នាវាចម្បាំងរុស្ស៊ីឈ្មោះ MOSKVA បានលិចទៅក្នុងសមុទ្រខ្មៅនាថ្ងៃព្រហស្បតិ៍ ទី១៤ មេសា។ តែការលិចនេះមិនបានបណ្តាលឲ្យបាត់បង់មនុស្សទេ ព្រោះមន្រ្តីយោធា និងទ័ពសរុបទាំង ៥០០នាក់ត្រូវបានជម្លៀសចេញមុន។ រីឯមូលហេតុនៃការលិចនេះត្រូវបានរុស្ស៊ីបញ្ជាក់ថា គឺដោយសារតែមានអគ្គិភ័យឆាបឆេះនៅកន្លែងស្តុកអាវុធ ពោលមិនមែនដោយសារត្រូវគ្រាប់មីស៊ីលអ៊ុយក្រែនទេ។ តែអ៊ុយក្រែនបានបន្តបញ្ជាក់ថា MOSKVA បានត្រូវគ្រាប់មីស៊ីលរបស់ខ្លួន។ ព្រឹត្តិការណ៍មួយនេះបានធ្លាក់មក ខណៈដែលសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនបានឈានចូលដល់ ៥១ថ្ងៃនៅថ្ងៃសុក្រ ទី១៥ មេសា។