ដាណឺម៉ាក បោះឆ្នោតប្រជាមតិ នៅថ្ងៃពុធ ទី១ មិថុនា ដើម្បីសម្រេចចូលក្នុង«នយោបាយការពារជាតិរួមរបស់សហភាពអឺរ៉ុប» ក្រោយពីបដិសេធមិនចូលរួមអស់រយៈពេល ៣០ឆ្នាំកន្លងទៅនេះ។ ដាណឺម៉ាក គឺប្រទេសស្ថានិកមួយ របស់អង្គការសម្ព័ន្ទយោធាអូតង់ តែការបោះឆ្នោតប្រជាមតិចូល«នយោបាយការពារជាតិរួមរបស់សហភាពអឺរ៉ុប» ថែមទៀត គឺបង្ហាញយ៉ាងច្បាស់ថា ដាណឺម៉ាក ក៏ព្រួយបារម្ភពីសន្តិសុខ ក្នុងបរិបទនៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយដាណឺម៉ាក់ ចង់ពង្រឹងពង្រីកផ្នែកសុវត្ថិភាពសន្តិសុខជាបន្ថែមទៀត។ ហើយទន្ទឹមនឹងគ្នានេះ ក៏ទំនងជាដាណឺម៉ាក ចង់ចូលរួមសមរណកម្មជាមួយសហភាពអឺរ៉ុប ឲ្យបានច្រើនជាងមុនដែរ។