អ្នកជំនាញសេដ្ឋកិច្ច និងអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម រំពឹងទុកថា តម្លៃប្រេងសាំងដែលបានកើនឡើងនាពេលថ្មីៗនេះ នឹងបន្តកើនឡើងទៀត ដោយសារអង្កការនៃបណ្ដាប្រទេសនាំប្រេងចេញ (OPEC) មិនទាន់អាចបង្កើនផលិតកម្មប្រេង សម្រាប់តម្រូវការពិភពលោក នៅក្នុងវិបត្តិសង្គ្រាមរុស្សី អ៊ុយក្រែន។ ការឡើងថ្លៃប្រេងសាំងនេះច្បាស់ណាស់ ធ្វើឲ្យទំនិញឡើងថ្លៃ និងប៉ះពាល់ដល់ការប៉ាន់ប្រមាណកំណើនសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា ជាមួយនឹងប្រទេសផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននេះ។ ចំពោះបញ្ហាឡើងថ្លៃប្រេងសាំងនេះ រដ្ឋាភិបាលមិនមានជម្រើសអ្វីប្រសើរ ក្នុងការបន្ថយឡើយ ដោយប្រាក់សន្សំរបស់រដ្ឋាភិបាល ត្រូវប្រើប្រាស់សម្រាប់វិបត្តិកូវីដ១៩។ ចំណែកដោះស្រាយ ប្រជាជនកម្ពុជាគឺត្រូវកាត់បន្ថយប្រើប្រាស់ថាមពលប្រេងឥន្ធនៈ ទប់ទប់នឹងការថមថយសេដ្ឋកិច្ចកម្ពុជាដោយសារការឡើងថ្លៃប្រេងសាំងនេះ។