នាទីសុខភាពនិងអនាម័យ

ស្រាបៀរ បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​យ៉ាងណា​ខ្លះ?


Listen Later

​ស្រាបៀរ​ជា​គ្រឿង​ស្រវឹងដែល​​មនុស្ស​បរិភោគ​ច្រើន​ជាង​គេ​បំផុត​នៅលើ​ពិភពលោក។ សូម្បី​តែ​នៅក្នុង​ប្រទេស​អ្នក​ផលិត​ស្រា ដូច​យ៉ាង​បារាំង​ ក៏​ប៊ីយ៉ែរ​កំពុង​ឡើង​ប្រជាប្រិយភាព និង​កំពុង​ពេញ​និយម​​ខ្លាំង​ដែរ។ ​ប៉ុន្តែ​ប៊ីយ៉ែរ​ឬ​​​ស្រាបៀរ សុទ្ធ​តែ​អាច​បង្ក​គ្រោះ​ដល់​សុខភាព។ 

កាលពីថ្ងៃទី​៣១​មីនា​២០២៥ វិទ្យាស្ថាន​នយោបាយ​សាធារណៈអាស៊ីអាគ្នេយ៍​និង​វិទ្យាស្ថានចក្ខុវិស័យ​អាស៊ីអាគ្នេយ៍បាន​ចេញ​របាយការណ៍​ បង្ហាញថាមួយភាគបួន​នៃ​​យុវជន​ខ្មែរ អាយុពី​១៥ទៅ​១៩​ឆ្នាំ (​២៥ភាគរយ​​) មាន​ទម្លាប់​ផឹក​គ្រឿង​ស្រវឹង​ជោគជាំលើសលុប។​ ជាង​នេះ​ទៅទៀត មាន​មនុស្ស​ដល់​ទៅ​ប្រមាណ​​៦០% យល់​ថា​ស្រាបៀរ​ជាជម្រើស​​គ្រឿង​ស្រវឹងដ៏​មាន​សុវត្ថិភាព។ នេះបើ​តាម​របាយការណ៍​ដដែល។

ចុះ​វេជ្ជសាស្ត្រ​និងអ្នក​ស្រាវជ្រាវផ្នែក​វិទ្យាសាស្ត្រ​សុខភាព​យល់​យ៉ាងណា​ទៅ​វិញ ចំពោះ​​ស្រាបៀរនេះ ? មនុស្ស​លោក​បាន​ស្គាល់ បាន​ដឹង ចេះ​ផលិត និង​ទទួល​ទាន​ស្រាបៀរ តាំងពី​៧០០០ឆ្នាំ​មុន​គ្រឹស្តសករាជ​ឯណោះ។ ក្នុង​សម័យ​បុរប្រវត្តិ ជនជាតិ​អេហ្ស៊ីប ធ្លាប់​ប្រើស្រាបៀរ​នេះ​ជា​ប្រាក់​សម្រាប់​ដោះដូរ ជា​ប្រាក់បៀរវត្សរ៍ ឬ​ជា​ថ្នាំព្យាបាល​ជំងឺ​ផង។ ផលិត​ចេញ​ពីគ្រាប់ធញ្ញជាតិ ដូចយ៉ាង ស្រូវ​សាឡី បច្ចុប្បន្ន​ស្រាបៀរ​បានក្លាយ​​ជា​គ្រឿង​ស្រវឹង ដ៏​ពេញ​និយម និង​ដ៏មានប្រជាប្រិយភាព ​ដែល​មាន​ទទួល​ទានច្រើន​ជាងគេ​បំផុត​នៅលើ​ពិភពលោក។ សូម្បី​តែ​នៅក្នុង​ប្រទេស​ផលិតស្រា ដូច​យ៉ាង​បារាំង ក៏​ស្រាបៀរ​មាន​ចំណែក​រួម​តុ អមម្ហូបអាហារ​ដ៏​ប្រណិតៗ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​ដែរ។ ​ពលរដ្ឋ​បារាំងទទួល​ទាន​ស្រាបៀរ​ជាមធ្យម​៣៣លីត្រ ក្នុង​ឆ្នាំ​២០២១​ ឬស្មើ​​ប្រមាណ​២,៧៥​លីត្រ​ក្នុង​មួយ​ខែ។

​​គេត្រូវ​រង់ចាំរហូត​ដល់​​ទសវត្សរ៍​ឆ្នាំ​១៩៩០ ទើប​ចាប់​ឃើញ​មាន​អ្នក​ស្រាវជ្រាវផ្នែក​​អាហារូបត្ថម្ភ អេពីដេមីសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​ ​​​​ផ្តើម​ចាប់​អារម្មណ៍​សិក្សា​អំពីឥទ្ធិពល និង​​ផលប៉ះពាល់នៃ​ជាតិ​អាល់កុល (​ស្រាបៀរ) ចំពោះសុខភាព។ ជា​លទ្ធផល និង​ដោយ​គ្មាន​​អ្វី​គួរ​ឱ្យ​សង្ស័យ អាល់កុល​ឬ​​គ្រឿង​ស្រវឹង ទោះ​ជា​ស្រាបិត ស្រាផ្អាប់ ឬ​ស្រាបៀរ សុទ្ធ​តែ​បង្កគ្រោះថ្នាក់​ដល់​សុខភាព​ទាំង​អស់ ឱ្យ​តែផឹក​ច្រើន​ហួសហេតុ​។ ប៉ុន្តែជំនឿ និង​សម្មតិកម្មបញ្ច្រាសអួតអាង​អំពីគុណប្រយោជន៍​នៃ​ស្រាបៀរ ក៏​មាន​ច្រើន។ ការសិក្សាចុងក្រោយ របស់​សាកលវិទ្យាល័យ​ហាវ៉ាត​អាមេរិកដែល​សារព័ត៌មាន​ជា​ច្រើន​បាន​យក​មក​ចុះ​ផ្សាយ​ បានអះអាង​គុណប្រយោជន៍​​ជា​ច្រើននៃស្រាបៀរ​ចំពោះ​សុខភាព តាម​រយៈ​ការ​សង្កេត ដែល​​ឃើញ​ថា ការ​ទទួល​ទាន​ស្រាបៀរស្រាលៗ ក្នុង​បរិមាណ​បន្តិច​បន្តួច បីថ្ងៃក្នុង​មួយ​សប្តាហ៍ អាចជួយ​សម្រួល​ការ​រំលាយ​អាហារ​ជួយ​បញ្ចុះ​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​ឈាម ដែល​​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​មានគ្រោះ​ស្ទះ​ឬ​ដាច់​សរសៃ​ឈាម​បេះដូង ឬ​ជួយ​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​ទឹកនោមផ្អែម និង​ជួយ​ពង្រឹង​ឆ្អឹង។ ប៉ុន្តែសម្រាប់​សាស្ត្រាចារ្យវេជ្ជបណ្ឌិត​ Olivier Cottencin ឯកទេស​ផ្នែក​ចិត្តវិទ្យា​និងវិទ្យា​​ញៀន​គ្រឿង​ស្រវឹង នៅ​មន្ទីរពេទ្យ​និង​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​​ក្រុង​Lille ប្រទេសបារាំង លោក​បាន​ប្រកាសដោយ​ច្បាស់​លាស់​ថា​ គ្មានអាល់កុល​ណា​ដែល​ល្អ​សម្រាប់​សុខភាព​ទេ ហើយ​គ្មាន​ទេ​ភស្តុតាង​តាម​បែប​វិទ្យាសាស្ត្រ​បញ្ជាក់​អំពី​ផលល្អ​នៃ​សុរាមក​លើ​រាងកាយ។ គុណសម្បត្តិ​នៃ​ស្រាបៀរ​ចំពោះ​សុខភាព ជា​ជំនឿ​ចាស់​គំរិល​ដែលក្រុម​អ្នក​ជំនួញ យក​មក​ធ្វើហេតុផល​សម្រាប់​បម្រើផលប្រយោជន៍​ទីផ្សារ​លក់​ស្រាបៀរ​តែប៉ុណ្ណោះ។

លោកសាស្ត្រាចារ្យ​Olivier Cottencin បាន​រៀប​រាប់​​ដូច្នេះ​ថា ស្រាបៀរ​ល្អ​សម្រាប់សុខភាព ជា​សំណល់​ទស្សនៈ​ កាលពីសម័យ​ដែល​មនុស្ស​មាន​អាយុ​ខ្លី រស់​បាន​មិន​ដល់​​៤០ឆ្នាំ និង​មាន​ទឹក​បរិភោគ​ជា​ទឹក​មិន​ស្អាត។ ជា​ទឹក​កខ្វក់ មានមេរោគ ពិសាទៅ​នាំ​ឱ្យ​មាន​ជំងឺជា​ច្រើន។ ហេតុដូច្នេះ​ហើយមនុស្ស​សម័យ​នោះ​ស្វែងរក​ភេសជ្ជៈ​ស្អាត។ ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ដែល​រក​ឃើញ​មុន​គេ​ក្នុង​សម័យបុរេប្រវត្តិ​អេហ្ស៊ីប គឺ​ស្រាបៀរ​។ បន្ទាប់​មក​ទើប​ ជនជាតិ​ក្រិក​និង​រ៉ូម៉ាំងចេះ​​ស្រាបិត។ ស្រា ស្រាបៀ គឺ​ទឹក​មាន​ជាតិ​អាល់កុល  ​ដែល​ផលិត​ឡើង​ដោយ​​ការ​ផ្អាប់ បិត​​គ្រាប់ធញ្ញជាតិ ទើប​ជាប់​ឈ្មោះ​ជា​ភេសជ្ជៈ​ស្អាត ព្រោះ​បាន​បិត ព្រោះ​មាន​ជាតិ​អាល់កុល។ បើ​ប្រៀប​ទៅ​នឹងទឹកមិន​ស្អាត ដែល​មនុស្ស​សម័យ​នោះ​ហូប​ទៅ​អាច​​ឆ្លង​រោគកើត​ជំងឺ ច្បាស់​ណាស់​ដែលថា​ស្រាបៀរ​ជា​ភេសជ្ជៈ​ល្អ​ ស្អាត​នោះ។ នេះ​ហើយ​ជា​ប្រភព​និង​ជា​ដើម​ហេតុ​នាំ​ឱ្យ​គេ​លេច​គំនិ​ត​ជឿ​ថា​ ស្រាបៀរ ជា​ថ្នាំ​​ព្យាបាលរោគ ជា​ឱសថ​ អាចជួយ​ឱ្យ​ជា​ពី​ជំងឺ អាច​ការពារពីរោគាផ្សេង ពោលគឺ​ស្រាបៀរ​ល្អ​សម្រាប់​សុខភាព​និង​សម្រាប់​ឆ្អឹង។

គ្រោះថ្នាក់នៃការ​ផឹកស្រាបៀរ​ច្រើនជ្រុល

​ជំនឿ​នេះ​បាន​ដក់​ជាប់​ក្នុង​ចិត្ត​ និង​ជឿតគ្នាៗ ឆ្លង​​​សតវត្សរ៍​ បើ​ទោះបី​បច្ចុប្បន្ននេះ​វិទ្យាសាស្ត្រាបញ្ជាក់​យ៉ាង​ប្រាកដថា អាល់កុល​បង្កើនហានិភ័យ​គ្រោះថ្នាក់​តាំងពី​ផឹកចូល​មួយ​កែវ​ដំបូងក៏​ដោយ។ នៅក្នុង​បទ​សម្ភាសន៍​ផ្តល់​ឱ្យ​សារព័ត៌មាន​តំបន់ នា​យុទ្ធនាការ​ ខែមករា​គ្មានសុរាសោះ លោកសាស្ត្រាចារ្យ Olivier Cottencin បាន​សង្កត់​ធ្ងន់ថា ការទទួល​ទាន​ភេសជ្ជៈ​ស្រវឹង​អាល់កុល ជា​គ្រោះថ្នាក់ដ៏​ពិតៗ​សម្រាប់​សុខភាព។ អ្នក​ផឹក​តិច និង​អ្នក​ផឹកច្រើន មាន​សុខភាព​ខុស​ឆ្ងាយ​គ្នា​ស្រលះ។ អ្នកផឹកច្រើន មាន​សុខភាព​មិនល្អ ផឹក​កាន់​តែ​ច្រើន អាយុសង្ឃឹម​រស់​​កាន់​តែ​ខ្លី កាន់តែ​ទាប តែ​មាន​គ្រោះកើត​ជំងឺ​មហារីក ​ជំងឺ​សរសៃ​ឈាម​បេះដូង​កាន់តែច្រើន ព្រមទាំងជំងឺថ្លើម​ ជំងឺ​​ខួរក្បាល​ និង​ផ្លូវ​ចិត្តទៀត។ ផល​ប៉ះពាល់​មានខ្លាំង​ជា​ពិសេស​ដល់​​​ខួរក្បាល បើជា​ក្មេង​​​​អាយុក្រោម​១៥​ឆ្នាំ។

សម្រាប់​អ្នក​ចូល​ចិត្ត​ស្រាបៀរ សូមប្រយ័ត្ន គ្រោះថ្នាក់​ដ៏​ធំនិង​ធ្ងន់ធ្ងរ​បំផុត​នៃ​ស្រាបៀរ​គឺ ភាព​ញៀន ផឹក​ច្រើន​ជ្រុល​ហួសហេតុ។ ​​មាន​ជាតិអាល់កុល​ទាប ៥ដឺក្រេ ទៅ​៨​ដឺក្រេ​ជា​ទូទៅ ស្រាបៀរ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​គ្រឿង​ស្រវឹង​ដែល​មាន​សុវត្ថិភាព​ជាង​គេ។ មេឃ​ក្តៅ អស់កម្លាំងពេញមួយ​ថ្ងៃ បាន​ទទួល​ទាន​ស្រាបៀរ​ដ៏​​ត្រជាក់ កាលណា អារម្មណ៍​ហាក់​បានស្រស់​ស្រាយ​កាលណោះ ហើយចិត្ត​​ចង់​ថែម​មួយ​កែវហើយ​មួយ​កែវ​ទៀតក៏លេច​ឡើង​ភ្លាម។ នេះ​ជាកាយវិការ​ដែល​នាំ​​គ្រោះថ្នាក់ធំណាស់​ដល់​សុខភាព ព្រោះ​​ស្រាបៀរផឹក​ក្នុង​បរិមាណ​ច្រើន គឺ​ជា​សត្រូវ​ដ៏​អាក្រក់បំផុត​របស់​ថ្លើម​និង​លំពែង។ បើ​តាម​វេជ្ជបណ្ឌិត Réginald Allouche ជា​គ្រូពេទ្យ​និង​ជា​វិស្វករផ្នែក​​ជីវវេជ្ជសាស្ត្រ ក្នុង​ស្រាបៀរមាន​តែ​ជាតិរាវ​អាមីដុងផ្អាប់ ពោល​គឺ​​ស្ករ​​និងអាល់កុលតែ​ប៉ុណ្ណោះ ដែល​បើ​ជ្រាប​ចូល​ក្នុង​ខ្លួន​ច្រើននិង​យូរ​ទៅ​នឹងធ្វើ​ឱ្យ​សរីរាង្គចុះ​​ខ្សោយរលាក​​យ៉ាង​ស្ងាត់ៗ។ កំរិត​ជាតិ​ស្ករ​ក្នុង​ស្រាបៀរដ៏​​ខ្ពស់ខ្លាំង ​ស្រូប​ចូលម្តងៗ​ក្នុង​បរិមាណ​ដ៏​ច្រើន​នឹង​ទៅ​បំពុល​ថ្លើមដែល​គ្មាន​សមត្ថភាព​បំប្លែង​ទាន់​ទេ។ ថ្លើម​នឹង​ដំណើរការ​លែង​ប្រក្រតី ហើយ​បំប្លែង​ច្រាន​​ខ្លាញ់ទម្លាក់​ទៅ​ចុកក្នុង​ពោះ ហេតុដូច្នេះ​ហើយ​បាន​ជា​អ្នក​ផឹក​ស្រាបៀរ​ច្រើន​តែធាត់ និង​​ដុះ​ពោះ​ធំ រួច​​ប្រឈម​នឹង​គ្រោះ​ធ្លាក់​ខ្លួន​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទីពីរ។

ជា​សរុប គ្មានទេ​​ការ​បរិភោគជាតិអាល់កុល​ដោយ​គ្មាន​​គ្រោះហានិភ័យនោះ។ គឺ​មាន​ការ​ទទួល​ទាន​ប្រកប​ដោយ​ហានិភ័យ​តិច ឬ​ខ្ពស់​ខ្លាំង​តែប៉ុណ្ណោះ។ និង​ក៏​គ្មាន​ដែរ កំរិត​អប្បបរិមា​នៃ​សុរា ឬ​ស្រាបៀរ​ដែល​បរិភោគចូល​ទៅដោយ​គ្មាន​ហានិភ័យ​នោះ។ ប៉ុន្តែ ដោយ​យល់​ថា​គេ​មិន​អាច​ហាមឃាត់​ទាំងស្រុង​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​អាល់កុល នៅប្រទេស​បារាំង ​អាជ្ញាធរ​សុខាភិបាល ​និង​អ្នក​ជំនាញ​នៃ​វិទ្យាស្ថាន​ជាតិ​ប្រឆាំងនឹង​ជំងឺ​មហារីក បាន​សាកល្បង​កំណត់ហានិភ័យ​ដែល​អាច​ទទួល​យក​បាននិង​បរិមាណ​គោលតែ​​មួយ​សម្រាប់​ឱ្យ​ពលរដ្ឋ​ទាំង​ប្រុសទាំង​ស្រី​ពិចារណា​និង​គោរពតាម។

តាំងពី​ឆ្នាំ​២០១៧មក បារាំង​បាន​ណែនាំ​ឱ្យ​ពលរដ្ឋទទួល​ទាន​អាល់កុល ស្រា ស្រាបៀរ យ៉ាង​ច្រើន​បំផុត​១០កែវ ក្នុង​មួយ​សប្តាហ៍ និង​កុំ​ជាប់​គ្នា​រាល់ថ្ងៃ ដោយ​ប្រើ​ពាក្យ​ស្លោក​ថា ពីរកែវយ៉ាងច្រើន​ក្នុង​មួយ​ថ្ងៃ និង​មិនរាល់ថ្ងៃ។ ដូច្នេះ​សម្រាប់​ស្រាបៀរ ដែល​មាន​ភាគរយ​អាល់កុល៥ដឺក្រេ ការបរិភោគជា​អតិបរិមា គឺ​២កែវ​ចំណុះ​​២៥មីល្លីត្រ​ យ៉ាង​ច្រើនបំផុត​ ក្នុង​មួយ​ថ្ងៃ​ និង​មិន​ជាប់​គ្នា​រាល់​ថ្ងៃទេ៕

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

104 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

4 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

12 Listeners

San Sochea Official by San Sochea

San Sochea Official

2 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

មួយពាន់គំនិតសាមកុក by ហួត សេងគៀ

មួយពាន់គំនិតសាមកុក

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

2 Listeners