួក​ខៀវ​Finul បាន​ត្រឹម​ឈរ​មើល​ឃើញ​សកម្មភាព​របស់​គូ​ប្រយុទ្ធ​​​ហេសបូឡានិង​​អ៊ីស្រាអែល​ តែ​​​មិន​អាច​បញ្ចេញ​សកម្មភាព​អ្វី​បាន​ទាំងអស់។​ ពោល​គឺជា​​មហា​អំណាច​ដែល​គ្មាន​អំណាច។

បើ​តាម​អង្គការ​សហប្រជាជាតិ ​កង​កម្លាំង​មួក​ខៀវ​មាន​ទាហាន​និង​នគរ​បាល​ជាង​១០ម៉ឺននាក់ កំពុង​ធ្វើ​ជា​កម្លាំង​ជំនួយ​នៅក្នុង​១២០​ប្រទេស។ ​ទាហាន​មួកខៀវ ច្រើន​ទៅ​ធ្វើ​ការ​ក្នុង​តំបន់​មាន​ឆ្ងាយ​ដាច់​ស្រយាល និង​មាន​គ្រោះ​ថ្នាក់​ខ្លាំង៕

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

音乐季节:怀旧金曲 好声音陪你听 by 熊猫大湿

音乐季节:怀旧金曲 好声音陪你听

44 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners