សន្និសីទអន្តរជាតិស្ដីពីជីវចម្រុះ COP១៥ បើកធ្វើនៅក្នុងទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដារយៈពេល ២សប្តាហ៍ដោយចាប់ផ្តើមក្នុងថ្ងៃពុធ ទី៧ ធ្នូរហូតដល់ថ្ងៃទី១៩ ធ្នូ។ មានជាង ១៩០ប្រទេសចូលរួមនៅក្នុងសន្និសីទអន្តរជាតិមួយនេះ ហើយក្នុងរយៈពេល ២សប្តាហ៍ ក្រុមអ្នកចរចាត្រូវរកឲ្យបាននូវកិច្ចព្រមព្រៀងមួយឲ្យខានតែបាន បើមនុស្សជាតិមិនចង់ឃើញពូជសត្វ និងរុក្ខជាតិរលាយផុតពូជពីផែនដីរបស់យើងទេ។ សម្រាប់អង្គការសហប្រជាជាតិ COP១៥ ជាសំណាងចុងក្រោយ និងជាប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិ។