បន្ទាប់ពីបានធ្វើការរាលដាល ចម្លងលើមនុស្សជិត ២៨០០០នាក់ (គិតត្រឹមថ្ងៃទី ១០សីហា២០២២) ក្នុងជិត៨០ប្រទេស យ៉ាងលឿនមក ករណីមនុស្សស្លាប់ដោយជំងឺអុតស្វា មានប្រកាសនៅស្ទើរលើគ្រប់ទ្វីប ៖ ពីរនាក់នៅអេស្ប៉ាញ ម្នាក់នៅប្រេស៊ីល ម្នាក់នៅឥណ្ឌា ... នៅពេលស្ថានភាពបែបនេះ គេចាំបាច់ត្រូវស្គាល់ជំងឺឱ្យបានច្បាស់លាស់ ទើបអាចប្រយុទ្ធប្រឆាំងនឹងវាបាន។ តើអុតស្វាដែលកំពុងរីករាលដាលបច្ចុប្បន្ននេះមានរោគសញ្ញា ប្លែក យ៉ាងណា? តើជំងឺអុតស្វានេះធ្វើការចម្លងយ៉ាងដូចម្តេច ?
បីខែក្រោយការចាប់ផ្តើមផ្ទុះរាលដាល គេចាប់ផ្តើមដឹងកាន់តែច្បាស់អំពីរោគសញ្ញា អំពីប្រភេទនិងរបៀបចម្លងពីមនុស្សទៅមនុស្ស។