នៅថ្ងៃអាទិត្យទី ១៦កក្កដា ក្រុមប្រទេសអ្នកមានទាំង៧ ឬហៅកាត់ថា ហ្សេ៧ កំពុងជួបប្រជុំគ្នានៅក្រុងហ្កង់ឌីណាហ្កា ប្រទេសឥណ្ឌា។ ជំនួបនេះត្រូវបន្តដោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ខ្លាំងទាំង២០ដំបូងគេនៅលើពិភពលោក (ហ្សេ២០)។ កិច្ចពិភាក្សាត្រូវផ្តោតជាសំខាន់ទៅលើការរកមធ្យោបាយសម្រាលបំណុលរបស់ក្រុមប្រទេសក្រីក្រកំពុងអភិវឌ្ឍ អំពីការធ្វើកំណែទម្រង់ធនាគារ និងការយកពន្ធលើក្រុមហ៊ុនពហុជាតិដោយមិនរំលងទេសំណុំរឿងជួយអ៊ុយក្រែន។ សម្រាប់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី ចានែត យេលែន ជួយអ៊ុយក្រែនគឺជាទង្វើដ៏ប្រសើរបំផុត សម្រាប់សេដ្ឋកិច្ចពិភពលោក។ ជួយអ៊ុយក្រែននិងក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ជាវិញ្ញាសាពីរដែលចងជាប់គ្នាយ៉ាងខ្លាំង។