ចាប់ពីថ្ងៃអាទិត្យទី ៦វិច្ឆិកា និងនៅក្នុងរយៈពេល ២សប្តាហ៍ អេហ្ស៊ីបនឹងធ្វើជាម្ចាស់ផ្ទះរៀបចំ សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ Cop27។ មនុស្សជាង ៣ម៉ឺននាក់ ដែលអាចជាប្រមុខរដ្ឋាភិបាល សង្គមស៊ីវិល និងអ្នកជំនាញអាកាសធាតុ មកពីប្រទេសជិត១២០ ត្រូវចូលរួមក្នុងសន្និសីទដែលរៀបនៅ Sharm el-sheikh ទីក្រុងជាប់មាត់សមុទ្ររបស់អេហ្ស៊ីប។ នៅក្នុងកាលៈទេសៈដែលសកម្មភាពដើម្បីអាកាសធាតុសំខាន់ និងបន្ទាន់ ដើម្បីជៀសវាងគ្រោះមហន្តរាយពិភពលោក បញ្ហាភូមិសាស្រ្តនយោបាយ ជាពិសេសសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ដែលកំពុងបង្កើតវិបត្តិស្បៀង និងថាមពលឡើងថ្លៃ កំពុងធ្វើឲ្យបញ្ហាអាកាសធាតុ ក្លាយជាសំណុំរឿងបន្ទាន់បន្សំ។ តើគេអាចទន្ទឹងរង់ចាំបានអ្វីខ្លះ ពីសន្និសីទអន្តរជាតិស្តីពីអាកាសធាតុ នៅអេហ្ស៊ីប Cop27?