Sign up to save your podcasts
Or
អាជ្ញាធរឥណ្ឌាបានប្រកាសនៅសប្តាហ៍មុនថាកំពុងប្រឹងទប់ទល់នឹងការរាតត្បាតនៃវីរ៉ុសNipah។ វីរ៉ុសដែលចម្លងពីសត្វមកមនុស្ស និងអាចបង្កឱ្យមានជំងឺក្តៅខ្លួនយ៉ាងខ្លាំង ក្នុងកំរិតអត្រាមរណៈខ្ពស់គួរឱ្យព្រួយបារម្ភ។ តើវីរ៉ុសNipahជាអ្វី?
កាលពីថ្ងៃទី១៤កញ្ញា អាជ្ញាធរឥណ្ឌាបានចេញបម្រាមកំរិតការជួបជុំគ្នាជាសាធារណៈ និងបិទសាលារៀនមួយចំនួននៅក្នុងរដ្ឋកេរ៉ាឡា រដ្ឋភាគខាងត្បូងនៃប្រទេស ក្រោយពីមានករណីស្លាប់មនុស្សពីរនាក់ដោយឆ្លងវីរ៉ុសNipah។ ក្រៅពីមនុស្សស្លាប់ គេសង្កេតឃើញមានយ៉ាងហោចមនុស្សបួននាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បីនាក់ផ្សេងទៀតវិជ្ជមានNipahនិងកំពុងតាមដានមនុស្សជាង៧០០នាក់ ក្នុងនោះ១៥៣នាក់ជាបុគ្គលិកធ្វើការនៅក្នុងវិស័យសុខាភិបាល ដែលជាករណីពាក់ព័ន្ធផ្ទាល់នឹងមានផ្ទុកមេរោគNipah។
តើ Nipah ជាអ្វី?
Nipah ជា វីរ៉ុសប្រភេទ Paramyxovirus ចម្លងដោយសត្វប្រចៀវ និងមានវត្តមានពេញតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូង
Nipahធ្លាប់បង្កឱ្យមានជំងឺរាតត្បាត ជាលើកដំបូងគេបង្អស់នៅឆ្នាំ១៩៩៨ នៅក្នុងប្រទេសម៉ាឡេស៊ី ក្រោយពីមានផ្ទុះការចម្លងវីរ៉ុសក្នុងរង្វង់អ្នកចិញ្ចឹមសត្វជ្រូក នៅភូមិNipah ទើបជាប់ ជាប់ឈ្មោះថា Nipah តាំងពីពេលនោះមក។ វីរ៉ុសNipah ជាភ្នាក់ងារចម្លងថ្មីដែលអាចបង្កបង្កើតឱ្យទៅជាជំងឺរាតត្បាតធ្ងន់ធ្ងរបាន ទើបអង្គការសុខភាពពិភពលោកបានចាត់បញ្ចូល Nipahក្នុងបញ្ជីជាមួយនឹងវីរ៉ុស អេបូឡា ហ្ស៊ីកា និងកូវីដ១៩ ថាដូចជាជំងឺជាច្រើនមុនទៀត ដែលត្រូវធ្វើសិក្សាស្រាវជ្រាវជាអាទិភាព ដើម្បីបានដឹងអំពីសក្តានុពលនាំឱ្យមានរោគរាតត្បាត។
Nipahអាចចម្លងជាទូទៅពីសត្វមកមនុស្ស ឬតាមម្ហូបអាហារមានផ្ទុកវីរ៉ុស និងក៏អាចចម្លងពីមនុស្សទៅមនុស្សបានទៀត។ សត្វជាភ្នាក់ងារចម្លងវីរ៉ុសមកមនុស្ស មានជាអាទិ៍សត្វប្រចៀវ ឬសត្វជ្រូក។ ជាសត្វស៊ីផ្លែឈើ ប្រចៀវមានផ្ទុកវីរ៉ុសNipahក្នុងខ្លួនពីកំណើត និងធ្លាប់ត្រូវបានគេកំណត់ថាជាដើមហេតុនាំមានជំងឺរាតត្បាតក្រោយៗមក។
នៅពេលវីរ៉ុសNipahចម្លងចូលមកដល់ក្នុងខ្លួនមនុស្សហើយ វាអាចសំងំក្នុងសរីរាង្គយើងរយៈពេលពី៤ទៅ១៤ថ្ងៃ ជួនរហូតដល់៤៥ថ្ងៃ ទើបចេញជារោគសញ្ញាជំងឺ។ អាការៈសញ្ញារោគNipahចំបងគេអាចជាការក្តៅខ្លួនខ្លាំង ក្អួត ប្រកាច់ និងការរលាកផ្លូវដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរខ្លាំង Nipahអាចនាំឱ្យខួរក្បាលរលាកស្លាប់ភ្លាម ឬធ្វើសន្លប់លែងដឹងខ្លួន។ ការសិក្សាអាមេរិកបារាំងអង់គ្លេស លើអ្នកមានជំងឺNipahបានបង្ហាញឱ្យឃើញថា មនុស្សពេញវ័យវិជ្ជមានNipah ហើយមានរោគសញ្ញារលាកផ្លូវដង្ហើមមានកំរិតចម្លងខ្ពស់ ទៅមនុស្សធំផ្សេងទៀតនៅជុំវិញខ្លួន។
បើតាមអង្គការសុខភាពពិភពលោក អត្រាមរណៈនៃអ្នកឆ្លងមេរោគNipah មានកំរិតប្រមាណពី៤០ទៅ៧៥% ហើយមកទល់ថ្ងៃនេះ ពុំទាន់មានទេថ្នាំព្យាបាល និងថ្នាំបង្ការជំងឺNipah។ អ្នកស្រាវជ្រាវនៅមិនទាន់យល់ច្បាស់អំពីការចម្លងមេរោគNipahនៅឡើយទេ។ គេត្រូវការសិក្សាស៊ីជម្រៅច្រើនទៀត។
Nipahធ្លាប់ជាជំងឺរាតត្បាតខ្លាំង?
ជំងឺរាតត្បាតNipahទីមួយ បានសម្លាប់ជីវិតមនុស្សអស់ជាង១០០នាក់ នៅប្រទេសម៉ាឡេស៊ី និងដើម្បីបិទខ្ទប់ការរាតត្បាតនៃវីរ៉ុស ឱ្យអាជ្ញាធរចាត់វិធានការសម្លាប់សត្វជ្រូក អស់ជាច្រើនលានក្បាល។ សិង្ហបុរីប្រទេសជិតខាងម៉ាឡេស៊ី ក៏រងការរាតត្បាតឆ្លងពីម៉ាឡេស៊ីដែរ នៅពេលនោះ ដោយមានពលរដ្ឋឆ្លងនិងកើតជំងឺNipahចំនួន១១នាក់ និងម្នាក់បានស្លាប់បាត់បង់ជីវិត។ ពួកគេសុទ្ធសឹងជាអ្នកធ្វើការនៅកន្លែងកាប់ជ្រូកដែលនាំចូលមកពីម៉ាឡេស៊ី។ តាំងពីពេលនោះមក ជំងឺNipahមានលេចឡើងតែនៅក្នុងប្រទេសបង់ក្លាដែសនិងឥណ្ឌា។ ប្រទេសបានឆ្លងកាត់ជំងឺរាតត្បាតNipahជាលើកទីមួយនៅឆ្នាំ២០០១។ ប៉ុន្មានឆ្នាំចុងក្រោយមកនេះ បង់ក្លាដែសរងគ្រោះNipahខ្លាំងជាង ដោយមានមនុស្សស្លាប់ព្រោះNipah អស់ជាង១០០នាក់ គិតចាប់តាំងពីឆ្នាំ២០០១មក។
Nipahក្នុងទម្រង់ជាជំងឺរាតត្បាត បានផ្ទុះឡើងពីរលើកនៅឥណ្ឌា និងបានឆក់យកជីវិតមនុស្សអស់ជាង៥០នាក់ ក្នុងនោះ១៧នាក់នៅរដ្ឋការ៉ាឡា ទម្រាំអាជ្ញាធរទប់ស្កាត់បាន។ កាលពីខែមុន រដ្ឋកេរ៉ាឡា ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេស Nipahបានលេចឡើងជាថ្មី ដោយមានស្លាប់ពីរនាក់។ នេះជារលកចម្លងNipahលើកទីបួនហើយសម្រាប់រដ្ឋកេរ៉ាឡា គិតចាប់តាំងពីឆ្នាំ២០១៨មក។
ហេតុអ្វីការចម្លងវីរ៉ុសពីសត្វទៅមនុស្ស មានការកើនឡើង?
កូវីដ១៩មិនទាន់ទៅផុតផង Nipahបានមកដល់ទៀត តើនឹងមានជំងឺប្លែកៗច្រើនលេចឡើងប៉ុន្មានមុខទៀត នៅថ្ងៃអនាគត? ហេតុអ្វីមេរោគរបស់សត្វស្រាប់តែអាចចម្លងមកមនុស្សបានកាន់តែច្រើនឡើងៗយ៉ាងដូច្នេះ? Zoonoses លេចឡើងតាំងពីរាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែជំងឺសត្វឆ្លងអាចមកមនុស្ស បានកើនឡើងខ្លាំងនារយៈពេល២០ទៅ៣០ឆ្នាំចុងក្រោយនេះ។ វឌ្ឍនភាពនៃការធ្វើដំណើរឆ្លងស្រុក ឆ្លងទ្វីប ជាកត្តានាំឱ្យមានការរីករាលដាលចម្លងយ៉ាងលឿនរហ័ស។ ការពង្រីកផ្ទៃដីរស់នៅ ការវាតទី រុករុលភពផែនដី ... ទង្វើរបស់មនុស្សទាំងអស់នេះមានចំណែកបំផ្លាញប្រព័ន្ធអេក្រូសាស្ត្រធំណាស់ និងជាការបង្កើនប្រូបាលីតេនៃការបំប្លែងខ្លួនរបស់វីរ៉ុស ដែលអាចចម្លងពីសត្វមកមនុស្ស។ នេះបើតាមការគូសបញ្ជាក់របស់អ្នកជំនាញ។
កសិកម្មបែបឧស្សាហកម្មក៏បានបង្កើនហានិភ័យចម្លងរីករាលដាលរបស់មេរោគនិងភ្នាក់ងារចម្លងជំងឺរវាងសត្វនិងសត្វ។ ឯការកាប់ព្រៃឈើបានជំរុញឱ្យសត្វព្រៃ សត្វស្រុក និងមនុស្សបានជួបនិងមានទំនាក់ទំនងកាន់តែច្រើនជាងមុន។ ការរស់នៅកាន់តែច្របូកច្របល់ លាយលំគ្នាកាន់តែខ្លាំង ការចម្លងមេរោគពីប្រភេទសត្វមួយទៅសត្វ ឬពីមនុស្សទៅសត្វ ពីសត្វមកមនុស្សក៏កាន់តែងាយ និងបាតុភូតដែលសម្រួលឱ្យងាយលេចឡើងនូវជំងឺថ្មី ប្លែកមានសក្តានុពលឆ្លងនិងរាតត្បាតមកមនុស្សកាន់តែខ្លាំងដែរ។
ជាចុងក្រោយ គឺការប្រែប្រួលអាកាសធាតុ។ មិនខុសពីមនុស្ស ការប្រែប្រួលអាកាសធាតុបានរុញច្រានសត្វជាច្រើនឱ្យរត់គេចពីទ្រនំ គេចប្រព័ន្ធអេក្រូសាស្ត្រចាស់របស់ខ្លួនទៅរកទឹកដីថ្មីដែលអនុគ្រោះនិងងាយស្រួលរស់ជាងមុន។ នេះបើតាមការសិក្សាមួយចេញផ្សាយកាលពីឆ្នាំ២០២២។ បើការប៉ាន់ស្មានចុះផ្សាយក្នុងទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រឆ្នាំ២០១៨ មានវីរ៉ុសនៅលើសត្វចិញ្ចឹមកូនដោយទឹកដោះនិងសត្វស្លាបប្រមាណជាង១,៧លាន ដែលមនុស្សមិនស្គាល់ ក្នុងនោះពី៥៤០០០០ទៅ៨៥០០០០ទំនងជាមានសមត្ថភាពឆ្លងមកមនុស្ស៕

14 Listeners
106 Listeners
3 Listeners
9 Listeners
1 Listeners
1 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
9 Listeners
4 Listeners
0 Listeners
0 Listeners
0 Listeners
1 Listeners
0 Listeners
4 Listeners