Sign up to save your podcasts
Or
កូលាបតុលាជាខែប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់។ ឯវិច្ឆិកាជាខែបញ្ជ្រាបព័ត៌មានឱ្យបុរសៗប្រុងប្រយ័ត្ននឹងជំងឺមហារីកបុរស ឬហៅថាយុទ្ធនាការ Movember។ តើអ្វីទៅជាយុទ្ធនាការMovember? ជំងឺមហារីកបុរសមានអ្វីខ្លះ?
បន្ទាប់ពីឧទ្ទិសពណ៌កូលាបដល់ខែតុលាដើម្បីបញ្ជ្រាបព័ត៌មានឱ្យស្ត្រីបានយល់ដឹងអំពីគ្រោះថ្នាក់នៃជំងឺមហារីកសុដន់ ខែវិច្ឆិកាពណ៌ខៀវសូមដាស់ស្មារតីឱ្យគិតគូរអំពីសុខភាព បុរសនិងយល់ដឹងអំពីជំងឺមនុស្សប្រុស មានជាអាទិ៍ជំងឺមហារីកប្រូស្តាត និងមហារីកពងស្វាស ព្រមទាំងជំងឺផ្លូវចិត្តនិងអត្តឃាត តាមរយៈកម្មវិធី Movember។
Movember ជាកាត់បញ្ចូលគ្នារវាងពាក្យMoustache ជាភាសាអង់គ្លេសដែលប្រែពុកមាត់ និងពាក្យ November ខែវិច្ឆិកា។ ចាប់កំណើតនៅអូស្ត្រាលីក្នុងឆ្នាំ២០០៣ ដោយមិត្តសម្លាញ់ប្រុសៗពីរនាក់កំពុងជល់កែវគ្នាសុខៗស្រាប់តែលេចគំនិតភ្នាល់គ្នាទៅបបួលមនុស្សប្រុសឱ្យបាន៣០នាក់មកចូលរួមចលនាMovember ឈប់កោរពុកមាត់ពេញមួយខែវិច្ឆិកា ដើម្បីឱ្យគេឯងចាប់អារម្មណ៍សួររឿងពុកមាត់ រួចបានឱកាសនិយាយអំពីបញ្ហាសុខភាពបុរស ពោលគឺពីជំងឺមហារីកប្រូស្តាត មហារីកពងស្វាសនិងសុខភាពផ្លូវចិត្តប្រឆាំងនឹងគ្រោះធ្វើអត្តឃាត ព្រោះជាទូទៅបុរសមិនសូវហ៊ាននិយាយអំពីបញ្ហាសុខភាពនេះទេ។
គំនិតផ្តួចផ្តើមរបស់មិត្តសម្លាញ់ទាំងពីរបានទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំងហួសពីការគិត។ នៅឆ្នាំបន្ទាប់ នាឆ្នាំ២០០៤ មិត្តទាំងពីរបានសម្រេចបង្កើតវិបសៃត៍មួយដើម្បីប្រមូលថវិកាជួយមូលនិធិProstate Cancer Foundation of Australia។
ពេលវេលាចេះតែទៅមុខ កម្មវិធីMovember កាន់តែរីកធំធាត់ពេញផ្ទៃប្រទេសអូស្ត្រាលី ហើយក្លាយជាកម្មវិធីកំរិតពិភពលោកបំផុសឱ្យបុរសចាប់គិតគូរនិងយល់អំពីគ្រោះថ្នាក់នៃជំងឺមហារីករបស់មនុស្សប្រុស។ ចំណែកពុកមាត់ក៏បានក្លាយជានិម្មិតរូបនៃយុទ្ធនាការMovember ជារហូតមក។ អ្នកចង់ចូលរួមក្នុងកម្មវិធីMovemberគ្រប់រូប ត្រូវកោរពុកមាត់ឱ្យស្អាតនៅថ្ងៃទី១វិច្ឆិកា រួចលែងប៉ះពាល់និងទុកឱ្យដុះតាមធម្មជាតិរយៈពេលមួយខែ។
តាំងពីពេលនោះមក ជារៀងរាល់ខែវិច្ឆិកា ប្រទេសនីមួយៗតែងរៀបចំកម្មវិធី ព្រឹត្តិការណ៍ផ្សេងៗ ដើម្បីដាស់ស្មារតី បញ្ជ្រាបមតិសាធារណៈឱ្យយល់ដឹងអំពីជំងឺមហារីកបុរស និងប្រមូលមូលនិធិដើម្បីជួយផ្នែកស្រាវជ្រាវវេជ្ជសាស្ត្រ។ យុទ្ធនាការ Movember អន្តរជាតិបានកំណត់កម្មវត្ថុកាត់បន្ថយអត្រាមរណៈមុនអាយុរបស់បុរសឱ្យបាន២៥% នៅឆ្នាំ២០៣០។ ជាទូទៅនិងជាមធ្យម បុរសមានអាយុខ្លីឆាប់ស្លាប់ជាងស្ត្រីប្រមាណពី៤ទៅ៥ឆ្នាំ។ មានមោទនភាពជាប្រុស មានកម្លាំងខ្លាំងក្លាមាំមួន បុរសមិនសូវលើកមកយកបញ្ហាសុខភាព ជាពិសេសជំងឺមហារីកប្រូស្តាតឬពងស្វាស និងបញ្ហាផ្លូវចិត្តមកនិយាយជាសាធារណៈទេ។ បើតាមអង្គការសុខភាពពិភពលោក មានការសិក្សាច្រើនណាស់ដែលបង្ហាញថាបុរសមិននិយាយស្តីទេ ពេលមានអាការៈមិនស្រួលខ្លួន ព្រោះមិនចង់បាក់មុខ មិនចង់បង្ហាញភាពទន់ខ្សោយរបស់ខ្លួន។ ទាក់ទងនឹងការសម្លាប់ខ្លួន អត្រាបុរសធ្វើអត្តឃាតមានចំនួនច្រើន ជាងករណីស្ត្រីសម្លាប់ខ្លួន ដល់ទៅជាងពីរដងឯណោះ។ អង្គការសុខភាពពិភពលោកវាយតម្លៃថាមានមនុស្សប្រមាណ៥សែនមួយម៉ឺននាក់សម្លាប់ខ្លួនក្នុងមួយឆ្នាំៗ នៅលើពិភពលោក ពោលគឺមួយនាទីមានករណីអត្តឃាតម្នាក់។ ក្នុងចំណោមមនុស្សស្លាប់ដោយធ្វើអត្តឃាតទាំងអស់នោះ ពីរភាគបី ឬ ៧៥%ជាបុរស។
ចំណែកជំងឺមហារីកបុរសវិញ បើអង្គការសុខភាពពិភពលោកដដែល អាចព្យាបាលបានជាស្ទើរ១០០%បើរកឃើញជំងឺតាំងពីដំបូង។ ប៉ុន្តែមូលនិធិMovember សម្គាល់ឃើញថាបុរសទៅពិគ្រោះនិងពិនិត្យសុខភាពតិចជាងស្ត្រី និងច្រើនតែដឹងខ្លួនមានជំងឺមហារីកនៅពេលមានលេចរោគសញ្ញាពោលគឺចង់ជ្រុលពេលទៅហើយ។
តើគេអាចសម្គាល់ជំងឺមហារីកប្រូស្តាតយ៉ាងដូចម្តេច?
បើតាមលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អេម៉ានុយអែល Emmanuel Chartier-Kastler,ប្រធានផ្នែកវះកាត់តម្រងនោមនៅមន្ទីរពេទ្យPitié Salpetriere ជំងឺមហារីកបុរសដែលគេជួបប្រទះច្រើនជាងគេ គឺមហារីកក្រពេញប្រូស្តាត និងមហារីកពងស្វាស។ មហារីកប្រូស្តាត ជាជំងឺមហារីកទីមួយរបស់មនុស្សប្រុស ដែលច្រើនតែកើតលើបុរសវ័យចំណាស់ចាប់ពីអាយុ៥០ឆ្នាំឡើងទៅ ហើយហានិភ័យឡើងខ្ពស់ជាលំដាប់ទៅតាមវ័យ។ ចំណែកមហារីកពងស្វាសវិញ ច្រើនតែកើតលើបុរសវ័យក្មេងអាយុចន្លោះពី២០ទៅ៤៥ឆ្នាំ។ ជំងឺនេះកើតមានកាន់តែច្រើនឡើងៗ តែពុំសូវមានអ្នកស្គាល់ដឹងនៅឡើយទេ។
ដើម្បីបានដឹងទាន់ពេលវេលា គ្រោះលេចឡើងនូវជំងឺមហារីកគ្រាប់ពង ឬពងស្វាស គ្មានកាយវិការអ្វីប្រសើរជាងការស្ទាបមើលដោយខ្លួនឯងជារៀងរាល់សប្តាហ៍ ឬជារៀងរាល់ខែទេ។ លោកវេជ្ជបណ្ឌិត Emmanuel Chartier-Kastlerសូមណែនាំឱ្យអស់លោកជាសុភាពបុរសទាំងឡាយឧស្សាហ៍លុញគ្រាប់ពងដោយខ្លួនឯង ក្រោយពេលមុជទឹកសម្អាតខ្លួនរួច។ ដាក់គ្រាប់ពងលើម្រាមដៃទាំងបួនហើយយកមេដៃស្ទាបបង្វិលឱ្យជុំ។ ពងស្វាសមានសុខភាពល្អ ត្រូវមូលរលោងគ្មានគ្រឿមទេ។ តែបើស្ទាបទៅឃើញមាន កន្ទួល មានប៉ោង មានពក មានដុំ ទោះតូចប៉ុនគ្រាប់សណ្តែកបាយ ឬឡើងធំ ឬមានអារម្មណ៍រំខានពេលប៉ះពាល់ ឬឡើងធ្ងន់ជាងធម្មតា សូមរួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសតម្រងនោម។
ប៉ុន្តែសូមកុំស្លន់ស្លោ ពងស្វាសខុសប្រក្រតីមិនមែនសុខតែមានជំងឺមហារីកឡើយ។ វាអាចជាដុំគីសស្លូត ឬជាការហើមកូនសរសៃឈាមតិចតួច។ ការថតឆ្លុះមើលអេកូអាចជួយជម្រះមន្ទិសសង្ស័យបាន។
ចំពោះជំងឺមហារីកប្រូស្តាត ដែលជាតំណាងនៃក្តីព្រួយបារម្ភខ្លាំងសម្រាប់សុខភាពសាធារណៈជាងជំងឺមហារីកពងស្វាសនោះ គឺមកពីករណីភាគច្រើន គ្មានរោគសញ្ញាទេ នៅដំណាក់កាលដំបូងៗ។ ជំងឺវិវឌ្ឍដោយស្ងាត់ៗបំផុត។ គេអាចវិភាគដឹងតាមរយៈការពិនិត្យឈាម និងការវិនិច្ឆ័យរោគបន្ថែមតែប៉ុណ្ណោះ។ ការវិភាគវែករកជំងឺមហារីកប្រូស្តាត គួរតែចាប់ផ្តើមធ្វើនៅពេលចូលដល់វ័យ៥០ឆ្នាំ ឬចាប់ពី៤៥ឆ្នាំបើធ្លាប់មានសមាជិកគ្រួសារកើតជំងឺនេះ។ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឱ្យទៅពិនិត្យឈាមវាស់បរិមាណ PSA អង់ទីហ្សែនពិសេសរបស់ប្រូស្តាត។ នៅពេលកំរិតPSAឡើងខ្ពស់ខ្លាំង ក៏មិនប្រាកដថាពិតជាមានជំងឺមហារីកដែរ។ ត្រូវបន្តធ្វើរោគវិនិច្ឆ័យផ្សេងទៀតដើម្បីផ្ទៀងផ្ទាត់មកពីមានដុំសាច់សាច់មហារីកប្រូស្តាត ឬមានជំងឺប្រូស្តាតផ្សេងទៀត ទើបបណ្តាលបរិមាណPSAឡើង។
សរុបមកវិញ ពេលចូលវ័យ៥០ឆ្នាំ បុរសគួរតែទៅជួបគ្រូពេទ្យដើម្បីវាស់ដូសPSA ឯបុរសវ័យក្មេង គួរតែឧស្សាហ៍ត្រួតពិនិត្យប្រដាប់ប្រើប្រាស់ខ្លួនឯង។ ដើម្បីឆាប់ដឹងពីអាការៈសុខភាពខ្លួនឯង ការស្ទាបមិនសុទ្ធតែអាសអាភាសទេ តែជាកាយវិការសុខភាព។ យុវបុរសគួរស្ទាបមើលពងស្វាសមួយខែម្តង ឯស្ត្រីត្រូវស្ទាបសុដន់។ គ្រូពេទ្យជំនាញអាចជួយបង្ហាត់បង្ហាញរបៀបស្ទាបរកមើលក្រែងមានករណីសង្ស័យដុះដុំមហារីកបាន៕

14 Listeners
106 Listeners
3 Listeners
9 Listeners
1 Listeners
1 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
9 Listeners
4 Listeners
0 Listeners
0 Listeners
0 Listeners
1 Listeners
0 Listeners
4 Listeners