នៅប្រទេសអេហ្ស៊ីប សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ Cop27បានឈានចូលដល់ថ្ងៃបិទបញ្ចប់ នៅថ្ងៃសុក្រនេះ។ ប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិដែលបង្កឡើងដោយកត្តាប្រែប្រួលអាកាសធាតុ ពិភពលោកត្រូវការចាំបាច់ កិច្ចព្រមព្រៀងដ៏មហិច្ឆតា ដើម្បីទប់ស្កាត់កុំឲ្យកំដៅលើផែនដី កើនឡើងច្រើនជាង ១,៥អង្សា។ ប៉ុន្តែ នៅតែប៉ុន្មានម៉ោងទៀតដែលសន្និសីទត្រូវបិទបញ្ចប់ ការខ្វែងគំនិតគ្នានៅតែមាន។ ការចរចាដើម្បីឈានទៅចេញសេចក្តីថ្លែងការណ៍រួម នៅតែជាប់គាំង។ តើអ្វីជាគន្លឹះខ្ទាស់ធ្វើឲ្យការចរចានៅCop27ជាប់គាំង?