សង្រ្គាមនៅអ៊ុយក្រែនបានឈានចូលដំណាក់ការថ្មីដោយរុស្ស៊ីបានដកទ័ពចេញពីតំបន់ប៉ែកខាងជើង ពិសេសនៅជុំវិញទីក្រុងកៀវ និងបានពង្រឹងកម្លាំងនៅប៉ែកខាងត្បូង និងខាងកើត។ តែស្ថានការណ៍នៅតាមតំបន់ដែលរុស្ស៊ីបានដកចេញបានរងការខូចខាតយ៉ាងខ្លាំងដោយគ្រាប់បែកនិងគ្រាប់មីស៊ីល។ ដោយឡែក អ្នកតំណាងជាន់ខ្ពស់អង្គការសហប្រជាជាតិធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីដើម្បីចរចាពីបទឈប់បាញ់ និងជំនួយមនុស្សធម៌។ ទន្ទឹមគ្នានេះ កិច្ចចរចារវាងភាគីជម្លោះទាំងពីរកំពុងបោះជំហានទៅមុខដែលនឹងអាចឈានដល់មានជំនួបរវាងប្រធានាធិបតីអ៊ុយក្រែន និងសមភាគីរុស្ស៊ី។