អង្គការនៃក្រុមប្រទេសនាំចេញប្រេង ហៅកាត់ថា OPEC នៅទីបំផុតទៅ បានសម្រេចបង្កើនការផលិតប្រេងបន្ថែម ជាង ៦សែន បារីលក្នុងមួយថ្ងៃ។ នៅក្រោយកិច្ចប្រជុំបន្ទាន់ កាលពីថ្ងៃព្រហស្បតិ៍ទី ២ មិថុនា អង្គការOPEC+ដែលមានសមាជិក ២៣ ប្រទេស និងនាំមុខដោយអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី បានប្រកាសបង្កើនការបូមប្រេងបន្ថែម ចាប់ពីខែកក្កដាតទៅ។ អង្គការ OPECធ្លាប់បានបដិសេធ មិនព្រមបង្កើនការផលិត ទៅតាមការទាមទាររបស់ក្រុមប្រទេសលោកខាងលិច នោះទោះបីទីផ្សារប្រេងអន្តរជាតិស្ថិតក្រោមសម្ពាធ ដោយសារសង្រ្គាមអ៊ុយក្រែន។