ប្រវត្តិសាស្រ្តពិភពលោក

តើ​ពហុចក្រវាល​មានទំនាក់ទំនងអ្វីនឹងទ្រឹស្តីរូបវិទ្យាកង់ទិក?


Listen Later

ពហុចក្រវាល ឬ​ហៅ​ជាភាសាអង់គ្លេស​ថា « Multiverse » គឺជា​ប្រធានបទ​ដ៏​ពេញ​និយម​មួយ ​នៅ​ក្នុង​ការជជែក​វែកញែកគ្នា ក៏ដូចជា​នៅ​ក្នុង​រឿង​ប្រលោមលោក ឬ​ខ្សែភាពយន្ត។ ថ្វីដ្បិតតែមកទល់នឹង​សព្វថ្ងៃ​នេះ គ្មាន​ភស្តុតាង​ណាមួយ​ដែល​អាច​បញ្ជាក់​បាន​ពិតប្រាកដ​ ក៏ប៉ុន្តែ ពហុចក្រវាល​នេះ​មិនមែនជា​រឿង​ប្រឌិត​​សុទ្ធសាធ​នោះតែ តែវាមាន​មូលដ្ឋាន​លើ​ទ្រឹស្តី​​វិទ្យាសាស្រ្ត​ចម្បងមួយ គឺចេញ​ពី​ទ្រឹស្តី​រូបវិទ្យាកង់ទិក។

តើចក្រវាល​មាន​តែមួយ​គត់ ឬ​ក៏​ក្រៅ​ពី​ចក្រវាល​របស់​យើង​នេះ នៅ​​មាន​ចក្រវាលច្រើន​ផ្សេងទៀត? តើ​អាច​ជា​រឿងទៅរួចទេ ដែល​អ្វីៗ​ដែល​មាន​នៅ​ក្នុ​ងចក្រវាល​របស់​យើង​នេះ (កាឡាក់ស៊ី ភពផែនដី មនុស្ស​យើង​) អាច​មានស្រដៀងគ្នា​នៅ​ក្នុង​ចក្រវាល​ជាច្រើន​​ផ្សេងទៀត? តើ​អាច​ទេ ដែល​មនុស្ស​ម្នាក់ៗ​អាច​​​មាន​វត្តមាន​​ នៅ​ក្នុង​​ចក្រវាល​ច្រើន​ផ្សេងៗគ្នា ក៏ប៉ុន្តែ មាន​ជោគវាសនា មាន​គន្លង​ជីវិតខុសៗគ្នា?

យោងតាម​ទ្រឹស្តី​រូបវិទ្យាកង់ទិក អាតូម ក៏ដូចជា​ភាគល្អិតផ្សេងទៀត នៅក្នុង​ពិភពកង់ទិក អាច​ស្ថិត​នៅ​ក្នុង​ទីតាំងច្រើនផ្សេងគ្នា ឬ​ក្នុង​សភាព​ខុសៗគ្នា​ក្នុងពេល​តែមួយ ដែល​គេ​ហៅ​ជាភាសា​អង់គ្លេស​ថា « Superposition »។ នេះ​ជា​លក្ខណៈ​ដ៏ចម្លែក​មួយ​នៃ​រូបវិទ្យាកង់ទិក ដែល​ជាទូទៅ​ត្រូវ​បាន​លើកបង្ហាញ​តាមរយៈ​ពិសោធន៍​អំពី​សត្វឆ្មា​​របស់ Erwin Schrödinger។

យោងតាមពិសោធន៍​នេះ សត្វឆ្មា​ដែល​ស្ថិត​នៅ​ក្នុង​ហឹបបិទជិត​ត្រូវស្ថិត​ក្នុង​ស្ថានភាព Superposition គឺ​ស្លាប់ផង និង​រស់​ផង ក្នុងពេលតែមួយ។ រហូត​ទាល់តែ​ក្រោយ​ពេលដែល​យើង​បើក​ហឹបនេះមើល ទើប​ជោគវាសនា​របស់​សត្វឆ្មា​ត្រូវ​បាន​កំណត់ គឺ​ឬមួយ​ឆ្មាស្លាប់ ឬមួយឆ្មា​នៅ​រស់។

យោងតាម​បិតាស្ថាបនិក​រូបវិទ្យាកង់ទិក​ពីររូប គឺ Niels Bohr និង Werner Heisenberg ចំណុចគន្លឹះ ដែល​នាំ​ឲ្យ​ Superposition របស់​សត្វឆ្មា​ត្រូវ​បញ្ចប់ គឺ​ការសង្កេត និង​វាស់វែង។ មុនពេលមាន​ការ​សង្កេត និង​វាស់វែង គ្រប់អ្វីៗ​ទាំងអស់​​នៅ​ជា​រលក​នៃ​ប្រូបាប៊ីលីតេ (Quantum Wave Function) ដោយ​គោរព​ទៅតាម​​សមីការ Schrödinger។ នៅពេលដែល​មាន​ការ​សង្កេត និង​វាស់វែង​មើល វា​តម្រូវ​ឲ្យ​រលកនៃ​ប្រូបាប៊ីលីតេ​ត្រូវ​បញ្ចប់ (Wave function collapse) ហើយ​តម្រូវ​ឲ្យ​​អាតូម ឬ​ក៏​ភាគល្អិត​ក្រោម​អាតូម​ត្រូវ​​មាន​អត្ថិភាព​នៅ​ក្នុង​ទីតាំង​ណាមួយ ឬ​នៅ​ក្នុង​ស្ថានភាព​ណាមួយ​ជាក់លាក់។ នេះ​ជា​ការ​បកស្រាយ​មួយ ទៅលើ​ទ្រឹស្តី​រូបវិទ្យាកង់ទិក ដែលគេ​ច្រើន​ហៅ​ជាភាសាអង់គ្លេស​ថា Copenhagen interpretation។

ក៏ប៉ុន្តែ យោងតាម​ការ​បកស្រាយ​មួយទៀត ដែលស្នើឡើង​ដោយ​រូបវិទូអាមេរិក Hugh Everett Superposition នៃ​មេកានិក​កង់ទិក ត្រូវ​បន្ត​​ទៅមុខ​ជាអចិន្ត្រៃយ៍ ដោយ​មិន​ត្រូវ​បញ្ចប់​ដោយ​ការ​សង្កេត និង​វាស់វែង​ណាមួយ​​នោះទេ ហើយ​រលក​កង់ទិក ឬ Wave Function គឺ​ជា​គោលការណ៍​គ្រឹះ​នៃ​មេកានិក​កង់ទិក ដែល​មាន​លក្ខណៈអចិន្ត្រៃយ៍ ដោយ​គ្មាន​ការបញ្ចប់ (Wave function collapse) ដូច​ការបកស្រាយ​ទៅតាម Copenhagen interpretation នោះទេ។

នៅ​ក្នុងករណី​ Schrödinger’s Cat បើយោងទៅតាម​ការ​បកស្រាយ​របស់ Hugh Everett គេមិន​អាច​បែងចែកដាច់ពីគ្នា រវាង​អ្វីដែល​នៅ​ក្នុងហឹបថា​ជា​មេកានិក​កង់ទិក ហើយអ្វី​ដែល​នៅ​ក្រៅហឹបថា​ជា​មេកានិក​ក្លាស៊ិក​បាននោះទេ។ ឆ្មា និង​អាតូម​ដែល​នៅ​ក្នុងហឹប​ស្ថិត​ក្រោម​ច្បាប់​កង់ទិក មនុស្ស​យើង​ដែល​នៅ​ក្រៅហឹប ហើយ​ដែល​ផ្សំឡើង​ពី​អាតូម និង​ភាគល្អិត​ក្រោម​អាតូម​ដូចគ្នា ក៏​ត្រូវតែ​ស្ថិត​ក្រោម​ច្បាប់​កង់ទិក​ដូចគ្នា​នេះដែរ។ ដូចគ្នា​ដែរ​ចំពោះ​បរិស្ថាន​ដែល​នៅ​ជុំវិញ ទាំង​បរិស្ថាន​នៅ​ក្នុងហឹប និង​បរិស្ថាន​​នៅ​ក្រៅហឹប ដែល​សុទ្ធតែ​ផ្សំឡើង​ដោយ​អាតូម និង​ភាគល្អិត​ក្រោម​អាតូម ក៏​សុទ្ធតែ​ត្រូវ​ស្ថិត​ក្រោម​ច្បាប់​កង់ទិក​ដូចគ្នាទាំងអស់។

ដូច្នេះ បើ​ឆ្មា​ដែល​នៅ​ក្នុងហឹប​​ស្ថិត​ក្នុង​ស្ថានភាព Superposition នៅពេលដែល​យើងបើក​ហឹបនេះ​មើល យើង​ក៏​​ស្ថិត​ក្នុង​ស្ថានភាព Superposition នៃ​មេកានិក​កង់ទិក​នេះ​ដូចគ្នា។ Superposition របស់​ឆ្មា គឺ​ឆ្មា​ស្លាប់​​ផង និង​ឆ្មា​នៅរស់​​ផងក្នុងពេលតែមួយ ហើយ Superposition របស់​យើង គឺ​​​យើង​បើក​ហឹបមើល​ឃើញ​ឆ្មា​ស្លាប់ផង និង​យើង​ឃើញ​ឆ្មា​នៅ​រស់​ផង ​ក្នុងពេលតែមួយ។

ក៏ប៉ុន្តែ នៅ​ក្នុង​ស្ថានភាព​ជាក់ស្តែង យើង​មិន​អាច​ដឹង​ខ្លួន​ថា យើង​មើល​ឃើញ​ឆ្មា​ស្លាប់​ផង និង​ឆ្មា​នៅ​រស់ផង ពីព្រោះថា ​យោង​ទៅតាម​គោលការណ៍​ពីរទៀត​នៃ​មេកានិក​កង់ទិក គោលការណ៍ដែល​គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Quantum Decoherence និង Quantum Entanglement ទាំង​ឆ្មា ទាំង​យើង និង​ទាំង​បរិស្ថាន​ដែល​នៅ​ជុំវិញ​ខ្លួនយើង ត្រូវ​ស្ថិត​ក្នុងស្ថានភាព Superposition ដែល​បែកខ្នែង​ចេញ​ទៅជា​ពិភព​ពីរ​ដាច់​ពីគ្នា ឯករាជ្យ​ដាច់ចេញ​​ពី​គ្នា ដោយ​​គ្មាន​ព័ត៌មាន​ឆ្លង​គ្នា​ពី​ពិភពមួយទៅពិភពមួយទៀតបាននោះទេ។

ដូច្នេះ បើ​យោងទៅតាម​ការ​បកស្រាយ​របស់ Hugh Everett នៅក្នុង​ពិភពមួយ ឬ​ចក្រវាល​មួយ ​យើង​បើកហឹប​​​មើលឃើញ​ឆ្មា​ស្លាប់ ហើយ​នៅ​ក្នុងពេល​ទន្ទឹម​គ្នា​នេះ នៅ​ក្នុង​ចក្រវាល​មួយផ្សេងទៀត ​យើងបើក​ហឹប​​​មើលឃើញ​ឆ្មា​នៅ​រស់ ហើយ​​ចក្រវាល​ទាំងពីរ​នេះ ថ្វីដ្បិត​តែ​​​ស្ថិត​នៅ​ទន្ទឹមគ្នា ក្នុងពេល​តែមួយ ក៏ប៉ុន្តែ ឯករាជ្យ​ដាច់ចេញ​ពី​គ្នា។

ការបកស្រាយ​របស់ Hugh Everett ទៅលើ​រូបវិទ្យាកង់ទិក​នេះ ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ជា​ភាសា​អង់គ្លេស​ថា  Many-worlds interpretation ហើយ​ការបកស្រាយ​នេះ​ហើយ ដែល​ជា​មូលដ្ឋាន​​គ្រឹះ​មួយ ដែល​កំណត់​ថា ចក្រវាល​ត្រូវ​​មាន​​ច្រើន គឺ​អាច​មានចំនួន​​ច្រើន​ដោយគ្មាន​ដែន​កំណត់៕

...more
View all episodesView all episodes
Download on the App Store

ប្រវត្តិសាស្រ្តពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

3 ratings


More shows like ប្រវត្តិសាស្រ្តពិភពលោក

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

107 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

12 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

1 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

11 Listeners

San Sochea Official by San Sochea

San Sochea Official

1 Listeners

មួយពាន់គំនិតសាមកុក by ហួត សេងគៀ

មួយពាន់គំនិតសាមកុក

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

0 Listeners