Sign up to save your podcasts
Or
អ្នកពុលឡានខ្លាចណាស់ការធ្វើដំណើរ។ ការដើរសម្រាកកំសាន្តវិស្សមកាលអាចក្លាយជាទណ្ឌកម្ម ព្រោះនៅពេលជិះឡាន អ្នកពុល អាចមានអាការៈមិនស្រួលខ្លួន វិលមុខ ចង់ក្អួត ចង្អោរ ឬបែកញើសស្អិត ។ល។ និង។ល។ ហេតុអ្វីបានជាគ្រាន់តែជិះក្នុងឡានសោះ ក៏ពុលដែរ? តើមានវិធីបង្ការ និងប្រយុទ្ធប្រឆាំងការពុលឡានដែរឬទេ?
គ្រាន់តែឮថាត្រូវធ្វើដំណើរឆ្ងាយដោយជិះរថយន្ត ជិះយន្តហោះ ឬជិះកប៉ាល់ អ្នកខ្លះព្រួយខ្វល់ឡើងឈឺជាមុនស្រេចទៅហើយ។ អ្នកខ្លះទៀត សុខចិត្តនៅផ្ទះ មិនធ្វើដំណើរតែម្តងផង ព្រោះពួកគេជំងឺពុលឡាន។
ហេតុអ្វីពុលឡាន?
កប៉ាល់ជាមធ្យោបាយធ្វើដំណើរដែលផ្តល់អាការៈពុលខ្លាំង និងច្រើនជាងគេ។ ករណីពុលឡានមានច្រើនជាងករណីពុល រថភ្លើងនិងយន្តហោះ។ ជាទូទៅ អាការៈពុលឡានច្រើនលេចឡើងជាញឹកញាប់ខ្លាំងលើ ស្ត្រី កុមារ អាយុពី២ទៅ១២ឆ្នាំ ដែលនឹងជាបាត់ទៅវិញ នៅពេលចម្រើនវ័យកាន់តែធំឡើង។ មនុស្សចាស់អាយុចាប់ពី៥០ឆ្នាំឡើងទៅ ក៏លែងសូវ ឬកម្រមានអាការៈពុលឡានណាស់។
អាការៈពុលមធ្យោបាយធ្វើដំណើរ ឬនិយាយឱ្យខ្លី ពុលឡាន បណ្តាលមកពីខួរក្បាលទទួលព័ត៌មានផ្ទុយគ្នា ដោយភ្នែកមើលឃើញផ្សេង ត្រចៀកស្តាប់ឮផ្សឹងនិងអារម្មណ៍ប្រាប់ផ្សឹង។ ភ្នែកមើលឃើញទៅមុខ (កំពុងធ្វើដំណើរ) តែខ្លួននៅអង្គុយស្ងៀម អត់មានរង្គើដើរសោះ។ ឧទាហរណ៍ នៅពេលជិះឡាន យើងអង្គុយក្នុងឡានដែលកំពុងធ្វើចលនាបើកទៅមុខ ខ្លួនប្រាណទាំងមូល នៅនឹងស្ងៀម ប៉ុន្តែភ្នែកមើលឃើញវត្ថុមានចលនា។
ខ្លួនយើងមានលំនឹង សុខស្រួល អាចដើរឈរអង្គុយបាន ដោយសារតែមានកិច្ចសហការគ្នាល្អរវាងប្រព័ន្ធវិញ្ញាណ គឺប្រព័ន្ធកាយវិញ្ញាណ សោតវិញ្ញាណ និងចក្ខុវិញ្ញាណ ពោលគឺ បាតជើង ត្រចៀក ភ្នែក។ ខួរក្បាលវិភាគជាប្រចាំរាល់គ្រប់ទិន្នន័យផ្តល់ដោយវិញ្ញាណទាំងអស់របស់សរីរាង្គកាយ រួចបញ្ជាឱ្យមានការសម្របខ្លួន ទៅតាមស្ថានការណ៍នីមួយៗ។ ប៉ុន្តែ ពេលជិះឡាន ឬជិះទូក (កប៉ាល់) ភ្នែកមើលឃើញទេសភាពដើរ តែបាតជើង ខ្លួនប្រាណនិងប្រព័ន្ធត្រចៀកខាងក្នុង មិនសម្គាល់ឃើញមានចលនាសោះ។ ផ្ទុយទៅវិញ នៅក្នុងយន្តហោះ ត្រចៀក និងសាច់ដុំ (ប្រព័ន្ធកាយវិញ្ញាណ)ចាប់អារម្មណ៍ដឹងថាមានចលនាញ័រ អង្គុយលើរបស់កំពុងហោះហើរ តែភ្នែកមើលមិនឃើញជើងមេឃ ពុំឃើញមានអ្វីប្តូរផ្លាស់ រង្គីរង្គើទៅមុខសោះ។ ការបញ្ជូននិងដឹងព័តមានខុសគ្នា បែបបញ្ច្រាសបណ្តោយគ្នា រំខានណាស់ដល់ខួរក្បាល និងធ្វើឱ្យខួរក្បាលមិនអាចវិភាគថាតើយើងកំពុងមានសកម្មភាពអ្វីឱ្យប្រាកដ ទើបធ្វើឱ្យយើងមានអារម្មណ៍មិនស្រួលខ្លួន រកកលចង់ក្អួត ចង់ចង្អោរ ឈឺក្បាល ឬនិយាយឱ្យខ្លីគឺមានអាការៈពុលល្ងាក់ល្ងើ។
ដូច្នេះមនុស្សណាក៏អាចពុលដែរនៅពេលធ្វើដំណើរ ជិះឡាន ជិះយន្តហោះ ជិះរថភ្លើងឬជិះទូក ឬជិះគ្រឿងហោះ គ្រឿងវិល។ គ្រាន់តែអ្នកខ្លះមានញាណរសើបខ្លាំង ខ្លះមិនសូវ។ ឯទារកអាយុក្រោម២ឆ្នាំ កម្រពុល ឬសឹងមិនចេះពុលសោះ ក៏ព្រោះតែខួរក្បាលនៅខ្ចីពេក មិនទាន់ថតផ្តិតចាំអំពីទំនាក់ទំនងរវាងភ្នែក ត្រចៀក និងចលនា។
អាការៈសញ្ញាពុលមធ្យោបាយធ្វើដំណើរមានច្រើនយ៉ាង និងបន្តបន្ទាប់គ្នា ដោយចាប់ផ្តើមដំបូងតិចៗ រួចបន្តឡើងខ្លាំងជាលំដាបនិងធ្ងន់ធ្ងរឡើងៗ ប្រសិនបើចលនាដែលនាំឱ្យពុលមិនព្រមឈប់។
រោគសញ្ញាពុលឡានអាចជា - អាការៈវិលមុខ មានអារម្មណ៍ធ្ងន់ក្បាល ល្ងាក់ល្ងើ បាត់លំនឹង - មានអារម្មណ៍ចង់ក្អួត- ក្អួត- ឈឺក្បាល- ឡើងស្លេក- បែកញើស- អស់កម្លាំង។
ជាទូទៅ អាការៈពុលឡាននេះ នឹងបាត់ទៅវិញនៅប្រមាណ២០នាទីក្រោយ ឬទាល់តែជើងបានជាន់ប៉ះដី បើនិយាយតាមក្រុមអ្នកដើរទូក។ ផ្ទុយទៅវិញ បើជាអាការៈពុលឡានធ្ងន់ធ្ងរ អ្នកជំងឺត្រូវការពេលដល់ទៅ២៤ម៉ោង ទើបស្រួលខ្លួនឡើងវិញ។
តើមានវិធីព្យាបាល និងបង្ការ អាការៈពុលឡានដែរឬទេ?
ដើម្បីប្រយុទ្ធប្រឆាំងនឹងអាការៈពុលឡាន ថ្នាំពេទ្យក៏មាន វិធីបែបធម្មជាតិក៏មាន។ ថ្នាំបំបាត់ការពុលឡាន មានច្រើនប្រភេទណាស់ ដោយអាចជាថ្នាំទប់កុំឱ្យមានអាការៈចង់ក្អួត ល្ងាក់ល្ងើ ឬថ្នាំសម្រាប់លេបពេលក្អួតពុលឡានហើយ។ ប៉ុន្តែថ្នាំពុលឡាន ក៏ដូចជាថ្នាំផ្សេងទៀតដែរ មិនត្រូវលេបច្របល់ចូលគ្នាច្រើនមុខទេ។ មិនប្រាកដថាមានប្រសិទ្ធភាព ថ្នាំពុលឡានសុទ្ធតែអាចផ្តល់ផលរំខាន ដូចជាងងោកងងុយ ឬស្ងួតមាត់។ វត្ថុនិងរបស់របរប្លែកៗ ជាខ្សែពាក់ដៃ ឬការចាក់ម្ជុលវិទ្យាសាស្ត្រ គ្មានប្រសិទ្ធភាពតាមបែបវិទ្យាសាស្ត្រទេ។ តែការសិក្សាជាច្រើន បានបង្ហាញអំពីផលល្អនៃក្បួនឬវិធីបែបធម្មជាតិ ដោយហិតប្រេងជីរអង្កាម ប្រភេទMenthe-Poivrée (តែប្រយ័ត្នកុំឱ្យក្មេងក្រោម៧ឆ្នាំប្រើ)។ ប្រេងឬទឹកខ្ញីទំនងជាបានទទួលការគាំទ្រជាងគេ និងបានទទួលការណែនាំពីគ្រូពេទ្យជំនាញឱ្យស្ត្រីមានផ្ទៃពោះពិសា ជាកិច្ចការពារបង្ការ ដើម្បីកុំឱ្យក្អួត។ ហើយថ្មីៗនេះ អ្នកស្រាវជ្រាវជប៉ុន បានរកឃើញដំណោះស្រាយថ្មីមួយទៀត នោះគឺការស្តាប់សូរសំឡេង។
ឱសថទិព្វបំបាត់អាការៈពុលឡាន ប្រហែលស្ថិតនៅក្នុងត្រចៀករបស់យើង។ បើតាមការសិក្សាជប៉ុន គ្រាន់តែស្តាប់ស្នូរសំឡេងកំរិត១០០HZ មួយនាទីមុនឡានចេញ អាចគ្រប់គ្រាន់សម្រាប់បញ្ចៀសអាការៈពុលឡានបានហើយ ព្រោះការពុលឡាន ដូចបានពន្យល់ពីខាងដើម គឺបណ្តាលមកពីផ្នែកពីរនៃសរីរាង្គកាយយើងទទួលព័ត៌មានបញ្ច្រាសគ្នា។ ខាងភ្នែកចាប់រូបមានឃើញមានចលនា ឯម្ខាងទៀតក្នុងត្រចៀកចាប់សញ្ញាថាខ្លួនប្រាណអង្គុយស្ងៀមលើកៅអី ទើបខួរក្បាលច្របូកច្របល់ ហើយបង្កឱ្យមានអារម្មណ៍មិនស្រួលខ្លួន ចង់ក្អួតចង់ចង្អោរនោះ។
ដើម្បីអាចសម្រេចលទ្ធផលគួរជាទីសង្ឃឹមនេះ អ្នកវិទ្យាសាស្ត្រជប៉ុន បានធ្វើការសាកល្បង ឱ្យកណ្តុរស្តាប់ស្នូរសំឡេងរយៈពេល៥នាទី រួចយកកណ្តុរទាំងអស់នោះទៅដាក់ក្នុងប្រអប់មួយ ដោយក្រឡុករបៀបដូចចលនាចលនាឡានរលាក់បើកទៅមុខ។ ក្រោយមកអ្នកស្រាវជ្រាវបានធ្វើតេស្តវាស់លំនឹង ដោយឱ្យកណ្តុរដើរលើធ្នឹមតូចមួយ។ ជាលទ្ធផល កណ្តុរដែលបានស្តាប់សំឡេងមិនបាត់បង់លំនឹង ដូចសត្វកណ្តុរដែលមិនបានស្តាប់ស្នូរសំឡេងទេ។
ចំពោះមនុស្សវិញ អ្នកដែលធ្លាប់តែពុលឡានរាល់លើក ស្រាប់តែមានអាការៈមិនសូវល្ងាក់ល្ងើ មិនសូវធីងធោង មិនសូវចង់ក្អួត នៅក្នុងពេលពិសោធន៍ ដែលតម្រូវឱ្យ ទៅជិះទោង ទៅអង្គុយក្នុងម៉ាស៊ីនរៀនបើកឡាន និងជិះឡានមែនទែន ក្រោយពីបានស្តាប់ស្នូរសំឡេងកំរិត១០០អ៊ែក រយៈពេលមួយនាទី។ គ្រប់អ្នកចូលសាកល្បងសុទ្ធតែអះអាងថាមានពុំសូវមានអាការៈពុលឡានដូចមុនទេ។ នេះជាក្តីសង្ឃឹមថ្មីដ៏ធំធេងណាស់ បើទោះបីជាអ្នកស្រាវជ្រាវត្រូវការសិក្សាវិភាគបន្ថែម ឱ្យបានកាន់តែទូលំទូលាយមែនទែន ដើម្បីបញ្ជាក់អំពីប្រសិទ្ធភាពពិតនៃរបកគំឃើញថ្មីក៏ដោយ។ អនាគតទៅ គេអាចនឹងបង្កើតកម្មវិធីដាក់ក្នុងទូរស័ព្ទចល័ត ឬ បញ្ចូលស្នូរសំឡេងបំបាត់ការពុលឡាន នៅក្នុងកម្មវិធីចម្រៀងរបស់ឡាន ចាក់លាន់ឮឡើងមុនបញ្ចេះឡានបើកទៅ។
ក្នុងពេលរង់ចាំ លោកអ្នកនាងក៏អាចចាប់ផ្តើមស្តាប់សំឡេងនេះ ដើម្បីដកពិសោធន៍របកគំឃើញរបស់អ្នកស្រាវជ្រាវជប៉ុនថាតើមានប្រសិទ្ធភាពចំពោះរូបលោកអ្នកផ្ទាល់តែឬអត់។ បើពុំដូច្នេះទេ ដើម្បីកំរិត និងកាត់បន្ថយអាការៈពុលមធ្យោបាយធ្វើដំណើរ មានអនុសាសន៍មួយចំនួន ដែលលោកអ្នកគួរអនុវត្ត នោះគឺមិនត្រូវ បរិភោគអាហារឱ្យឆ្អែតពេកទេ ពេលមុនចេញដំណើរ តែក៏មិនត្រូវប្រឹងអត់ ពោះទទេដែរ។ ការឃ្លាន និងការអស់កម្លាំងជាកត្តាដែលអាចនឹងជំរុញឱ្យមានអាការៈសញ្ញារោគពុលឡានកាន់តែខ្លាំង។ ដូច្នេះ សម្រាប់អ្នកធ្លាប់ពុលឡាន ក៏ដូចជាអ្នកមិនធ្លាប់ពុល គួរតែសម្រាកសម្រានឱ្យពេញលេញនៅពេលយប់មុនធ្វើដំណើរ និងបរិភោគអាហារឱ្យបានត្រឹមត្រូវ។ ផ្ទុយទៅវិញ ការជក់បារី ការផឹកសុរា
ចំណែកប្រភេទអាហារគួរទទួលទាន សូមជ្រើសរើសអាហារគោក រឹង ជាជាងអាហារទឹក អាហាររាវ។
ពេលចូលអង្គុយក្នុងឡាន សូមអង្គុយដោយដាក់ក្បាលឱ្យបានត្រង់តពីខ្នង មើលទៅមុខត្រង់ ឬផ្តោតចក្ខុឱ្យចំតែវត្ថុអ្វីមួយ និងឧស្សាហ៍ធ្វើលំហាត់បន្ធូរអារម្មណ៍ ដោយដកដង្ហើមវែងៗ។ សូមកុំមើលអេក្រង់ទូរស័ព្ទឬសៀវភៅ ពេលកំពុងជិះ។ សូមជ្រើសរើសកន្លែងអង្គុយណាដែលនឹងល្អ បើនៅក្នុងឡាន កៅអីខាងមុខក្បែរអ្នកបើកល្អជាងគេសម្រាប់អ្នកពុលឡាន។ បើជិះទូក សូមរើសកៅអីកណ្តាល។
បើអាច សូមឧស្សាហ៍ឈប់សម្រាក រួចចុះដើរបន្តិច ដើម្បីស្រូបខ្យល់បរិយាកាសខាងក្រៅ ដែលអាចជួយបំបាត់អាការៈពុលឡានបានលឿនរហ័ស៕

14 Listeners
105 Listeners
3 Listeners
9 Listeners
0 Listeners
1 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
1 Listeners
0 Listeners
8 Listeners
3 Listeners
0 Listeners
0 Listeners
0 Listeners
12 Listeners
2 Listeners
0 Listeners
0 Listeners
2 Listeners