សង្រ្គាមឈ្លានពានអ៊ុយក្រែនពីរុស្ស៊ីបានឈានមកដល់ផ្លូវរបត់ថ្មីដែលទ័ពរុស្ស៊ីត្រៀមបើកការវាយប្រហារទ្រង់ទ្រាយធំនៅប៉ែកខាងកើតអ៊ុយក្រែន។ ឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែនលោកស្រីអ៊ីរីណា វេរ៉េចឈូកបានអំពាវនាវក្នុងថ្ងៃពុធ ទី៦ មេសាឲ្យពលរដ្ឋរស់ក្នុងតំបន់ប៉ែកខាងកើតចាកចេញភ្លាមជាបន្ទាន់។ ដោយឡែក ប្រមុខការទូតអ៊ុយក្រែនលោកឌីមីត្រូ គូឡេបាបានសុំជំនួយអាវុធបន្ថែមពីប្រទេសសមាជិករបស់អង្គការអូតង់។ ការសុំនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអូតង់រយៈពេល ២ថ្ងៃពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍ ទី៧ មេសា។