នៅថ្ងៃពុធទី ២១កញ្ញា ២០២២នេះ លោកប្រធានាធិបតីរុស្ស៊ី វ្លាដេមៀ ពូទីន បានចុះហត្ថលេខាលើក្រិត្យមួយប្រកាសកេណ្ឌទ័ព មួយភាគមកជួយបំពេញកាតព្វកិច្ច “ធ្វើប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន”។ សេចក្តីប្រកាសនេះធ្វើឡើងតែមួយថ្ងៃក្រោយការប្រកាសធ្វើប្រជាមតិភ្ជាប់តំបន់ភាគខាងកើតនិងខាងត្បូងអ៊ុយក្រែនជាមួយរុស្ស៊ី។ ហើយជាមួយនឹងការគំរាមប្រើគ្រប់មធ្យោបាយ “ពោលគឺនុយក្លេអ៊ែរ” ដើម្បីការពារប្រទេសរុស្ស៊ី លោកពូទីន បានចោទអូតង់ថាជាដើមហេតុនាំឱ្យមានចំណាប់ថ្នូរនុយក្លេអ៊ែរ។