Sign up to save your podcasts
Or
ដំណេកស្កប់ស្កល់ នឹងជួយឱ្យមានសុខភាពល្អ។ ផ្ទុយទៅវិញ បើដំណេកមិនល្អ មិនគ្រប់គ្រាន់ សុខភាពអាចនឹងធ្លាក់ចុះទៅតាមនោះដែរ។ ប៉ុន្តែសួរថាតើត្រូវប្រកាន់យកឥរិយាបថ បែបណានៅពេលដេក ទើបលក់ស្រួល និងមិនប៉ះពាល់ដល់សុខភាព? គេងផ្កាប់ ឬគេងផ្ងារ ? គេងផ្អៀង ខាងស្តាំ ឬខាងឆ្វេង? តើត្រូវធ្វើដូចម្តេចទើបមានដំណេកល្អ និងស្កប់ស្កល់ កុំឱ្យភ្ញាក់កណ្តាលយប់? បើឧស្សាហ៍ភ្ញាក់កណ្តាលយប់ តើអាចមានបញ្ហាសុខភាពអ្វីខ្លះ?
បច្ចុប្បន្ននេះ មនុស្សទូទៅ សំរាន្តតិចជាងកាលពី៣០ឆ្នាំមុន ជាមធ្យមមួយម៉ោងកន្លះ។ ទាំងនេះ ក៏ដោយសារតែរបៀបរបបរស់នៅប្រចាំថ្ងៃខុសពីមុន និងសម្បូរទៅដោយបច្ចេកវិទ្យាទំនើបជាងមុន។ នៅប្រទេសបារាំង ប្រជាពលរដ្ឋបារាំង៨០% បានប្រកាសថា មានបញ្ហាដំណេក ដោយតែងតែភ្ញាក់នៅពេលយប់ និងប្រើពេលប្រមាណ៣៩នាទីទម្រាំលក់ទៅវិញ។ នេះបើតាមការអង្កេតរបស់វិទ្យាស្ថានជាតិផ្នែកដំណេករបស់បារាំង។
បើតាមវេជ្ជបណ្ឌិតផ្នែកចិត្តសាស្ត្រជំនាញផ្នែកដំណេក លោក Shelby Harris គ្មានអ្វីចម្លែកដែល មនុស្សម្នាក់ៗអាចភ្ញាក់ពេលយប់ ប្រមាណពីប្រាំទៅ៧ដងឯណោះក្នុងមួយយប់ៗ ហើយគេងលក់ទៅវិញភ្លាមនោះ។ មានមូលហេតុច្រើនដែលបណ្តាលឱ្យភ្ញាក់ញយទាំងកណ្តាលយប់ បែបនេះ។ គេសង្ស័យនិងចោទទៅលើទម្លាប់អាក្រក់ក្នុងការរស់នៅ ដូចជាហូបចុក នៅយប់ជ្រៅពេក ទើបអាហារកិនមិនបានល្អ ឬមកពីមើលអេក្រង់ មើលទូរស័ព្ទច្រើន។លនិង។ល។
ភ្ញាក់កណ្តាលយប់ ជាប្រចាំ គួរឱ្យព្រួយបារម្ភ
ដំណេកគ្មានគុណភាពល្អ ឧស្សាហ៍ភ្ញាក់ ក៏អាចបណ្តាលមកពីមានបញ្ហាសុខភាពផ្លូវកាយ ឬផ្លូវចិត្ត។ ការឈឺចុកចាប់ ការរាន់នោមចង់លេចយ៉ាងបន្ទាន់ បណ្តាលមកពីប្រូស្តាតធ្វើទុក្ខ ការខ្វល់ខ្វាយក្នុងចិត្ត ស្ត្រេស សុទ្ធសឹងជាប្រភពធ្វើឱ្យគេងមិនលក់ ឬគេងចេះតែភ្ញាក់ដែរ។
ប៉ុន្តែអ្វីដែលគួរឱ្យខ្វល់ចាប់អារម្មណ៍និងគួរចោទជាសំណួរនោះ គឺការភ្ញាក់យប់ យ៉ាងទៀងទាត់ នៅម៉ោងតែមួយ ជារៀងរាល់យប់។ យើងគួរតែឆ្ងល់និងស្វែងរកចម្លើយជុំវិញទម្លាប់ដ៏អាក្រក់នេះ។
ដូចពាក្យចាស់តែងពោលថា លក់មួយវឹង ដំណេកជាវដ្តនៃការសម្រាកដែលមានរយៈពេល៩០ទៅ១១០នាទីប្រទាក់បន្តគ្នា។ ដូច្នេះក្នុងមួយយប់ៗ មនុស្សយើងឆ្លងកាត់វដ្តដំណេកច្រើនណាស់។ ហើយក្នុងមួយវដ្តដំណេក មានចែកជាបីបួនដំណាក់កាលទៅទៀត។ ដំណាក់កាលដំបូង ជាការលក់រលីវៗ បន្ទាប់មកជាវគ្គលង់លក់ខ្លាំង និងចុងក្រោយជាវគ្គយល់សុបិន។ ពីក្បាលព្រលប់ វដ្តដំណេកនីមួយៗមានវគ្គលង់លក់វែង មានន័យថាយើងគេងលង់លក់ ស្កប់ស្កល់ខ្លាំង ទោះបីជាភ្ញាក់នៅចន្លោះវគ្គណាមួយក៏យើងគេងលក់ទៅវិញភ្លាមដោយមិនដឹងខ្លួនផង។ តែនៅពេលយប់កាន់តែជ្រៅ ការភ្ញាក់កាន់តែងាយ និងក្រោយពីសំរាន្តបានបី-បួនម៉ោង វគ្គលង់លក់ខ្លាំងមានរយៈពេលកាន់តែខ្លី ហើយវគ្គដំណេកស្រាលនិងវគ្គយល់សប្តិកាន់តែវែង ទើបហានិភ័យភ្ញាក់កណ្តាលយប់កើនឡើងកាន់តែខ្ពស់។ ហេតុដូច្នេះហើយបានជាមនុស្សខ្លះ ភ្ញាក់ជាប្រចាំ និងជាស្វ័យប្រវត្តិនៅម៉ោង៣ឬ៤ ទៀបភ្លឺ ព្រោះបើអ្នកមានទម្លាប់ចូលដេកទៀងទាត់ នៅម៉ោង១១ឬម៉ោង១២អាធ្រាត្រ អ្នកច្បាស់ជាងាយភ្ញាក់នៅ៣ឬ៤ម៉ោងក្រោយ។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Greg Murray ដែលជានាយកមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តនៃសកលវិទ្យាល័យបច្ចេកវិទ្យាSwinburne របស់អូស្ត្រាលី បានពន្យល់ថា ការភ្ញាក់នៅម៉ោងបី-បួនទៀបភ្លឺ ព្រោះតែសេចក្តីត្រូវការផ្នែកដំណេកបានធ្លាក់ចុះ។ ការបញ្ចេញអរមូនងងុយមេឡាតូនីន បានឡើងដល់កំរិតកំពូល ហើយកំរិតអរមូនស្ត្រេសCortisol ក៏ចាប់ចេញច្រើនឡើងៗដើម្បីត្រៀមធ្វើសកម្មភាពនៅពេលថ្ងៃ។
ម្យ៉ាងទៀត អាយុក៏មានចំណែកដែរ។ ចាប់ពី៥៥ឬ៦០ឆ្នាំឡើងទៅ ការភ្ញាក់យប់កើតមានកាន់តែញយ ព្រោះសមត្ថភាពផលិតអរមូនដំណេកធ្លាក់ចុះកាន់តែខ្សោយ។ ស្ទើរអរមូនមេឡាតូនីន មនុស្សវ័យចំណាស់នេះងាយភ្ញាក់នៅម៉ោង៤-៥ភ្លឺ ហើយមិនអាចលក់ទៅវិញបានទេនៅម៉ោងនេះ។
ប៉ុន្តែវេជ្ជសាស្ត្រចិន មានការពន្យល់បែបផ្សេង។ បើតាមក្បួនពេទ្យចិន សរីរាង្គនីមួយៗរបស់មនុស្សធ្វើការម្តងម្នាក់។ នៅរវាងពីម៉ោង១១យប់ ដល់ម៉ោងមួយរំលងអាធ្រាត្រ គឺថង់ទឹកប្រម៉ាត់ជាអ្នកធ្វើការ។ មានបន្ទុករក្សាទឹកប្រម៉ាត់ដែលបញ្ចេញដោយថ្លើម ប្រម៉ាត់នឹងច្រាលហើយដាស់យើងឱ្យភ្ញាក់ បើថង់ប្រម៉ាត់ត្រូវទទួលទុកខ្លាញ់អាក្រក់ច្រើនពេក។ បន្ទាប់មកចាប់ពីម៉ោង១ភ្លឺដល់ម៉ោងបីភ្លឺ ថ្លើមចាប់ដំណើរការ កម្ចាត់និងបញ្ចេញជាតិពុល ដើម្បីបន្សុទ្ធសរីរាង្គនានា។ ប៉ុន្តែដោយហេតុតែយើងបរិភោគអាហារ ឬស្រាអាល់កុលច្រើនជ្រុល ថ្លើមប្រឹងធ្វើការខ្លាំងពេក ទើបអាចរំខានដាស់យើងឱ្យភ្ញាក់ នៅចន្លោះម៉ោង១ទៅ៣ទៀបភ្លឺនោះ។ ក្នុងពេលយប់ សួតចាប់ផ្តើមសកម្មភាពក្រោយគេ នៅអំឡុងម៉ោងបីទៅម៉ោង៥ភ្លឺ។ បញ្ហាដង្ហើមអាចលេចឡើង មកបង្អាក់ដំណេក ក្នុងរយៈពេលពីរម៉ោងដ៏ខ្លីនេះ។ ចំណែកពោះវៀនធំ មានបន្ទុកកម្ចាត់ជាតិពុលចុងក្រោយ ចាប់ដំណើរនៅពេលព្រលឹម ចាប់ពីម៉ោង៥ទៅដល់ម៉ោង៧ព្រឹក។ ការភ្ញាក់នៅវេលានេះ អាចជាសញ្ញាមានពាក់ព័ន្ធនឹងដំណើរការរំលាយអាហារ។
ចុះតើបញ្ហាដំណេកអាចមានពាក់ព័ន្ធនឹងឥរិយាបថដេកដែរឬទេ? ដេកផ្ងារ ឬដេកផ្កាប់ ដេកផ្អៀង អាចល្អ អាចអាក្រក់សម្រាប់ រាងកាយនិងដំណេកមែនឬ? ឬបើបញ្ច្រាសមកវិញ តើមានឥរិយាបថដំណេកណាដែលល្អប្រសើរជាងគេដែរឬទេសម្រាប់សុខភាព ជាទូទៅ?
ពិតជាមាន! ការដេកអាស្រ័យទៅលើទម្លាប់របស់បុគ្គលម្នាក់ ដែលពិបាកប្តូរផ្លាស់ណាស់។ប៉ុន្តែការដេកផ្កាប់ ត្រូវបានក្រុមគ្រូពេទ្យចាត់ទុក ជាទូទៅ ថាជាឥរិយាបថដ៏អាក្រក់ជាងគេ ព្រោះវាអាចបង្កើនគ្រោះហានិភ័យច្រើនយ៉ាង។ ការដេកផ្កាប់ពោះ នឹងធ្វើឱ្យមានការកកិតផ្ទៃមុខខ្លាំង ដែលធ្វើឱ្យងាយលេចភាពជ្រីវជ្រួញនៅមុខ និងជាពិសេសធ្វើឱ្យបត់-ក វៀចឆ្អឹងខ្នង។ មិនតែប៉ុណ្ណោះ ការដេកផ្កាប់ លើខ្នើយ ឬលើពូក លើក្តារផ្ទាល់ នឹងបង្កឱ្យមានកិនកកិតត្របកភ្នែក ដែលជាការបង្កើនគ្រោះនាំឱ្យមានជំងឺធ្ងន់ធ្ងរនៅលើកញ្ចក់ភ្នែក។
ដេកផ្ងារ ជាការនិយមខ្លាំងជាងគេ។ បើមានខ្នើយត្រឹមត្រូវទៀត ការដេកផ្ញារ អាចជួយរក្សាក្បាលនិងដងខ្លូន ដៃជើង សណ្តូកលាបានត្រង់ល្អ។ ផ្ទុយទៅវិញ ឥរិយាបថនេះមិនល្អសោះសម្រាប់អ្នកមានអាការៈ ឬជំងឺស្រមុក។ នៅពេលដេកផ្ងារ អណ្តាតមាននិន្នាការធ្លាក់ទៅក្រោយ ដែលសម្រួលឱ្យលេចអាការៈស្រមុកឡើង។ ដេកស្រមុក មិនមែនជាការដេកលក់ស្កប់ស្កល់ស្រួលទេ។ បើជាការស្រមុកខ្លាំង អមដោយមានអាការៈឈឺក្បាលនៅពេលព្រឹកឡើង ព្រមទាំងមានអារម្មណ៍ងងោកងងុយនៅពេលថ្ងៃ ឬចង់លក់ម្តងៗផង នោះអ្នកទំនងជាអាចមានបញ្ហាស្ទះដង្ហើមមួយភ្លែតនៅពេលដេក។ ការស្ទះដង្ហើមមួយភ្លែត ដោយមិនដឹងខ្លួន នឹងធ្វើឱ្យយើងដេកមិនស្កប់ហើយ ភ្ញាក់ញយទៀត ទើបមានអាការៈដូចដេកអត់ឆ្អែត។ ផលវិបាកមួយទៀតនៃការគេងផ្ងារ គឺឥរិយាបថនេះអាចបង្កើនបញ្ហាក្រពះ ដូចជាធ្វើឱ្យមានអាការៈភើច្រាល។
ដំណេកល្អជាងគេ គឺការដេកផ្អៀង។ បើតាមការសិក្សាផ្សព្វផ្សាយរបស់សមាគមគ្រូពេទ្យអាមេរិកផ្នែកជំងឺបេះដូង អ្នកជំងឺខ្សោយបេះដូង ពោលគឺបេះដូងដើរមិនសូវស្រួល បូមច្របាច់ឈាមមិនសូវល្អ ត្រូវសំរាន្តផ្អៀងបែរមកស្តាំ។ ការដេកបែបនេះល្អប្រពៃបំផុត ព្រោះបេះដូងដែលមានទីតាំងនៅកណ្តាលទ្រូងល្អៀងទៅខាងឆ្វេងបន្តិច មិនសូវទទួលសម្ពាធសង្កត់ពីលើខ្លាំង ដូច្នេះចរន្តឈាមក៏ដើរបានស្រួល។
សម្រាប់ស្ត្រីមានផ្ទៃពោះ ចូរជ្រើសរើសសម្រាកផ្អៀងទៅខាងឆ្វេង ដើម្បីកុំឱ្យថង់ផ្ទុកកូន (ស្បូន)ទៅកិនសង្កត់លើសរសៃឈាមវែន ដែលជាផ្លូវបង្ហូរឈាមត្រលប់ពីជើងឡើងទៅបេះដូង។ ការដេកផ្អៀង ទៅខាងឆ្វេង នឹងជួយកាត់បន្ថយសម្ពាធ ហើយអាចធ្វើឱ្យចរន្តឈាមហូរបានស្រួលទៅចិញ្ចឹមសុកនិងកូនក្នុងផ្ទៃទៀត។ គ្រូពេទ្យជំនាញ ក៏ណែនាំឱ្យអ្នកជំងឺមានបញ្ហាក្រពះ ភ្លើច្រាល សំរាន្តផ្អៀងខាងឆ្វេងដែរ។ តែការដេកផ្អៀង ក៏អាចធ្វើឱ្យអ្នកចុកស្រពន់ ដៃ ដែលសង្កត់លើខ្លាំងពេកដែរ។
លោកអ្នកបានជ្រាបហើយ សូមជ្រើសរើសសំរាន្តតាមការគួរ ដោយចងចាំថា បើអ្នកគ្មានរោគាប្រចាំកាយទេ គ្មានប្រយោជន៍អ្វីត្រូវប្រឹងប្តូរផ្លាស់ទម្លាប់ឡើយ។ សំរាន្តផ្អៀង ឬផ្ញារ ឬរបៀបណាដែលទំនងសម្រាប់អ្នក ជាការស្រេច ព្រោះគ្មានទេ របៀបដេកជាលក្ខណៈសកលនោះ។ អ្នកសំរាន្តយ៉ាងណាស្រួល សំរាន្តយ៉ាងនោះ តែនៅពេលណាឈឺ សឹមប្តូររកឥរិយាបថដ៏សមស្រប តាមដំបូន្មាននិងការបង្ហាត់របស់គ្រូពេទ្យផ្នែកចលនា៕

14 Listeners
106 Listeners
3 Listeners
9 Listeners
1 Listeners
1 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
9 Listeners
4 Listeners
0 Listeners
0 Listeners
0 Listeners
1 Listeners
0 Listeners
4 Listeners