នាទីសុខភាពនិងអនាម័យ

ស្រុត​ស្បូន​​ មិន​​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ ​តែកុំ​ប្រហែស


Listen Later

មានអារម្មណ៍​ថាធ្ងន់​ស្រយ៉ុងនៅ​ផ្នែក​ខាងក្រោម​នៃពោះ ... នេះអាច​ជា​អាការៈ​ស្រុត​សរីរាង្គ​ណាមួយ​នៅអាង​ត្រគៀក។ សម្រាប់​ស្ត្រី សរីរាង្គ​ដែល​ងាយ​ស្រុត​និងលូន​ចេញ​មក​ក្រៅ​ជាង​គេ គឺ​ស្បូន​។ ហេតុ​អ្វី​សរីរាង្គ​ទាំងនេះ​ស្រុត​ ? តើ​មាន​មធ្យោបាយ​ទប់​ស្កាត់​ និង​ព្យាបាល​យ៉ាងណា?

ស្រុត​សរីរាង្គ ជា​អាការៈ​ចុះខ្សោយខុស​ប្រក្រតី​​នៃសរីរាង្គ​ណាមួយ​នៅ​តំបន់​អាង​ត្រគៀក​ ដូច​ជា​ប្លោកនោម ស្បូន ឬពោះវៀនទ័ល (ថង់​លាមក) ដែល​​តម្រៀ​ប​ត​គ្នា​ជា​ថ្នាក់ៗនាំ​ឆ្ពោះ​ទៅទ្វារ​តូច (រន្ធនោម) រន្ធ​ភេទ​សម្រាប់​រួម​រក្ស​និង​បង្កើត​កូន និង​រន្ធ​លាមក (ទ្វារធំ)​។ មាន​ទម្ងន់​គួរ​សម តាមធម្មតា សរីរាង្គនៅក្នុង​​អាង​ត្រគៀក អាចឈរ​ជាប់​ដោយ​មានសរសៃ​​​សាច់​ដុំ​និង​​សរសៃពួរ​ខាង​ក្នុង នៅ​បាត​​អាង​ត្រគៀក​ ចង​ប្រទាក់​គ្នា​ជាទម្រ​​​​។

ប៉ុន្តែ​នៅពេល​ សរសៃ​ចង និង​ប្រព័ន្ធ​សាច់​ដុំ​ក្នុង​អាង​ត្រគៀកនោះ​ យារ រលា​ ឬ​ចុះ​ខ្សោយ សរីរាង្គ​ទាំងនោះ​ មិន​អាច​នៅ​​ជាប់​ត្រង់​កន្លែង​ដើម​​ដ៏​ត្រឹមត្រូវ​ទេ ដោយបាតុភូត​នៃ​ទំនាញ​ផែនដី វាត្រូវ​តែ​​ធ្លាក់​​ចុះ​មក​ក្រោម។ ដូច្នេះ​ហើយ​ទើប​គេ​ប្រើ​ពាក្យ​ថា ស្រុតសរីរាង្គ ឬ prolapsus ជា​ភាសាបារាំង។ ស្បូន ​ប្លោកនោម ​ពោះ​វៀន​ទ័ល ជា​សរីរាង្គងាយ​ស្រុត​ជាង​គេ។ ផ្នែក​វេជ្ជសាស្ត្រ បែង​ចែង​​ការស្រុត​សរីរាង្គជា​បួន​ដំណាក់កាល។ ទីមួយ​ ជា​ការ​ស្រុត​ចុះ​​ខុស​កន្លែង​ដើម តែ​នៅ​ក្នុងអាង​ត្រគៀក​ដដែល​ និង​ទីបួន ជា​​ករណី​ធ្ងន់ធ្ងរខ្លាំង​ សរីរាង្គ​ដូច​យ៉ាង​ ស្បូន ​អាចស្រុត​​ធ្លាក់​ខ្លាំង រហូត​រុល​​ចេញ​មក​ផ្នែក​ខាង​ក្រៅ​តែម្តង​ផង ដែល​បណ្តាជន​ខ្មែរ​មានទម្លាប់​​ហៅ​ថា​ស្បូន​លូន។

តាមការ​ពិត បុរស​ក៏​អាច​ជួប​ករណី​ស្រុត​សរីរាង្គ​នេះ​ដែរ តែការ​លូន​លៀន​​ចេញមក​ក្រៅ​​តាម​រន្ធគូថ និងជា​ករណី​កម្រ​ខ្លាំងណាស់។ ស្ត្រី​ទើប​​ជា​ជន​ងាយ​រងគ្រោះ​ខ្លាំង​ជាងគេ ​ ជា​ពិសេស​ស្ត្រី​ចាប់​ពី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ ព្រោះ​តែច្រក​​​ទ្វារមាស​​របស់​ស្ត្រី​ជា​​តំបន់​ខ្សោយ ងាយ​រង​គ្រោះ​។​ បើ​តាមការ​ចុះ​ផ្សាយ​ក្នុង​ទំព័រអ៊ីនធ័រនែតរបស់​​​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ ស្ត្រី​ខ្មែរ​ប្រមាណ​៣០% ជួប​បញ្ហា​ស្រុត​ស្បូន នៅ​ពេល​ចូល​វ័យ​ចំណាស់​និង​អស់​រដូវ។ អត្រាស្ត្រី​មាន​វិបត្តិ​ស្រុត​ស្បូន បាន​ឡើងដល់​៤៩,៧%​ នៅ​​អាយុចាប់​ពី​៨០​ឆ្នាំ​ឡើង​ទៅ ​ និង​ប្រមាណ​ដល់​ទៅ​ ៩,៧%​ដែរ​ ចំពោះ​ស្ត្រី​វ័យ​ក្មេង​ចន្លោះ​ពី​២០ទៅ​៣០​ឆ្នាំ​។ នេះ​បើ​តាមតួលេខ​របស់​​មន្ទីរពេទ្យកាល់ម៉ែត្រ​ដដែល។

ហេតុអ្វី​ស្បូន​ស្រុត?

សរសៃ​និង​សាច់​ដុំ​នៃ​តំបន់​អាង​ត្រគៀកដែល​មានភារៈ​ទ្រទ្រង់​សរីរាង្គ​​ក្នុង​អា​ង​ត្រគៀក ដូច​យ៉ាង​ស្បូន​​ជា​ដើម​នេះ អាច​នឹង​យារ ឬ​រលា​ ហើយ​ចុះ​ខ្សោយ ដោយ​ហេតុ បាន​ជួប​បាតុភូត ប្រឹង​​ប្រើ​កម្លាំងខ្លាំង​​ ​ដោយ​បញ្ហា​អរម៉ូន ឬ​ដោយ​ការលើក​ដាក់រុញ​របស់​ធ្ងន់ ដែលមាន​​សម្ពាធ​ខ្លាំងសង្កត់​​លើ​ផ្នែក​ខាង​ក្រោមនៃ​​ពោះ លើ​ប្រព័ន្ធ​អាង​ត្រគៀក ​ញឹកញាប់ពេក។

ក្នុង​ន័យ​នេះ  ការ​ពរពោះ មាន​កូន​ច្រើន ហើយ​​ប្រសូតបុត្រ​​តាម​ផ្លូវ​ធម្មជាតិ (តាម​ទ្វារមាស) ច្រើន​ដង​ ជា​មូលហេតុ​ចម្បង​ទីមួយនៃការ​ស្រុត​សរីរាង្គ។ នៅ​ពេល​ឆ្លង​ទន្លេ (សម្រាលកូន) ស្ត្រី​ជា​ម្តាយ​ត្រូវ​ប្រឹង​ខ្លាំង​ណាស់ ដែល​ជា​ហេតុ​ធ្វើ​សរសៃ​សរសូង ក្នុង​តំបន់​អាង​ត្រគៀក ជា​អ្នក​ទ្រ​ទ្រង់​សរីរាង្គ​ស្បូន ប្លោកនោម​... ត្រូវ​​គ្រាំ ឬ​របួស​ស្នាម​តិច​តួច ដោយ​កម្លាំង​ប្រឹង​​បង្កើត​កូន។ ករណី​ខ្លះ ទារកក្នុង​ផ្ទៃ​ធំ​ពេក ការប្រសូត​ត្រូវ​ជួប​ការ​លំបាក​ខ្លាំង និង​ត្រូវ​មាន​ជំនួយ​ពី​ផ្នែក​វេជ្ជសាស្ត្រ​ ដូច​ជា​ការ​បូម ការ​គាប​ទាញទារក ក៏​ប៉ះពាល់​ខ្លាំង​ដល់​ប្រព័ន្ធ​អាង​ត្រគៀក​របស់​ស្ត្រី​ដែរ។ ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅស្រុក​បារាំង គ្រូពេទ្យ​តែង​ណែនាំ​ឱ្យ​ស្ត្រី​ធ្វើ​លំហាត់​ពង្រឹង​សាច់ដុំ​និង​ប្រព័ន្ធ​អាង​ត្រគៀក​ឡើង​វិញ នៅ​ក្រោយ​ពេល​ឆ្លង​​ទន្លេ​រួច ដើម្បី​បញ្ចៀស​​ផលវិបាកនៃ​ការ​ស្រុត​សរីរាង្គ​ស្រុត​ស្បូន​ នៅ​ជា​ច្រើន​ឆ្នាំ​ក្រោយ​។

ក្រៅ​អំពី​មូលហេតុ​ឆ្លង​ទន្លេ ក្អក​រ៉ាំរ៉ៃ ធាត់​ជ្រុល​ចុក​ខ្លាញ់​ក្នុង​ពោះ​ ឧស្សាហ៍ទល់​លាមក ធ្លាប់​ឆ្លងកាត់​ការ​វះកាត់​ធំតូច​ណាមួយ​ត្រង់​តំបន់​អាង​ត្រគៀក ក៏​ជា​​កត្តា​​​ដែល​អាច​សម្រួល​ឱ្យ​​មាន​បញ្ហា​ស្រុត​សរីរាង្គដែរ។

ថ្វី​បើ​ជំងឺ​ស្រុត​ មាន​ពាក់​ព័ន្ធ​ខ្លាំង​នឹង​កត្តា​អាយុមែន​ ប៉ុន្តែ​វិបត្តិ​ស្រុត​សរីរាង្គ​អាចកើត​មាន​លើ​​ស្រ្តី​វ័យ​ក្មេង​​​បាន ដោយ​ហេតុ​តែ​ប្រឹង​ធ្វើ​កីឡាខ្លាំង​ជ្រុល ​បែប​អាជីព ឬ​ដោយ​ខុស​បច្ចេកទេស ជាពិសេស​កីឡា លោត​ត្រំប៉ូលីន ឬ​រត់​ប្រណាំង លើក​ដុំ​ដែក និង​លក្ខខណ្ឌ​ការងារ​លំបាក ដោយ​ធ្វើការ​ធ្ងន់​លើក​ដាក់​រុញ​វត្ថុ​ធ្ងន់ៗ ជា​ប្រចាំ​ និង​ពរកូន​ច្រើន។

ជា​ច្បាប់​ធម្មជាតិ ភាព​ចាស់​ជរា​​នៃរាងកាយ តែង​ចុះ​ខ្សោយ​ទៅ​តាម​វ័យ។ ដូច្នេះ​ ​​សរីរាង្គប្រព័ន្ធ​សាច់​ដុំ​និង​សរសៃ​​នៃ​តំបន់​អាង​ត្រគៀក ត្រូវ​តែចុះ​ខ្សោយ​ ស្រុត​ទៅ​តាម​វ័យ​ដែរ។ អស់​រដូវ​ជាបាតុភូតដែល​ស្ត្រី​មិន​អាច​គេច​បាន បានមក​ចូល​​ចំណែក​ ​បោក​ច្រាន​​​ពន្លឿន ​សរីរាង្គ​​​​ឱ្យចាស់ ហើយ​អាច​ធ្លាក់​ស្រុត​បាន ព្រោះ នៅ​ពេលស្ត្រី​​អស់​រដូវ អរម៉ូន​អឺស្ត្រូហ្សែន ដែល​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ភាព​យឺតយារ​នៃ​​ជា​លិកាខ្លាញ់ ជា​លិកាសរសៃ​នានា​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ទើប​សាច់​ដុំ​និង​សរសៃ​នៅ​តំបន់​អាង​ត្រគៀក ក៏​នៅ​តំបន់​ផ្សេង​ទៀត ចាប់​​យារ​ រួមស្វិត។

ប៉ុន្តែ​ខុស​ពី​ជំនឿ​ដែល​ផ្តល់ការអៀន​ខ្មាសរហូត​លែង​សូវ​ហ៊ាន​និយាយ​អំពី​ករណី​ស្រុត​ស្បូន សកម្មភាពផ្លូវភេទ ការ​រួម​រក្ស គ្មានទាក់ទង​និង​បង្ក​ឱ្យ​មានបញ្ហា​ស្រុត​សរីរាង្គ​នៅ​អាង​ត្រគៀកទេ។

គ្មាន​ផ្តល់​​រោគសញ្ញា​និង​ការ​រំខាន​អ្វី​ទាំងអស់ នៅដំណាក់កាលដំបូង​ ស្រុត​ស្បូនឬ​ស្រុត​សរីរាង្គ​ ចាប់បញ្ចេញ​អាការៈ​សញ្ញា​ នៅ​ពេល​សភាព​ស្រុត​សរីរាង្គ ចាប់​ធ្ងន់ធ្ងរ​។ អាស្រ័យ​ទៅលើ​សរីរាង្គ ឬជា​លិកា​​ដែល​ស្រុត រោគ​សញ្ញា​អាច​ខុស​ប្លែកគ្នា តែ​នឹង​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​លាស់ខ្លាំង​នៅ​ពេល​ប្រឹងប្រើកម្លាំង​កាយ ធ្វើ​អ្វី​មួយ ឬ​លើក​អ្វី​មួយ ឬ​នៅ​ពេល​អង្គុយចោងហោង និង​នៅ​ពេលល្ងាច​ បន្ទាប់​ពី​ស្ថិត​ក្នុង​ជំហរ​ដើរឈរ​អស់ពេញ​​មួយ​ថ្ងៃ។ ស្រុត​សរីរាង្គ​មាន​អាការៈ​សញ្ញា ​សម្គាល់​ពិសេស​ ដោយ​ភាព​រំខាន​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ពោះដូច​មាន​របស់សំយ៉ុង​សង្កត់​​នៅ​បាត​អាង​ត្រគៀក​ មាន​អារម្មណ៍​ធ្ងន់ដក់​​នៅ​​ម្តុំ​ទ្វារមាស ពិបាក​បត់​ជើង​តូច ចេះ​តែ​ចង់​លេច​នោម រាគនោម នោមមិន​ចេញ​មិន​អស់ ឬពិបាក​បត់​ជើង​ធំ ទល់លាមក បត់​ជើង​មិន​ចេញទល់ៗ និង​អាច​មាន​អាការៈ​ឈឺ​ចាប់ឬ​មានអ្វី​មក​​រំខាន​​ពេល​រួម​រក្ស​។

មាន​អារម្មណ៍​ថា​មាន​ដុំមូល​លូនលៀន​ចេញនៅ​បឹមៗ​មាត់​ទ្វារ នៅ​ពេល​ឈរ​យូរ ឬ​អង្គុយចោងហោង ឬនៅ​ពេល​ប្រឹង​ធ្វើ​អ្វីមួយ​ ឬ​នៅ​ពេល​ក្អក​។

ដល់​ដំណាក់កាលដែល​ស្បូន​លូន​ចេញ​ដល់​ក្រៅ អ្នក​ជំងឺ​អាចស្ទាប​ប៉ះ​ មើល​ឃើញ​ផ្ទាល់​ភ្នែក​​ និង​​មានការ​ឈឺចាប់​នៅ​ប្រដាប់​ភេទ ដោយ​សកម្មភាព​កកិត​។ សភាព​ឈឺ​ចាប់​កើនឡើង​នៅ​ពេល​ឈរ នៅពេល​ដើរ និង​នៅ​ពេល​ល្ងាច ហើយ​បាន​ធូរ​ស្បើយ​នៅ​ពេល​បាន​សំរាន្ត សំរាក និង​នៅពេល​ព្រឹក​ទើប​ភ្ញាក់​ពី​ដំណេក។

ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រោគស្ត្រី ឬ​គ្រូពេទ្យ​ជំនាញ​ផ្នែក​តម្រង​នោម ទើប​អាច​ទទួល​បាន​ការ​វិភាគរោគ​វិនិច្ឆ័យ​ច្បាស់​លាស់ ថាតើ​សរីរាង្គ​មួយ​ណា​បាន​ស្រុត​ និង​ស្រុត​ក្នុង​កំរិតណា។ វិធី​ព្យាបាលក៏​មាន​ច្រើន​យ៉ាង ដែល​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ជាក់​ស្តែង​នៃ​ការ​ស្រុត ​អាយុ​របស់​អ្នកជំងឺ ស្ថានភាព​ជីវិត​គូ ឬ​ស្ថានភាពបត់​ជើង​តូច។ ប៉ុន្តែ​ការ​ព្យាបាល​គោល​មាន​បី​ដំណាក់​កាល ការ​ធ្វើលំហាត់​ប្រាណ​តំបន់អាង​ត្រគៀក​ ​ពាក់​កង​ទ្រ​ទប់​សរីរាង្គ​ស្រុត ឬលាប​ថ្នាំមាន​អរម៉ូនអឺស្ត្រូហ្សែន​បន្តឹង​សាច់ដុំនៅតាមទ្វារ​ និងចុងក្រោយ​គឺ​ការវះកាត់។ បើ​សរសៃ​ពួរ​ សរសៃ​ចង សរសៃសាច់​ដុំ នៃ​ប្រព័ន្ធ​អាង​ត្រគៀក ​យារ​ខ្លាំង​ជ្រុលហើយ ដំណោះស្រាយ​មាន​តែមួយ​ចុងក្រោយ គឺ​ការ​វះកាត់​តែ់​ចង​សរីរាង្គ​ ឬ​កាត់​ចេញ​តែម្តង​ផង សម្រាប់​ករណី​ស្រុត​ស្បូន​។​​ ​

 

ទន្ទឹមពេល​ជាមួយ​គ្នា​នេះ ត្រូវ​គិត​គូរ​លុប​បំបាត់​កត្តា​ហានិភ័យ​ ដូច​ជា​ត្រូវ​សម្រក​ទម្ងន់ បើ​ធាត់​ជ្រុល ប្តូរ​ទម្លាប់និង​ឥរិយាបថ​ពី​ការ​ធ្វើ​អ្វីៗ​ដោយ​កញ្ឆក់ៗ​ទៅ​ជា​សកម្មភាព​ទន់ភ្លន់​ប្រយ័ត្ន​ប្រយែង និងជាពិសេស​ត្រូវ​​ព្យាបាល​អាការៈ​ក្អករ៉ាំរ៉ៃ ជំងឺ​ទល់​លាមក​រ៉ាំរ៉ៃ។

ដោយ​ហេតុ​ថាជិត​ពាក់​កណ្តាល​នៃ​​ស្ត្រី​ចាប់​អាយុ​៤៥​ឆ្នាំឡើង​ទៅ​ ងាយ​នឹង​មាន​​វិបត្តិ​ស្រុត​សរីរាង្គ (ប្លោកនោម ស្បូន ផ្នែក​ខាង​ចុង​ពោះវៀនធំដែល​នៅ​ជាប់​ទ្វារធំ) ការ​ធ្វើ​លំហាត់​ប្រាណ​ពង្រឹងបន្ទះ​​សាច់​ដុំ​នៅ​បាត​​អាង​ត្រគៀក​​ អាច​កាត់​បន្ថយ​ហានិភ័យ​បាន​ច្រើន​ ក្នុង​ករណី​ស្រុត​សរីរាង្គមួយ​ចំនួន​ធំ។ ប៉ុន្តែ​ការ​បង្ហាត់​សាច់​ដុំ​ក្នុង​តំបន់​​ប្រព័ន្ធ​អាង​ត្រគៀក​ឱ្យ​ចេះ​រួម-លាៗ ត្រូវ​ប្រព្រឹត្ត​ទៅដោយមាន​ការ​វាយតម្លៃ​​ និង​​​ក្រោម​ការ​ណែនាំពី​សំណាក់​គ្រូពេទ្យ​ជំនាញ​ផ្នែក​ចលនា​។

ការ​ហាត់​ពង្រឹង​សាច់​ដុំ​នៅបាត​អាង​ត្រគៀក ដែលជា​តំបន់​ច្រក​ចេញ​ដោយ​​មាន​រន្ធ​បី គឺ​រន្ធនោម រន្ធ​ភេទ និង​រន្ធលាមលក មានប្រសិទ្ធភាព​​ខ្លាំង ក្នុង​ករណី​ស្រុត​ដំបូង និ​ងល្មមៗ មិន​ថា​ចំពោះ​អ្នក​ជំងឺវ័យ​ចំណាស់​ឬវ័យ​ក្មេង​ទេ​ និង​ត្រូវ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ​សូមប្រយ័ត្ន កុំ​ចេះ​តែ​ធ្វើ​តាម​គេថា ធ្វើ​តាម​វីដេអូក្នុង​អ៊ីនធ័រនែត ត្រូវហាត់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ហើយ សឹម​​បន្ត​ហាត់​នៅផ្ទះ ដោយ​ខ្លួន​ឯងនូវ​លំហាត់​ប្រឹងបង្រួម​រួច​-លាៗ សាច់​ដុំ​នៃ​អាង​ត្រគៀក។ ត្រូវ​ចេះ​បិទ​ខ្ជិប​សាច់​ដុំនៅ​បាត​អាង​ត្រគៀក​នេះ ពេល​ក្អក​ និង​កណ្តាស់។ សូម​សាកល្បង​ព្យាបាល​ខ្លួន​កុំ​មាន​រោគ​ទល់​លាមក ព្រោះ​ការ​ប្រឹង​បន្ទោរបង់​បញ្ចេញ​លាមក ធ្វើ​ឱ្យ​សាច់​ដុំ​បាត​អាង​ត្រគៀក​ឆាប់​ចុះ​ខ្សោយ​ខ្លាំង​ណាស់។​

គួរ​ចៀសវាងធ្វើ​កីឡា​ណា ដែល​ប្រើកម្លាំង បែប​ស្ទុះ​​ខ្លាំង ដូច​ជា​ការ​ហក់​លោត តែ​​ងាក​មក​ហែល​ទឹក ឬ​ធ្វើ​លំហាត់កាយសម្បទា​បែប​ហាត់​ប្រាណ​វិញ៕

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

单曲纯音乐(Single pure music) by 平凡的咖啡音乐

单曲纯音乐(Single pure music)

21 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

T.w留声机 by 电子止痛药

T.w留声机

7 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

4 Listeners