សុខភាពរបស់មេដឹកនាំប្រទេស គឺសំខាន់ខ្លាំងណាស់ដែលមហាជនត្រូវការដឹកឮ ទោះប្រទេសណាក៏ដោយ ជាពិសេសគឺប្រទេសមហាអំណាធំៗ។ ដោយឡែក សុខភាពរបស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ត្រូវបានវិមានក្រឹមឡាំង លាក់យ៉ាងជិត។ ការលាក់បាំងបែបសម្ងាត់ ព្រមជាមួយការចេញមុខយ៉ាងកម្ររបស់លោកពូទីន នៅមួយរយៈចុងក្រោយនេះ បានបង្កឲ្យកើតមាន ជាពាក្យចចាមអារ៉ាមជាច្រើន ថាលោកពូទីនកំពុងមានជំងឺប្រចាំកាយ។ ក្នុងកាលៈទេសៈ ដែលរុស្ស៊ីកំពុងតែធ្វើសង្គ្រាមនៅអ៊ុយក្រែន ហើយធ្វើឲ្យជ្រួលច្របល់ ដល់សន្តិសុខពិភពលោកទៀតនោះ សុខភាពរបស់លោកពូទីន គឺពិតជាចំណុចមួយ ដែលមនុស្សទូទៅ ទាំងក្នុងនិងក្រៅរុស្ស៊ី ចង់ដឹងការពិតខ្លាំងណាស់។