សមាជិកព្រឹទ្ធសភានិងតំណាងរាស្ត្រអាមេរិកបានស្នើច្បាប់ថ្មីមួយទៀត ដើម្បីដាក់ទណ្ឌកម្មមន្ត្រីកម្ពុជា ក្រោមហេតុផល បំពានលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ។ នេះគឺជាការគាស់រម្លើងឡើងវិញ ខណៈដែលសេចក្តីស្នើច្បាប់ស្រដៀងគ្នានេះកន្លងមកបានជាប់គាំង។ អ្នកមាននិន្នាការប្រឆាំងយល់ថា ច្បាប់នេះអាចចេញរួចដោយសារតែស្ថានភាពកម្ពុជាបច្ចុប្បន្ន មិនអាចឲ្យអាមេរិកនៅឈរអោបដៃមើលតទៅទៀតបានឡើយ។ ប៉ុន្តែអ្នកមាននិន្នាការគាំទ្ររដ្ឋាភិបាលកម្ពុជា យល់ថា ច្បាប់នេះមានចរិកជាភូមិសាស្ត្រនយោបាយច្រើនជាងបញ្ហាសិទ្ធិមនុស្ស។