នៅថ្ងៃសៅរ៍ទី ១០ មិថុនា២០២៣នេះ អ្នកទទួលខុសត្រូវជាន់ខ្ពស់សេតវិមានម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានអះអាងថា ចិនបានព្យាយាមបើកប្រតិបត្តិការចារកិច្ចអាមេរិកពីទឹកដីគុយបា តាំងពីជាច្រើនឆ្នាំមក និងបានសម្រិតសម្រាំងសមត្ថភាពឈ្លបការណ៍កាន់ខ្ពស់បន្ថែមទៀត នៅឆ្នាំ២០១៩។ សេចក្តីប្រកាសរបស់អ្នកទទួលខុសត្រូវរូបនេះ ធ្វើឡើងតែពីរថ្ងៃក្រោយការបដិសេធជាផ្លូវការ របស់ក្រសួងការពារជាតិអាមេរិក និងភាគីគុយបា ថាគ្មានការកិច្ចព្រមព្រៀងចិន-គុយបា បង្កើតស្ថានីយ៍ចារកម្មលើកោះ ដូចអ្វីដែលសារព័ត៌មានអាមេរិក Wall Street Journal បានទម្លាយទេ។