ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សភ្លើងទៀនចំនួន៣នាក់ហើយ កំពុងរងនូវបណ្តឹង គិតត្រឹមថ្ងៃទី១៦ខែមករា។ អ្នកចុងក្រោយគឺ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងករណីចេញសែកគ្មានសាច់ប្រាក់(សែកស្អុយ) ខណៈតួអង្គ២នាក់មុនគឺ លោក គង់ គាំ និង លោក សុន ឆ័យ បានបាត់បង់ដីធ្លីដោយសារបណ្តឹងពីបក្សកាន់អំណាច។ ស្ថានការណ៍នេះរុញឲ្យអ្នកតាមដានសង្គម និងនយោបាយនាំគ្នាបញ្ចេញទស្សនរៀងខ្លួនពីជីវិតយោបាយរបស់គណបក្សប្រឆាំងមួយនេះ។ ដូច្នេះតើភ្លើងទៀនអាចរលត់មុនការបោះឆ្នោតខែកក្កដាទេ?